• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

The Khmer Kampuchea Krom to publish more than 5,000 pages of founded documents in early April

Posted on: March 31, 2016 10:06 pm

ខ្មែរក្រោម​នឹង​ចាប់ផ្តើម​បោះពុម្ព​ឯកសារ​ជាង៥ពាន់​ទំព័រ នៅ​ដើមខែ​មេសា

Thu the 9th Waning Moon of Phagguṇa B.E.2559, March 31, A.D.2016 Year of the Goat

ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី៤ ខែមេសា ខាងមុខនេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចាប់ផ្តើម​បោះពុម្ព ឯកសារ​ជាង ៥ពាន់​ទំព័រ ដែល​ទាក់ទង​នឹង​ប្រវត្តិ​ទឹកដី​កម្ពុជា​ក្រោម។ ហើយ​សមាគម​គ្រោង​នឹង បញ្ចប់​ការបោះពុម្ព នៅ​អំឡុង​ខែមិថុនា ឆ្នាំ២០១៥ ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ថាច់ សេដ្ឋា។
សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចាប់​បោះពុម្ព​ឯកសារ​ដែល​បាន​រកឃើញ​នៅ​ប្រទេស​បារាំង​ជាង ៥ពាន់​ទំព័រ​នៅ​ដើម​ខែមេសា​ខាងមុខ។

Khmer-History-Defenders

អ្នកការពារនិងថែរក្សាប្រវត្ដិសាស្រ្ដខ្មែរ Khmer History Defenders and Preservers ប្រវត្ដិសាស្រ្ដរុងរឿងដោយសារខ្មែរ

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ សមាគម​ខ្មែរក្រោម​បានរៀបចំ​ឯកសារ និង​ចរចាតម្លៃ​បោះពុម្ព​រួចរាល់ ដើម្បី​ចាប់ផ្តើម​បោះពុម្ព​នៅ​ថ្ងៃទី៤ ខែមេសា។ លោក​បាន​ន្ថែ​ម​ថា សមាគម​ត្រូវការ​ថវិកា​ចំនួន ១២៥០០អឺរ៉ូ ស្មើនឹង ១៣០០០ដុល្លារ​អាមេរិក ដើម្បី​ថតចម្លង​ឯកសារសំខាន់ៗដែល​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ៥ពាន់​ទំព័រ នៅក្នុង​ប្រទេស​បារាំង​នោះ។

លោក​ថា៖«ឯកសារ​ភាគច្រើន​សរសេរ​ជា​ភាសា​បារាំង ហើយ​ពេលនេះ​កំពុងធ្វើការ​ថតចម្លង​ចេញពី​សំណៅ​ឯកសារ​ដើម។ ការថត​ចម្លង​ឯកសារ​ទាំងនោះ មានតម្លៃ ២.៥០អឺរ៉ូ ក្នុង​មួយ​ទំព័រ ហើយ​សរុប​ទាំងអស់​ជាង ១២៥០០អឺរ៉ូ ស្មើ​ជាង ១៣០០០ដុល្លារ​អាមេរិក»។

ប៉ុន្តែ លោក​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ពុំមាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​បោះពុម្ព​ឯកសារទាំង​នោះឡើយ។ លោក​បញ្ជាក់ថា៖«យើង​ត្រូវការ​ការចូលរួម​ថវិកា​ពី​បងប្អូន​ជនរួមជាតិ ព្រោះ​យើង​មិនមាន​ថវិកា​គ្រប់គ្រាន់​ទេ។ ខ្ញុំ​សង្ឃឹមថា បងប្អូន​នឹងចូលរួម​ទោះបីជា ១រយ ២រយ​ក៏ដោយ ព្រោះនេះ​ជា​ឯកសារ​ប្រយោជន៍​ជាតិ សម្រាប់​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានសិក្សា​រៀនសូត្រ»។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ បាន​រកឃើញ​ឯកសារសំខាន់ៗ ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ៥ពាន់​ទំព័រ នៅក្នុង​ប្រទេស​បារាំង។ ឯកសារ​ទាំងនោះ​កំពុង​ត្រូវបាន​ថតចម្លង​ចេញពី​ឯកសារ​ដើម នៅក្នុង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អិកសង់ប្រូ​វ៉ង់ (Aix-en-Provence) ប្រទេស​បារាំង ។

ឯកសារ​ជាង ៥ពាន់​ទំព័រ ដែល​និយាយ​ពី​ការផ្ទេរ​ទឹកដីកម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ទាំងនោះ រួមមាន ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើទៅ​រដ្ឋាភិបាល​បារាំង កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់ និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ​ជាដើម។ លើសពីនេះ ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី​ខ្មែរ​ឲ្យវៀតណាម​ ថ្ងៃទី ០៤ មិថុនា​ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម និង​កំណត់ហេតុ​ចរចាផ្សេងៗ ព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរទឹកដី​ខ្មែរ​ឲ្យ​វៀតណាម​ផងដែរ។ ឯកសារ​ទាំងនេះ ត្រូវបាន​រកឃើញ​នៅក្នុង​ប​ណ្ណា​សា​រដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អិកសង់ប្រូ​វ៉ង់ (Aix-en-Provence) ប្រទេស​បារាំង តាម​ការណែនាំ​របស់​ស្ថានទូត​បារាំង ប្រចាំ​នៅ​កម្ពុជា។

បើតាម​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​បញ្ចប់​ការថត​ចម្លង សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ​ការបកប្រែ​ជា​ផ្លូវការ​នូវ​ឯកសារទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស។ បន្ទាប់មក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹងដាក់​ជូនទៅ​កាន់​ក្រសួង​អប់រំ ដើម្បី​ស្នើសុំ​បញ្ចូល​ក្នុង​កម្មវិធីសិក្សា តម្កល់​នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា និង​អង្គការ​យូ​ណេ​ស្តូ ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ។

គួររម្លឹកថា កន្លងមក អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​បាន​អះអាង​ជា​សាធារណៈ​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ។ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​សហគមន៍ខ្មែរ​កម្ពុជា​ក្រោម​ព្យាយាម​ធ្វើដំណើរ​ទៅ​ប្រទេស​បារាំង​ស្រាវជ្រាវ​រក​ឯកសារ ដើម្បី​បង្ហាញ​ជាភស្តុតាង​ថា ទឹក​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ​ ដែល​បារាំង​បាន​កាត់​ប្រគល់​ទៅ​វៀតណាម៕ ប្រភពព័ត៌មាន សារព័ត៌មានថ្មីៗ

 

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×