khmerkromngo.org
KKC Meeting on June 7 on Planning to organize the 68th Annual Kampuchea Krom Loss Commemoration - Khmer Krom Community
Wed 13th Waxing Moon of Jeṭṭha B.E.2561, June 7, A.D.2017 Year of the Rooster នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការសហគមន៍ខ្មែរកម្ពុជាក្រោម បានបើកកិច្ចប្រជុំមួយរវាងអង្គការ-សមាគមខ្មែរកម្ពុជាក្រោម សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ ដើម្បីពិភាគ្សារៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ ១៩៤៩អង្គ និងប្រារព្ធពិធីកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៦៨ឆ្នាំ (០៤-៦-១៩៤៩ – ០៤-៦-២០១៧) នៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យយួនត្រួតត្រារហូតសព្វថ្ងៃ។ អង្គប្រជុំសម្រេចៈ ១- កម្មវិធីបុណ្យនឹងធ្វើនៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៧ នៅវត្តពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទល់មុខព្រះបរមរាជវាំង ត្រើយខាងកើត។ ២- កម្មវិធីបុណ្យធ្វើពេញមួយថ្ងៃ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ រាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងប្រារព្ធពិធីកាន់ទុក្ខជាតិខ្មែរ។ ពេល្ងាចចាប់ពីម៉ោង ២ទៅ កម្មវិធីសែ្វងយល់ពីទឹកដីកម្ពុជាក្រោម និងប្រជារាស្រ្តខ្មែរកម្ពុជាក្រោម និងមានការប្រគុំតន្រ្តីចម្រៀងស្នេហាជាតិ …