• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

U.S. may totally cut-off assistance to Cambodia

Posted on: April 26, 2017 8:10 pm

អាមេរិក​អាច​នឹង​កាត់​ផ្តាច់​ជំនួយ​ទាំង​ស្រុង​មក​ឲ្យ​ប្រទេស​កម្ពុជា
Wed 1st Waxing Moon of Visakha B.E.2560, April 26, A.D.2017 Year of the Rooster
The Phnom Penh Post


ឯកសារ​ក្រសួង​ការបរទេស​អាមេរិក​ជាក់​ស្តែង​មួយ ហាក់​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​កាត់​​ជំនួយ​អភិវឌ្ឍន៍​របស់ខ្លួន​ដល់​ប្រទេស​កម្ពុជា រហូត​ដល់​កម្រិត​សូន្យ​ ហើយ​កាល​ពីម្សិល​មិញ ក្រុម​អ្នក​អង្កេត​បាន​ថ្លែង​ថា​ ការ​កាត់​ជំនួយ​នេះ ​នឹង​ធ្វើ​ឱ្យ​ជំហរ​របស់​អាមេរិក​ចុះ​ខ្សោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​សញ្ញា​មួយ​អនុញ្ញាត ឲ្យ​ប្រទេស​ចិន ​កាន់​តែ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​រឹង​មាំ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ប្រទេស​នេះ។

ឯកសារ​ដែល​ទទួល​បាន​និង​បាន​ចេញ​ផ្សាយ​ ដោយ​គោល​នយោ​បាយ​ការ​បរទេស​អាមេរិក​កាល​ពី​ថ្ងៃចន្ទ បាន​បង្ហាញ​ថា ជំនួយ​អភិវឌ្ឍន៍​មក​ប្រទេស​ កម្ពុជា នឹង​ត្រូវ​កាត់​មក​ដល់​ចំនួន​សូន្យ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ ពោល​គឺ​ធ្លាក់​ចុះ​ចាប់​ពី​ឆ្នាំ​ ២០១៦ ក្នុង​កម្រិត​នៃ​ការ​ចំណាយ​ពិត​ប្រាកដ​ចំនួន ៣៤,៥ លាន​ដុល្លារ។

ស្រដៀង​គ្នា​នេះ​ដែរ មូល​និធិគាំទ្រ​សេដ្ឋកិច្ច​នឹង​សម្លឹង​មើល​ទៅ​ដល់​ការ​កាត់​ជំនួយ​រហូត​ដល់​ ១០០% ​នៃ​ចំនួន​ថវិកា ៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៦។ ខណៈ​ដែល​ជំនួយ​នេះ​ នៅ​មិន​ទាន់​ដក​ហូត​ទាំង​ស្រុង​នោះ កម្មវិធី​ថែទាំ​សុខភាព​ ដែល​គ្រប់​គ្រង​​ដោយ​ក្រសួង​ការ​បរទេស​អាមេរិក​ និង​អង្គការ​ USAID នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អាច​នឹង​ត្រូវ​កាត់​បន្ថយ​ចំនួន​ពី ១៨ ទៅ​៣៧​%។ និយាយ​ជារួម​ជំនួយ​បរទេស​របស់​អាមេរិក​ មក​ដល់​​កម្ពុជា​ជិត ៦០% ត្រូវ​បាន​កាត់​បន្ថយ​នៅ​ក្នុង​ឆ្នាំ​ ២០១៨ បើ​ប្រៀប​ធៀប​ទៅ​នឹង​កម្រិត​នៃ​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០១៦។

កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន ៧៧ ផ្សេង​ទៀត ដែល​ត្រូវ​គេ​មើល​ឃើញ​ថា​ ជំនួយ​អភិវឌ្ឍន៍​របស់​ខ្លួន​និង​ត្រូវ​កាត់​ដល់​ចំណុច​សូន្យ​ រួម​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​ទៀត​ ដូចជា​ប្រទេស ឥណ្ឌូនេស៊ី, ថៃ, ឡាវ​និង​ហ្វ៊ីលីពីន​ជាដើម​ ដែល​នឹង​ត្រូវ​បាន​កាត់​ជំនួយ​មាន​លក្ខណៈ​ស្រដៀងៗ​គ្នា។

ការ​កាត់​ជំនួយ​នេះ​គឺ​ទំនង​មិន​អាច​ជួយ​កែ​លម្អ​ទំនាក់​ទំនង​រវាង​កម្ពុជា និង អាមេរិក បាន​ទេ ខណៈ​ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​បាន​ឈាន​ចូល​ដល់​ដំណាក់​ដ៏​តាន​តឹង​នា​រយៈពេល​ចុង​ក្រោយ​នេះ។

មន្រ្តី​ជាន់​ខ្ពស់​របស់​កម្ពុជា​ ជាច្រើន​ នាក់​បាន​ធ្វើ​ការ​រិះគ​ន់ ទៅ​លើ​សហរដ្ឋ​អាមេរិក​អំពី​ការ​ដែល​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​មក​លើ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​ ១៩៧០ ​ដោយសារ​តែ​អាមេរិក មិន​ព្រម​លើក​លែង​បំណុល​សង្គ្រាម​ដែល​កម្ពុជា​ជំពាក់។

ការ​បង្ហាញ​ឲ្យ​ដឹង​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​ប្រទេស​ចិន​ បាន​បង្ហាញ​កាន់​តែ​ច្បាស់​ឡើងៗ​ ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​មូលនិធិ​ដល់​ផ្នែក​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​យោធា​ ហើយ​ការ​ផ្តល់​ជំនួយ​នេះ​ស្ទើរ​តែ​គ្មាន​ការ​ដាក់​គំនាប​ឬ​ចង​ចំណង​អ្វីមួយ​នោះ​ទេ ដែល​ធ្វើឲ្យ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ងាក​ទៅ​ប្រើប្រាស់​ការ​គាំទ្រ​ពី​ប្រទេស​ចិន ជាទ្រ​នាប់​ ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​រិះគន់​ពី​អន្តរជាតិ។

អ្នក​នាំពាក្យ​ស្ថាន​ទូត​ អាមេរិក លោក Jay Raman និង នាយករង​បេសកកម្ម​របស់​ទី​ភ្នាក់​ងារ USAID លោក Sean Callahan បាន​បដិសេធ​​ធ្វើ​អធិប្បាយ​លើ​ឯកសារ​នេះ។

ពេល​វេលា​នៃ​ការ​បង្ហាញ​ក៏​នៅ​មិន​ទាន់​ច្បាស់​លាស់​ដែរ ខណៈ​ដែល​ឧបការីរង​នៃ​ក្រសួង​ការ​បរទេស​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក W.Patrick Murphy បាន​ជួប​ប្រជុំ​ជាមួយ​នឹង​មន្រ្តី​ក្រសួង​ការ​បរទេស​របស់​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពីម្សិល​មិញ។

លោក ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ ខាណា ជា​អង្គការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍​បាន​ថ្លែង​ថា ​ក្រុម​របស់​លោក​ត្រូវ​បាន​គេជូន​​ដំណឹង​កាល​ពី​ខែ​ កុម្ភៈ​ថា ​ទីភ្នាក់ងារ USAID នឹង​មិន​ផ្តល់​មូល​និធិ​ដល់​សកម្មភាព​ណា​ទៀត​នោះ​ទេ​ចាប់​ពី​ឆ្នាំ​ ២០១៨​ ត​ទៅ ដែល​ធ្វើ​ឲ្យ​​អង្គការ​លោក ងាក​ទៅរក​ជម្រើស​ផ្សេង​ទៀត​ដូច​ជា​មូល​និធិ​សកល ដើម្បី​រក្សា​គម្រោង​ឲ្យ​នៅ​ដំណើការ។

«ក្នុង​នាម​ជា​អង្គការ​ក្រៅរ​ដ្ឋាភិបាល​មួយ យើង​ហាក់​មាន​អារម្មណ៍​ថា សោក​ស្តាយ​ណាស់​ ដែល​មើល​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​ផ្តល់​ជំនួយ​ពី​ទីភ្នាក់​ងារ USAID និង​ម្ចាស់​ជំនួយ​ផ្សេង​ៗ​ទៀត​»។

លោក​​ ចំរើន ​បន្ថែម​​ថា ភ្នាក់​ងារ USAID បាន​ប្រាប់ពួក​លោក​​ថា​ ការ​បែង​ចែក​មូល​និធិ​ណា​មួយ​អាច​នឹង​ត្រូវ​ផ្តល់​ដោយ​ផ្ទាល់​ទៅ​លើ​ជំនួយ​បច្ចេកទេស​សម្រាប់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។

ជំនួយ​អភិវឌ្ឍន៍​របស់​អាមេរិក​ចម្បងៗ​មក​កម្ពុជា គឺ​ភាគ​ច្រើន​ទាក់​ទង​នឹង​ការ​ផ្តល់​អាហា​រូបត្ថម្ភ ជំនួយ​ផ្នែក​កសិកម្ម​អភិបាល​កិច្ចល្អ ការ​ដោះ​មីន​និង​គម្រោង​ការ​ពារ​បរិស្ថាន។

លោក​ Miguel Chanco អ្នក​វិភាគ​​របស់​អង្គភាព Economist Intelligence Unit ថ្លែង​​ថា​ គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ទន់​ខ្សោយ​ គឺវា​ជាប់​ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​អប់រំ​ និង​សុខភាព​ដែល​នឹង​​រង​ផល​ប៉ះពាល់​យ៉ាង​ពិត​ប្រាកដ។ «ប្រទេស​ចិន ទំនង​ជា​មិន​អាច​បំពេញ​កង្វះ​ចន្លោះ​នេះ​បាន​ភ្លាមៗ​ទេ ដោយ​សារ​តែវា​មាន​ភាព​ខុស​គ្នា​នៃ​ការ​ផ្តល់​ជំនួយ​និង​ការ​វិនិយោគ​របស់​គេ​មក​ដល់​​កម្ពុជា»​។

លើស​ពី​នេះ​លោក Chanco ថ្លែងថា​ អាមេរិក​អាច​នឹង​មើល​ឃើញ​ពី​សមត្ថភាព​នៃ​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​ ថយ​ចុះ​ជាថ្មី​ម្តង​ទៀត​នៅក្នុង​ប្រទេស​នេះ​ ប្រសិន​បើ​ការ​កាត់​បន្ថយ​ទាំង​នេះត្រូវ​បាន​ធ្វើ​ឡើង។

លោក​ Paul Chambers សាស្រ្តាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ Naresuan University ក្នុង​ប្រទេស​ថៃ បាន​ថ្លែង​ថា​ វិធីសាស្រ្ត​កាត់​បន្ថយ​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​អាមេរិក​ឲ្យ​ស្រប​ទៅ​នឹង​គម្រោង​មូល​និធិ​របស់​លោក​ប្រធានាធិបតី​ដូណាល់​ត្រាំ គឺកាន់​តែ​ធ្វើ​ឲ្យ​កម្រិត​ឥទ្ធិពល​មហា​អំណាច​ពិភព​លោក​របស់​ខ្លួន​កាន់​តែ​ចុះ​អន់​ថយ​ បើ​ធៀប​ទៅ​នឹង​ប្រទេស​ចិន​។

«ការ​កាត់​ជំនួយ​អភិវឌ្ឍន៍​ដោយ​មិន​ប្រុង​ប្រយ័ត្ន​របស់​អាមេរិក​ដល់​កម្ពុជា ​រហូត​ដល់​កម្រិត​សូន្យ រដ្ឋបាល​លោក​ ត្រាំ អាច​នឹង​បង្កើត​ឲ្យ​មាន​ការ​យល់​ឃើញ​ប្រកប​ដោយ​ការ​មិន​ពេញ​ចិត្ត​របស់​កម្ពុជា​ចំពោះ​អាមេរិក​ហើយ​វានឹង​ជំរុញ​ឲ្យ​កម្ពុជា​ងាក​ចូល​ទៅ​ក្នុង​ដែន​សេដ្ឋកិច្ច​របស់​ចិន​កាន់​តែ​ខ្លាំង»៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×