• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Civil Society and opposition concerned about election after black finger-print ink come off discovered

Posted on: May 11, 2017 7:45 pm

អង្គការក្រៅរដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បារម្ភ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត ក្រោយ​រក​ឃើញ​ថា ទឹក​ថ្នាំ​ពណ៌​ខ្មៅ​លុប​ជ្រះ

Thu 1st Waning Moon of Visakha B.E.2561, May 11, A.D.2017 Year of the Rooster
RFI

Photo the Phnom Penh Post

ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា ខាង​មុខ បន្ទាប់​ពី គ.ជ.ប បាន​ទទួល​ស្គាល់​ថា​ ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ឥណ្ឌា​លុប​ជ្រះ។ ប៉ុន្តែ​យ៉ាង​ណា​ក្តី មន្រ្តី​សង្គម​ស៊ីវិល​បាន​កោត​សរសើរ​ពី​ភាព​ក្លាហាន​របស់ គជប ខណៈ​ដែល​មន្រ្តី​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា គេ​មិន​អាច​ឆ្ពោះ​ទៅ​មុខ​បាន​ទេ បើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​លុប​ជ្រះ​នោះ។

បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត​មក​ពី​ភាគី​ក្រុម​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សៅរិ៍​ចុង​សប្តាហ៍​នេះ បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ថា គំរូ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​ដែល​ គ.ជ.ប គ្រោង​នឹង​ប្រើ​ប្រាស់​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ លុប​ជ្រះ។

លោក សំ គន្ធាមី ប្រធាន​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​និច​ហ្វិច និង​ជា​អ្នក​នាំ​ពាក្យ​បន្ទប់​ស្ថានការណ៍​សម្រាប់​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នេះ បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន ចំពោះ​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ បន្ទាប់​ពី​ការ​ពិសោធ​ដោយ គជប ខ្លួន​ឯង បាន​រក​ឃើញ​ថា ទឹក​ថ្នាំ​ពណ៌​ខ្មៅ ដែល​គេ​បញ្ជា​ទិញ​មក​ពី​ប្រទេស​ឥណ្ឌា​នោះ​ បាន​លុប​ជ្រះ ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​អ៊ុត​សក់ ឬ ថ្នាំ​លាប​ក្រចក​ជា​ដើម។

គជប បាន​ធ្វើ​ពិសោធន៍​លើ​ទឹក​ថ្នាំ​គំរូ​នេះ កាល​ពី​ ៣​សប្តាហ៍​មុន​នេះ។ ប៉ុន្តែ គជប បាន​ពន្យា​ពេល​ក្នុង​ការ​ជូន​ដំណឹង​ដល់​គណបក្ស​នយោបាយ​លើ​ករណី​នេះ រហូត​ទាល់​តែ​ខ្លួន​ធ្វើ​តេស្ត​លើ​ទឹក​ថ្នាំ​គំរូ​ថ្មី​រួច​រាល់​សិន ដើម្បី​ពិនិត្យ​ថា តើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​នេះ មាន​សារធាតុ Silver Nitrate ដែល​ជា​សារធាតុ​លុប​មិន​ជ្រះ​ចំនួន ២៥% និង​រយៈ​ពេល​ងំ​នៃ​ទឹក​ថ្នាំ​ថ្មី។

ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា គ.ជ.ប នៅ​មាន​យន្តការ​ត្រួត​ពិនិត្យ​ផ្សេង​ទៀត ដែល​ធានា​ថា ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ខាង​មុខ​នេះ ជន​ខិល​ខូច នឹង​មិន​អាច​បោះ​ឆ្នោត​បាន​លើស​ពី​មួយ​ដង​ឡើយ។ ប៉ុន្តែ​មន្រ្តី​គណបក្ស​ប្រឆាំង លោក​ស្រី មួរ សុខហួរ កំពុង​ស្វែង​រក​ឲ្យ គ.ជ.ប ធានា​ចំពោះ​មុខ​ប្រជាពលរដ្ឋ និង​ម្ចាស់​ឆ្នោត​ពី​យន្តការ និង​នីតិវិធី ចំពោះ​ការ​ធានា​អះអាង​នេះ។ លោក​ស្រី​បាន​លើក​ឡើង​ថា គេ​មិន​អាច​ឆ្ពោះ​ទៅ​មុខ​បាន​ទេ បើ​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​នេះ ត្រូវ​បាន​រក​ឃើញ​ថា លុប​ជ្រះ​នោះ។

សូម​បញ្ជាក់​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​បញ្ជា​ទិញ​រួច​មក​ហើយ នូវ​ទឹក​ថ្នាំ​លុប​មិន​ជ្រះ​មក​ពី​ប្រទេស​ឥណ្ឌា​ចំនួន ៤៦៥០០​ដប ដោយ​ចំណាយ​ថវិកា​អស់ ៧៩៣០០០​ដុល្លារ​អាមេរិក។ ទឹក​ថ្នាំ​នេះ​ គ្រោង​នឹង​មក​ដល់​ប្រទេស​កម្ពុជា នៅ​កន្លះ​ខែ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខាង​មុខ។ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់​ថា ដោយ​សារ​ពេល​វេលា​ខ្លី គេ​មិន​អាច​ផ្លាស់​ប្តូរ​ទឹក​ថ្នាំ​ថ្មី​បាន​ទាន់​ពេល​វេលា​នោះ​ទេ។

គួរ​រំលឹក​ជូន​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ ២០១៣​កន្លង​ទៅ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ទឹក​ថ្នាំ​ពណ៌​ខ្មៅ​លុប​មិន​ជ្រះ​នេះ​ដែរ ប៉ុន្តែ​ត្រូវ​បាន​ច្រាន​ចោល៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×