• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Wat Samborangsei in Kampuchea Krom

Posted on: May 13, 2020 6:46 pm

វត្ត​សម្បូរ​រង្សី (​សម្បូរ​) នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​អាយុកាល ១៦៤៧ ឆ្នាំ
ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា គ.ស.២០២០
Wednesday the 7th Waning Moon of Visakha B.E.2564 equivalent to​ May 13, A.D.2020 Year of the Rat

វត្ត​សម្បូរ​រង្សី Wat Samborangsei នៅ​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម Preah Trapeang province, Kampuchea Krom

វត្ត​សម្បូរ​រង្សី នៅ​ខេត្ត​ព្រះ​ត្រពាំង មាន​អាយុកាល ១៦៤៧ ឆ្នាំ។

វត្ត​សម្បូរ​រង្សី ជា​វត្ត​ល្បី​មួយ និង​ មាន​វ័យ​ចំណាស់​ជាងគេ​នៅ​ដែនដី​កម្ពុជា​ក្រោម ស្ថិតនៅចម្ងាយ​ពី​ទីរួមខេត្ត​ព្រះ​ត្រពាំង​ប្រមាណ​ ៤០​គីឡូម៉ែត្រ កំពង់​ស្ពាន គឺជា​ស្រុក​មួយ​ដែល​មាន​ខ្មែរក្រោម​រស់នៅ​យ៉ាង​កុះករ មាន​វត្ត​ខែ្ម​រទាំង​អស់​ចំនួន ២២​វត្ត ក្នុង​បណ្ដា​​ ១៤១​វត្ត​នៃ​ខេត្ត​ព្រះ​ត្រពាំង ។

វត្ត​ទាំងនោះ​មាន​ដូច​ជា វត្ត​មហាពោធិ​វ័ន ហៅ​វត្ត​តា​ធៀ​វ កសាងនៅ​គ​.​ស.​១៣៦៧, វត្ត​បទុម​សាគរ ហៅ​វត្ត​កំពង់​ស្ពាន កសាង​នៅគ​.​ស.​១៨១៨, វត្ត​រតនា​ទី​បា​រាម​កោះ​កែវ ហៅ អូរ​មិច​ កសាង​គ​.​ស.​១៦៥៧, វត្ត​បទុម​ក្រពុំ​រ័​ត្ន​កេសរ​បុ​បា្
ផ​ច​ម្បា​មាស ហៅ​វត្ត​សំ​ណឹ​ង​ធំ កសាងនៅ​គ​.​ស.​១៣៦៤ ជាដើម ។

ដោយឡែក​វត្ត​សម្បូរ​រង្សី ហៅ​វត្ត​សម្បូរ បាន​ស្ថាបនា​ឡើង​នៅក្នុង​គ​.​ស.​៣៧៣ ស្ថិត​នៅ​ក្នុងភូមិ​តា​ខៅ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ​ត្រពាំង ស្ថាបនា​ឡើង​ក្នុង​ព​.​ស.​៩១៦ គ​.​ស.​៣៧៣ ប្រសិនបើ​គិត​មក​ទល់​នឹង​បច្ចុប្បន្ន វត្ត​នេះ​មាន​អាយុកាល​ជិតមួយពាន់ប្រាំមួយរយហាសិប (១.៦៥០) ឆ្នាំ​មក​ហើយ ។

ប្រសិនបើ​ពិនិត្យ​ទៅ​លើ​បញ្ជីវត្ត​ខ្មែរនៅ​កម្ពុជា​ក្រោម​ វត្ត​សម្បូរ​រង្សី ជា​វត្ត​មួយ​ដែល​បាន​កសាង​ឡើង​មុនគេ​បង្អស់​ក្នុង​បណ្ដាវត្ត​ខ្មែរ​ដែល​បាន​កសាង​នៅ​ដែនដី​កម្ពុជា​ក្រោម។

វត្ត​សម្បូរ​រង្សី មាន​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ១១.១៧០​ម៉ែត្រក្រឡា ស្មើ ១២០.២៣២ហ្វ៊ីត/Feet វត្ត​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​អស់​ចំនួន ៤​លើក​មក​ហើយ ។ ការ​រុះរើ​លើក​ទី​៤ ត្រូវ​បាន​កសាង​ព្រះ​វិហារ​ជា​ថ្មី ដឹកនាំ​ដោយ​ព្រះ​ចៅអធិការ​វត្ត​ព្រះ​នាម​ថា​ច់ យ៉ួ​ង និង​បាន​បញ្ចុះ​ខណ្ឌសីមា​នៅ​ឆ្នាំ​១៩៩៨ ។ ក្នុង​ពេល​ជួសជុល និង​ កសាង​ឡើងម្តង​ៗ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​យកចិត្តទុកដាក់ និង​ រចនា ទៅ​តាម​ក្បូរក្បាច់​លំនាំ​វប្បធម៌​ខ្មែរ ។ ក្រៅពី​ព្រះ​វិហារ ដែល​បាន​កសាង​ចំ​កណ្តាល​ទីធ្លា​វត្ត​នោះ យើង​ប្រទះ​ឃើញ​កុដិ​សាលា​តូច​ធំ​ជា​ច្រី​ន ដូច​ជា សមណ​កុដិ​, កុដិ​របស់​ព្រះ​ចៅអធិការ​, កុដិ​សម្រាប់​អាគន្តុកៈ​, សាលាឆទាន និង​សាលារៀន ជាដើម ។ ជា​រៀង​រាល់​ឆ្នាំ វត្ត​តែង​បើក​សាលារៀន​អក្សរសាស្ដ្រ​ខ្មែរ
និង ​ភាសាបាលី សម្រាប់​កូនចៅ​ខ្មែរក្រោម​នៅ​ជុំវិញ​វត្ត និង​សមណ​សិស្ស​នានា​នៅ​ក្នុង និង ​ក្រៅ​ខេត្ត​សិក្សា​រៀនសូត្រ មិន​ដែល​អាក់ខាន ។

បច្ចុប្បន្ន​វត្ត​សម្បូរ​រង្សី មាន​រក្សា​នូវ​ផ្ទាំងសិលា​ចារឹក​មួយ ដែល​មាន​ប្រវែង​បណ្តោយ​ ១,៧​ម៉ែត្រ ទទឹង​៤,៨ សង្ទីម៉ែត្រ កម្រាស់​ ០,៩​សង្ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល​ ៥០០​គីឡូក្រាម ។ ផ្ទាំង​សិលាចារឹក​នេះ​មាន​ចារ​អក្សរ​ខ្មែរ​បុរាណ​មួយ​បន្ទាត់ ដែល​ក្រៅពី​អ្នក​បុរាណវិទ្យា​មិន​អាច​អាន​បាន​ឡើយ ។ តែ​សេចក្តី​នៃ​អក្សរ​នៅ​ក្នុង​ផ្ទាំ​ងសិលាចារឹក​នោះ ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​បារាំង​ស្គាល់​យូរ​មក​ហើយ ដោយ​គេ​បាន​យក​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​សាលា​បារាំង​ចុង​បូព៌ា
(Bulletin de l’Ecole française d’Extrême-Orient XIX) កាលពី​ព.ស.២៤៦៣ គ.ស.១៩១៩ ។ កាល​ជំនាន់​នោះ វត្ត​នេះ​ឈ្មោះ​ថា សម្បូរ ប្រហែលជា​ហៅ​កាត់​ពី​សម្បូរ​រង្សី ហើយ​បច្ចុប្បន្ន​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​ជុំវិញ​វត្ត​នេះក៏​នៅ​តែ​ហៅ​ថា វត្ត​សម្បូរ ដដែល ។

តួអក្សរ​ខ្មែរ​បុរាណ និង​សេចក្តី​ជា​ភាសាសំស្ក្រឹត​នេះ ត្រូវ​បាន​លោក​ ហ្ស​ក ហ្សឺ​ដែ​ស George Cœdès បកប្រែ​ទៅ​ជា​ភាសា​បារាំង ហើយ​លោក​សាស្ត្រាចារ្យ​ បណ្ឌិត អាំង ជូ​លាន Ang Choulean, Ph.D., បាន​សរសេរ​មក​ជា​អក្សរ​ខ្មែរ​សម័យ​ថ្មីថា
«​ភោគី​ន្ទ្រា​ស្យ សហ​ស្រ​និ​ស្សត ច​ល​ជ្ជិ​ហ្មា​ត ទិ​ច្ចុ​ម្វិ​ត​» ប្រែ​សម្រួល​សេចក្ដី​មក​ជា​ភាសា​ខ្មែរ​ប្រែ​ថា «​ដោយ​មាន​ពន្លឺ​បត់បែន​ចេញពី​មាត់​ទាំង​មួយ​ពាន់ នៃ​ស្តេច​នាគ មក​បបោសអង្អែល​»​។

បណ្ឌិត អាំង ជូលាន Ang Choulean, Ph.D.

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×