• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Map of Preah Vihear Conflict

Posted on: August 8, 2025 6:24 pm

ផែនទីអន្ដរជាតិពង្រីក (ផែនទីឧបសម្ព័ន្ធ១) សាលក្រមឡាអេ ថ្ងៃទី១៥ ខែមិថុនា ពុទ្ធសករាជ ២៥០៦ គ្រិស្ដសករាជ ១៩៦២
Map of Preah Vihear Conflict
1:50,000 Enlargement of Map Annex I of ICJ-The International Court of Justice at The Hage) June 15, Buddhis Era 2506 A.D.1962

ប្រភព៖ ឧកញ៉ា សឹង ចាតវិជ្ជា Soeng Chatvichea

ខ្ញុំសូមលើកយករឿងរ៉ាវមកសង្ខេបឱ្យបងប្អូនយល់ខ្លះថាហេតុអ្វីសៀម (ថៃ) នៅតែឈ្លានពានយើង។ ខ្ញុំនឹងលើកយករឿងត្រឹម ២០០ឆ្នាំមុនមកនិយាយហើយលើកនេះបើដោះបានគឺចប់រាប់រយឆ្នាំ៖
១. គ្រិស្ដសករាជ ១៧៩៥ សៀមបានឈ្លានពានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារបានសម្រេចយកទៅកាន់កាប់
២. កំឡុងគ្រិស្ដសករាជ ១៨០០+ កម្ពុជាត្រូវបានបន្តហែកស៊ីដោយពុះជាពីរ យួន-សៀម ព្យាយាមហែកយើងម្ខាងទន្លេមេគង្គម្នាក់ដោយផ្តាច់មិនឱ្យយើងមានប្រទេសតែម្តង!
៣. ១៨៦៣-១៩៥៣ បារាំងដាក់អាណានិគម ទើបកម្ពុជាអាចរក្សាមុខមាត់លើផែនទីបាន
៤. ១៩០៤-១៩០៧ បារាំងបានទាមទារយកខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ពីសៀមមកវិញ ហើយពេលនោះចាប់ផ្តើមគូសផែនទីផ្លូវការ (ចំណុចនេះគឺជាចំណុចដែលសៀមខឹងសម្បើមណាស់ ប្រេះដើមទ្រូង)
៥. ១៩៤០-៤១ ជប៉ុនមានប្រៀបក្នុងសង្គ្រាមលោកលើកទី២ ពេលនោះសៀមបានអែបអបជប៉ុនហើយក៏ចូលឈ្លានពាន គ្រប់គ្រងយកខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារតែម្តង
៦. ១៩៤៥ ជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងទាមទារខេត្តទាំងអស់ពីសៀមយកមកវិញ (ជប៉ុនចាញ់សង្គ្រាម)
៧. ​១៩៤៨ សៀមដឹងថាវាយបារាំងមិនឈ្នះក៏ជ្រៀតជ្រែកតាមរយៈនយោបាយដោយគាំទ្រចលនាខ្មែរឥស្សរៈបណ្តេញបារាំងចេញពីប្រទេសកម្ពុជា
៨. ៩ វិច្ឆិកា ១៩៥៣ សម្តេច នរោត្ដម សីហនុ បានទាមទារឯករាជ្យពីបារាំងបានសម្រេច
៩. សៀមឃើញបារាំងទៅបាត់ក៏ឈ្លានពានទ្រង់ទ្រាយធំក្នុងគ្រិស្ដសករាជ ១៩៥៤ រហូតបានកាន់កាប់ប្រាសាទព្រះវិហារបណ្តោះអាសន្ន (វាធ្វើដូចវារាយលួសឥឡូវដែរ)
១០. ៦ តុលា ១៩៥៩ កម្ពុជាបានប្តឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ទាមទារយកប្រាសាទព្រះវិហារមកវិញ តែសៀមអត់ចូលទេ ដូចនេះតុលាការមិនអាចកាត់ក្តីបានឡើយ (ដូចស្ថានភាពបច្ចុប្បន្នដែរ)
១១. ០១ មិថុនា ១៩៦២ តុលាការយុត្ដិធម៌អន្ដរជាតិ បានសម្រេចបើកសាវនាការដោយសារតែមានការប៉ះទង្គិចគ្នាខ្លាំងមិនចេះចប់
១២. ១៥ មិថុនា ១៩៦២ កម្ពុជាឈ្នះក្តី ទទួលបានប្រាសាទព្រះវិហារមកវិញ សៀមត្រូវដកទ័ពចេញពីប្រាសាទ តំបន់ជុំវិញ ហើយសៀមត្រូវប្រគល់វត្ថុបុរាណមកវិញ (ជារឿងដ៏សោកស្តាយពេលនោះយើងពុំបានបោះបង្គោល ឬធ្វើរបង)
១៣. 07 កក្កដា ២០០៨ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកបានមួយសប្តាហ៍ សៀមចូលវាយយកតែម្តងព្រោះវាខឹងណាស់ ហើយការវាយនោះក៏ជាលេសពួកទាហានធ្វើរដ្ឋប្រហារដែរ
១៤. សង្គ្រាមបន្ត៣ ឆ្នាំរហូត ១១ វិច្ឆិកា ២០១៣ ICJ បានប្រកាសសាលដីកាម្តងទៀតដោយឱ្យសៀមអនុវត្តដូចនៅគ្រិស្ដសរាជ ១៩៦២ ដែរ។ ក្រោយមកយើងក៏ទទួលបានប្រាសាទមកវិញដដែល។
១៥. ២៨ ឧសភា ២០២៥ ទាហានសៀមបានចូលទៅឈ្លានពានកម្ពុជាម្តងទៀតដោយបានបាញ់ប្រហារទាហានកម្ពុជាម្នាក់ស្លាប់ ហើយបញ្ហាក៏បន្តរហូតផ្ទុះអាវុធទ្រង់ទ្រាយធំថ្ងៃទី២៤ កក្កដា ២០២៥

– ហេតុអ្វីសមានសង្គ្រាម? ដោយសារតំបន់ ៤.៦គីឡូម៉ែត្រក្រឡាក្បែរប្រាសាទលាតសន្ធឹងពីមុំបី ទៅប្រសាទតាមាន់ តាក្របី ពុំទាន់បានកាត់ក្តី និងមានការឯកភាពដូចនេះសៀមប្រើលេសនេះដើម្បីឈ្លានពាន។

ហេតុផលទី២គឺនយោបាយនៅទីក្រុងបាងកកប្រទាញប្រទង់ដណ្តើមអំណាចគ្នា ដូចតែពីមុននោះឯង គឺពួកគេយកកម្ពុជាធ្វើជាសមរភូមិដណ្តើមអំណាច (ពេលបានអំណាចលើយោធាទាំងស្រុងហើយ វានឹងស្ងាត់មួយរយៈ។ ស្តេចនិងទាហានសៀមតែងតែប្រើទម្លាប់បែបនេះ ពីព្រោះឈរឈ្មោះបោះឆ្នោតពុំដែលឈ្នះគេឡើយ)

– ដំណោះស្រាយ៖ ត្រូវគោរពច្បាប់អន្តរជាតិ បន្ទាប់មកមានការបោះបង្គោលព្រំដែន ធ្វើផ្លូវ ឬធ្វើរបង នោះតំបន់នេះពុំមានបញ្ហាទៀតឡើយ ពេលនេះសៀមមិនគោរពច្បាប់អន្តរជាតិឡើយ

– ដំណោះស្រាយធំមួយទៀតគឺកម្ពុជាយើងត្រូវតែក្លាយជាប្រទេសខ្លាំងជាងនេះទាំងសេដ្ឋកិច្ច និងយោធា ហើយត្រូវរួបរួមសាមគ្គីជារៀងរហូត ទើបយើងមិនបែកបាក់ ទើបយើងមិនត្រូវគេយកមកធ្វើជាចំណាប់ខ្មាំងនយោបាយ ឬហែកចែកគ្នាទៀត។ គ្មាននរណាជួយយើងបានទេ យើងខ្លាំងទើបគេព្រមចាប់ដៃជួយ ដូចប្រទេសសិង្ហបុរី ដែរ។
«អរគុណស្មារតីរួបរួមមួយនេះ យើងសង្ឃឹមថាវាមានជារៀងរហូត ហើយបញ្ហាគ្រប់យ៉ាងត្រូវបានដោះស្រាយដោយរលូន៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×