• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Funeral Service of the late Mr. Thach Samith

Posted on: December 6, 2020 9:37 am

ពិធីបុណ្យឈាបនកិច្ចយុវជនខ្មែរក្រោម ថាច់ សាមិទ្ធិ
យុវជនខ្មែរក្រោម ថាច់ សាមិទ្ធិ ហៅ សុខ សំរិទ្ធ មានស្រុកកំណើត នៅភូមិធ្លក ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម បានទទួលមរណភាព នៅវេលាម៉ោង ៤រសៀល ថ្ងៃទី៤ ខែធ្នូ នៅទីក្រុងភ្នំពេញ ដោយរោគាពាធ ក្នុងជន្មាយុ ៣១ឆ្នាំ។  សពយុវជនខ្មែរក្រោមតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តអង្គតាម៉ិញ ឋិតនៅខណ្ឌ័ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ពិធីបូជាសពបានប្រារព្ធនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី៥ ខែធ្នូ គស២០២០។ នៅព្រឹកថ្ងៃអាទិត្យនេះ ក្រុមគ្រួសារសាច់ញាតិ បានធ្វើពិធីថ្វាយប្រគេនចង្ហាន់ ដល់ព្រះសង្ឃ ដើម្បីដារបង្សុកូល ជាកិច្ចបង្ហើយបុណ្យ។ សូមបញ្ជាក់ថា យុវជន ថាច់ សាមិទ្ធិ មិនមានសាច់ញាតិ នៅកម្ពុជាទេ។ ចំណែកក្រុមគ្រួសាររបស់លោក ដែលកំពុងរស់នៅដែនដីកម្ពុជាក្រោម មិនអាចធ្វើដំណើរឡើងមកធ្វើបុណ្យជូនកូនរបស់ខ្លួនបានឡើយ ត្បិតមានការបិទព្រំដែនរវាងប្រទេសកម្ពុជា និងយួន ដោយសារតែបញ្ហាជំងឺរាតត្បាតខូវីត-១៩។
ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ គ.ស.២០២០
Sunday the 7th Waning Moon of Māgasira B.E.2564 equivalent to December 7, A.D.2020 Year of the Rat

(more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×