• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Civil Society urged to hire additional election monitors

Posted on: February 20, 2017 9:19 am

អង្គការក្រៅរដ្ឋាភិបាលជំរុញ​ឲ្យ​ជ្រើសរើសអ្នក​សង្កេតការណ៍​បោះឆ្នោត​បន្ថែម

ក្រុម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​​ការ​ជ្រើសរើស​​មន្រ្តី​សង្កេតការណ៍​បោះឆ្នោត​បន្ថែម​ទៀត​​នៅ​មុន​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។

Mon 9th Waning Moon of Māgha B.E.2560, February 20, A.D.2017 Year of the Monkey
The Phnom Penh Post

លោក គល់ បញ្ញា (រូបលើកដៃ) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល។

បើ​តាម​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុមហ្វ្រែល ឲ្យ​ដឹង​ថា​វា​នៅ​មិន​ទាន់​មាន​អ្នក​សង្កេតការណ៍​បោះឆ្នោត​គ្រប់គ្រាន់​នៅ​ឡើយ​​ទេ ដើម្បី​សង្កេត​នៅ​​ការិយាល័យ​បោះឆ្នោត​​ ២២០០០ ​ការិយាល័យ​នៅ​​ទូទាំង​ប្រទេស​។ ​«​យើង​ត្រូវ​តែ​មាន​​អ្នក​សង្កេតការណ៍​យ៉ាង​ហោច​ណាស់​​​ម្នាក់​​នៅ​​ក្នុង​ការិយាល័យ​បោះឆ្នោត​នីមួយៗ​ ប៉ុន្តែ​យើង​គួរ​តែ​មាន​ច្រើន​ជាង​នេះ​»។ ​

អង្គការ​ក្រៅ​រដ្ឋាភិបាល​គ្រោង​​ជ្រើសរើស​អ្នក​សង្កេតការណ៍​បោះឆ្នោត​​យ៉ាង​ហោច​ណាស់​​​ចំនួន ១២ ០០០ ​នាក់​​​​នៅ​ត្រឹម​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ​។ ​

លោក​ថា​៖ «​​យើង​កំពុង​ព្យាយាម​​​ជំរុញ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ជ្រើសរើស​​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»។

«​​មនុស្ស​ជាច្រើន​ដែល​​ត្រូវ​បាន​បណ្តុះបណ្តាល​​នៅក្នុង ​[​ការ​បោះឆ្នោត​មុនៗ​]​ បាន​ធ្វើ​ដំណើរ​ចេញ​ពី​ភូមិ​​ស្រុក​របស់​ខ្លួន​​ដើម្បី​ទៅ​ធ្វើ​ការងារ ដូច្នេះ​យើង​កំពុង​ព្យាយាម​តាម​រក​ពួកគេ​»។

បើ​ទោះបី​ជា​អ្នក​សង្កេតការរណ៍​បោះឆ្នោត​​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេលវេលា​របស់​ខ្លួន​ក៏ដោយ ​ក៏​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​ទទួល​បន្ទុក​​​បណ្តុះបណ្តាល​​ពួកគេ​ដឹក​​ពួកគេ​ទៅ​ការិយាល័យ​បោះឆ្នោត​ និង​ផ្តល់​អាហារ​ដល់​ពួកគេ​នៅ​ថ្ងៃ​បោះឆ្នោត​ដែល​​អ្វី​ទាំងអស់​នេះ​តម្រូវ​ឲ្យ​មាន​ថវិកា​​។

វីដេអូ​មួយ​​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​បាន​បង្ហាញ​​អំពី​តំណាង​​មជ្ឈមណ្ឌល​​កម្ពុជា​ដើម្បី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​​ថ្លែង​ទៅ​កាន់​​វេទិកា​មួយ​នៅក្នុង​ទីក្រុង​មែលប៊ន ប្រទេស​អូស្រ្តាលី​​អំពី​តម្រូវការ​​ឲ្យ​មាន​អ្នក​សង្កេតការណ៍​បន្ថែម​ទៀត​។

លោក បញ្ញា ថ្លែង​ថា​៖ «​យើង​​ត្រូវ​រៃ​អង្គាស​ថវិកា​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​

ក៏​​កំពុង​ព្យាយាម​រៃអង្គាស​ថវិកា​ពី​បរទេស​ផង​ដែរ​»៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×