khmerkromngo.org
CNRP to reduce a number of ministries if elected - Khmer Krom Community
សង្គ្រោះជាតិនឹងកាត់បន្ថយក្រសួងបើសិនខ្លួនឈ្នះឆ្នោត Fri the 12th Waxing Moon of Kattikā B.E.2560, November 11, A.D.2016 Year of the Monkey ភ្នំពេញៈ គណបក្សសង្គ្រោះជាតិនឹងកាត់បន្ថយចំនួនក្រសួងក្នុងរដ្ឋាភិបាល និងកំណត់ឲ្យមានរដ្ឋលេខាធិការតែពីររូបប៉ុណ្ណោះនៅក្នុងក្រសួងនីមួយៗជាជាងមានរដ្ឋលេខាធិការចំនួន ៥ ហើយលុបបំបាត់រាល់អនុរដ្ឋលេខាធិការទាំងអស់ប្រសិនបើខ្លួនឈ្នះឆ្នោតបានឡើងកាន់អំណាច។ នេះបើតាមឯកសារមួយដែលទទួលបានកាលពីម្សិលមិញ។ ឯកសារនេះមិនបានបញ្ជាក់ថាតើក្រសួងណាអាចនឹងត្រូវកាត់ ឬបញ្ចូលគ្នាទេ ប៉ុន្តែនិយាយថាគណបក្សសង្គ្រោះជាតិមានគោលបំណងដឹកនាំរដ្ឋាភិបាលមួយដែលមានសណ្តាប់ធ្នាប់ដោយមិនមានភាពធ្ងន់កំពូលនៅក្នុងក្រសួងនានា។ ប្រទេសកម្ពុជាចាប់តាំងពីមានកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សប្រជាជន និងគណបក្សហ៊្វុនស៊ីនប៉ិចឆ្នាំ ២០០៤ ដើម្បីឲ្យមានរដ្ឋាភិបាលចម្រុះមួយក្រសួងនីមួយៗត្រូវបានបង្កើនឡើងខ្លាំងនូវចំនួនតំណែងថ្នាក់កំពូលៗដែលត្រូវបានគេរិះគន់ថារដ្ឋាភិបាលក្បាលធំហួសហេតុដែលធ្វើឲ្យមានការចំណាយថវិកាជាតិខ្ជះខ្ជាយ។ ឯកសារនេះនិយាយថា៖«ដើម្បីសម្រេចគោលដៅរាជរដ្ឋាភិបាលស្អាតស្អំដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនឹងរៀបចំគណៈរដ្ឋមន្រ្តីដែលមានសមាសភាពតូចជាងមុនប៉ុន្តែនឹងមានការទទួលខុសត្រូវសមត្ថភាព និងប្រសិទ្ធភាពពិតប្រាកដជាមួយនឹងភាពជាអ្នកដឹកនាំខ្ពស់»។ ឯកសារនេះក៏បានលើកឡើងផងដែរថានឹងមិនមាន «សហរដ្ឋមន្រ្តី» ដូចនៅក្នុងរដ្ឋាភិបាលចម្រុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចនៅចន្លោះពីឆ្នាំ ១៩៩៣ និង ២០០៥ នោះទេហើយថាក្រសួងនីមួយៗនឹងលែងមានរដ្ឋលេខាធិការប្រាំរូប និងអនុរដ្ឋលេខាធិការជាច្រើនរូបទៀតហើយ។ ឯកសារនេះបន្តថា៖ «ក្រសួងនីមួយៗនឹងកំណត់រដ្ឋមន្រ្តីតែមួយ និងរដ្ឋលេខាធិការតែពីររូបប៉ុណ្ណោះ។ ងារអនុរដ្ឋលេខាធិការត្រូវតែលុបចោល»។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានបដិសេធធ្វើអត្ថាធិប្បាយអំពីឯកសារនេះដោយថ្លែងថាវាមិនទាន់ជាផ្នែកផ្លូវការនៃគោលនយោបាយរបស់គណបក្សនៅឡើយទេ។ «យើងត្រូវការកែវាបន្ថែមទៀត។ នេះគ្រាន់តែជាសេចក្តីព្រាងបណ្តោះអាសន្នប៉ុណ្ណោះ»។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងថាវាជាបុព្វសិទ្ធិរបស់គណបក្សប្រឆាំងដែលស្នើឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលហើយគណបក្សកាន់អំណាចគ្មានបញ្ហាចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិទេ។ លោក …