• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

អាជ្ញាធរ​នឹង​ចុះ​ត្រួត​ពិនិត្យ​យានយន្ត​ដែល​ប្រើប្រាស់​ស្លាក​លេខ​ខ.ម.​ខុស​ច្បាប់​ពី​ថ្ងៃ​២៦ តុលា

Posted on: October 17, 2015 10:44 am
ឡាន​ពាក់​ស្លាក​លេខ ខ.ម. (កង​យោធ​ពល​ខេមរ​ភូមិន្ទ) បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​អំឡុង​ខែ​កញ្ញា ២០០៨។ RFA File

ឡាន​ពាក់​ស្លាក​លេខ ខ.ម. (កង​យោធ​ពល​ខេមរ​ភូមិន្ទ) បើក​បរ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​អំឡុង​ខែ​កញ្ញា ២០០៨។ RFA File

 

ដោយ អ៊ុំ រង្សី RFA 2015-10-17

អង្គភាព​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អះអាង​ថា ការ​ចុះ​ត្រួតពិនិត្យ​លើ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ ដែល​មាន​ពាក់​ស្លាក​លេខ ខ.ម. ខុស​ច្បាប់ ក្នុង​បំណង​ពង្រឹង​លើ​វិធានការ​ចំពោះ​អ្នក​ប្រើប្រាស់​ស្លាក​លេខ ខ.ម. ខុស​ច្បាប់​គ្រប់​ប្រភេទ​នៅ​កម្ពុជា។

អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ថា ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ខាង​មុខ​នេះ គ្រប់​អង្គភាព​កងរាជអាវុធហត្ថ​នឹង​ចុះ​ត្រួត​ពិនិត្យ​យន្តយាន​គ្រប់​ប្រភេទ​នេះ​ទូទាំង​ប្រទេស។

លោក​បន្ត​ថា ការ​ចុះ​ត្រួត​ពិនិត្យ​នេះ នឹង​ធ្វើ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស៖ «ពេល​ដែល​យើង​ធ្វើ​ហ្នឹង គឺ​យើង​ធ្វើ​ទូទៅ ហើយ​យើង​ឆែក​ទៅតាម​លក្ខណៈ​បច្ចេកទេស តើ​មាន​កាតគ្រី មាន​លេខ​តួ លេខ​ម៉ាស៊ីន ប័ណ្ណ​សំគាល់​ស្លាក​លេខ តើ​ត្រូវ​នឹង​យានយន្ត​ដែល​គាត់​ប្រើប្រាស់​អត់ ហើយ​ជា​របស់​អង្គភាព​ហ្នឹង​ត្រឹមត្រូវ​អត់?»។

​អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​កងរាជអាវុធហត្ថ និង​នគរបាល ត្រូវតែ​អនុវត្ត​ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព បើ​មិន​ដូច្នេះ​ទេ អង្គភាព​កងរាជអាវុធហត្ថ នឹង​មាន​នីតិវិធី​តាម​ផ្លូវ​ច្បាប់៖ «ទី​មួយ​គឺ​យើង​ផ្សព្វផ្សាយ​របស់​យើង ជា​នាយ​ទាហាន នាយ​ទាហាន​រង ដែល​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​ដឹង​មុន​គេ បើ​គាត់​មាន​ពាក់​ស្លាក​លេខ​មិន​ត្រឹមត្រូវ យើង​នឹង​ណែនាំ​ឲ្យ​គាត់​បញ្ឈប់​ជា​បន្ទាន់ បើសិនជា​អត់​ទេ យើង​​នឹង​ប្រើ​វិធានការ​ច្បាប់​ដោយ​អនុវត្ត​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក»។

សេចក្ដី​ណែនាំ​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា បាន​ណែនាំ​ឲ្យ​អង្គភាព​កងរាជអាវុធហត្ថ​ទូទាំង​ប្រទេស អនុវត្ត ៨​ចំណុច រួម​មាន អង្គភាព​កងរាជអាវុធហត្ថ នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​អ្នក​ប្រើប្រាស់​ស្លាក​លេខ ខ.ម. ខុសច្បាប់​លើ​យានយន្ត​គ្រប់​ប្រភេទ បុគ្គល​ប្រើប្រាស់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម. ត្រូវ​បាន​ត្រួត​ពិនិត្យ នាយ​ទាហាន នាយ​ទាហាន​រង​កងរាជអាវុធហត្ថ​ណា​ដែល​រឹងទទឹង​ត្រូវ​ធ្វើ​ការ​ឃាត់​ខ្លួន និង​ឃាត់​ទុក​មធ្យោបាយ​នោះ ហើយ​ចំពោះ​បុគ្គល​ណា​អប់រំ​ហើយ​មិន​ព្រម​អនុវត្ត ត្រូវ​មាន​វិធានការ​ចំពោះ​មុខ​ច្បាប់ ព្រម​ទាំង​វិធានការ​មួយ​ចំនួន​ទៀត។ (more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

សកម្មជន​ការពារ​បរិស្ថាន​ចែក​រំលែក​បទពិសោធន៍​បញ្ហា​បរិស្ថាន​នៅ​បស្ចិម​ប្រទេស

Posted on: October 17, 2015 10:30 am
អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី (សេសាន ស្រែពក និង​សេកុង) លោក មៀច មាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១២។ Photo: RFA

អ្នក​សម្រប​សម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី (សេសាន ស្រែពក និង​សេកុង) លោក មៀច មាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០១២។ Photo: RFA

 

http://www.khmerkromngo.org/wp-content/uploads/2015/10/Meach-Mean-RFA.mp3

 

ដោយ រដ្ឋា វិសាល RFA 2015-10-17

សកម្មជន​ការពារ​បរិស្ថាន​ជា​ពិសេស​បរិស្ថាន​តាម​ទន្លេ​ទាំង​បី នៅ​តំបន់​ភាគ​ឦសាន​មាន​ខេត្ត​ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី លោក មៀច មាន ទើប​បញ្ចប់​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក រយៈពេល​មួយ​សប្ដាហ៍ ដើម្បី​ចែក​រំលែក និង​ដក​បទពិសោធន៍​ផ្នែក​ការពារ​បរិស្ថាន។

តើ​បទពិសោធន៍​ផ្នែក​បរិស្ថាន​អ្វី​ខ្លះ​ដែល​សកម្មជន​រូប​នេះ​នាំ​យក​ពី​កម្ពុជា ទៅ​បង្ហាញ​ជូន​អ្នក​បរិស្ថាន​បស្ចិម​ប្រទេស ហើយ​នាំ​យក​បទពិសោធន៍​អ្វី​ខ្លះ​ពី​ក្រុម​បរិស្ថាន​បស្ចិម​ប្រទេស​មក​ចែក​ចាយ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ​នោះ?

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក រដ្ឋា វិសាល ជាមួយ​លោក មៀច មាន អំពី​បញ្ហា​នេះ៖

 

 

 

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

ចិន​ផ្ដល់​ជំនួយ​សម្ភារៈ​ការិយាល័យ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត

Posted on: October 17, 2015 9:52 am
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​របស់​ចិន សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ Photo: RFA

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្ដល់​ជំនួយ​របស់​ចិន សម្រាប់​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់ នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១១។ Photo: RFA

 

ដោយ អ៊ុង សេរីវុទ្ធ RFA 2015-10-16

នៅ​ថ្ងៃ​ទី​១៦ តុលា​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​សម្ភារៈ​ការិយាល័យ​ពី​ប្រទេស​ចិន​បន្ថែម​ទៀត ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល​ទើបតែ​បាន​ទទួល​ជំនួយ​ឥត​សំណង​ពី​ប្រទេស​នេះ​ជាង​មួយ​រយ​លាន​ដុល្លារ។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ឲ្យ​ដឹង​ថា សម្ភារៈ​ការិយាល័យ​ដែល​ចិន​ប្រគល់​នៅ​ពេល​នេះ មាន​កុំព្យូទ័រ​លើ​តុ ៥០​គ្រឿង កុំព្យូទ័រ​យួរ​ដៃ ២០​គ្រឿង មាស៊ីនព្រីន ២០គ្រឿង និង​ម៉ាស៊ីន​ថត​ចម្លង​៥​គ្រឿង។

លោក ជុំ សុន្ទរី ចាត់​ទុក​ប្រទេស​ចិន​ជា​ដៃ​គូ​ដ៏​សំខាន់​មួយ ទាំង​ការ​ផ្ដល់​ជំនួយ វិនិយោគទុន និង​ទេសចរណ៍​ជាដើម​សម្រាប់​អភិវឌ្ឍ​កម្ពុជា៖ «ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ព្រោះ​ប្រទេស​អភិវឌ្ឍ​ត្រូវ​ការ​ទំនាក់ទំនង ដើម្បី​ជំនួយ វិនិយោគិន ពាណិជ្ជកម្ម និង​ទេសចរ​បរទេស»។

កាល​ពី​ថ្ងៃ​ទី​១៥ តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ចិន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​បន្ថែម​ទៀត​នូវ​ទឹកប្រាក់​ប្រមាណ ១​ពាន់​លាន​យ័ន្ត (Yuan) ស្នើ​នឹង​ជាង ១៥៧​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អភិវឌ្ឍ និង​ជួយ​កសាង​មន្ទីរពេទ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ។

ប្រទេស​ចិន​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល ចាត់​ទុក​​ថា​ជា​ប្រទេស​មហាមិត្ត​របស់​ខ្លួន៕

 

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

បក្ស​ប្រឆាំង​ចោទ​បក្ស​កាន់​អំណាច​នៅ​ពី​ក្រោយ​ការ​ដុត​ស្លាក​គណបក្ស​នៅ​ឧត្តរមានជ័យ

Posted on: October 17, 2015 9:45 am

ដោយ ថា កិត្យា RFA 2015-10-16

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ Photo: RFA

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ Photo: RFA

 

មន្ត្រី​បក្ស​ប្រឆាំង​ចោទ​ថា​ ព្រឹត្តិការណ៍​ដុត​បំផ្លាញ​ស្លាក​គណបក្ស​ដែល​រៀបចំ​ឡើយ​ដោយ​គូបដិបក្ខ មិន​មែន​ជា​រឿង​ថ្មីថ្មោង​ឡើយ ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​នោះ។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​មាន​សកម្មភាព​ទម្លាក់ និង​ដុត​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​កន្លែង​របស់​ប្រជាពលរដ្ឋ​មួយ​ក្រុម នៅ​ភូមិ​សំបួរមាស សង្កាត់​បន្សាយរាក់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា។

​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា សកម្មភាព​នេះ​​គឺ​មាន​ចេតនា​បង្ខូច​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ៖ «កាល​ពី ១០​ឆ្នាំ ឬ ១៥​ឆ្នាំ​មុន ហើយ​រហូត​មក គឺ​យើង​ឃើញ​រហូត ព្រឹត្តិការណ៍​បែប​ហ្នឹង នៅ​ពេល​ណា​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កាន់​តែ​ច្រើន​ឡើង។ ខ្ញុំ​គ្មាន​ការ​បារម្ភ ព្រោះ​គ្រាន់​តែ​ជា​រឿង​ដដែល​ទេ ហើយ​ប្រជាពលរដ្ឋ​នឹង​យល់​បញ្ហា​ហ្នឹង»។

​តាម​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​គឺ​ជា​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​ផ្លាស់ប្ដូរ​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ កាល​ពី​ពេល​ថ្មីៗ​នេះ។ ពួកគេ​អះអាង​ថា គណបក្ស​ប្រឆាំង​បាន​ភូតភរ​បោកប្រាស់​ប្រជារាស្ត្រ​ដោយ​មិន​គោរព​តាម​គោលនយោបាយ និង​បាវចនា​ដែល​ថា សង្គ្រោះ បម្រើ និង​ការពារ។

បែបនេះ​ក្ដី លោក យឹម សុវណ្ណ ថា មិន​ភ្ញាក់ផ្អើល​ឡើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ផ្លាស់ប្ដូរ​ទៅ​ជ្រក​ក្រោម​ស្លាក​គណបក្ស​ប្រជាជន​នោះ ព្រោះ​ជា​សិទ្ធិ​នយោបាយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ការ​ដែល​គណបក្ស​កាន់​អំណាច​រៀបចំ​ព្រឹត្តិការណ៍​អាក្រក់​កាន់​តែ​ច្រើន​នោះ គឺ​រឹតតែ​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន ព្រោះ​ថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ចេះ​វិនិច្ឆ័យ​រក​មូលហេតុ​ពិត​ច្បាស់លាស់។

ជា​ការ​ឆ្លើយតប មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុន ថ្លែង​ចំអក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ក្លាយ​ជា​បក្ស​នយោបាយ​ពេញ​លក្ខណៈ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ព្រោះ​តែងតែ​បដិសេធ​មិន​ដែល​ទទួល​ស្គាល់​ការពិត៖ «គាត់​ចេះ​តែ​ដើរ​ចោទ​គេ អោយ​តែ​អ្នក​ណា​ប្រឆាំង ឬ​ក៏​ផ្ទៃក្នុង​គណបក្ស​គាត់​បែក​បាក់​គ្នា គឺ​ថា គណបក្ស​ប្រជាជន​ជា​អ្នក​បំបែក។ យើង​អស់​សំណើច​ចំពោះ​មារយាទ​នយោបាយ​របស់​ពួកគាត់»។ (more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ផ្ដល់​ចម្លើយ​ស្ទាក់ស្ទើរ​ពី​ការ​ស្នង​តំណែង​ពី​ឪពុក

Posted on: October 17, 2015 9:36 am
អគ្គ​មេ​បញ្ជាការ​រង​នៃ​​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស «ង​៧០» លោក ហ៊ុន ម៉ាណែត។ រូបថត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៥ RFA/Brach Chev

អគ្គ​មេ​បញ្ជាការ​រង​នៃ​​កង​យោធពល​ខេមរភូមិន្ទ និង​ជា​អគ្គ​មេបញ្ជាការ​រង​នៃ​កង​អង្គរក្ស «ង​៧០» លោក ហ៊ុន ម៉ាណែត។ រូបថត​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៥ RFA/Brach Chev

 

ដោយ សាន សែល RFA 2015-10-17

អំឡុង​ពេល​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ទីនោះ កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​ផ្ដល់​សម្ភាសន៍​មួយ​ដល់​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី (ABC Australia) កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា។ អ្នក​កាសែត​នៃ​ទូរទស្សន៍ អេ.ប៊ី.ស៊ី បាន​ព្យាយាម​សួរ​លោក ហ៊ុន ម៉ាណែត ពី​ការ​ឡើង​ស្នង​តំណែង​ពី​ឪពុក​របស់​លោក ក៏​ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ឆ្លើយ​តប​ថា លោក​មិន​ដឹង​ទេ ហើយ​លោក​ថា លោក​មិន​អាច​ឆ្លើយ​បាន​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​នោះ អ្នក​កាសែត​នៃ​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី បាន​ព្យាយាម​ជជីក​សួរ​លោក ហ៊ុន ម៉ាណែត ពី​បំណង​របស់​លោក​ដើម្បី​ឡើង​ស្នង​តំណែង​ពី​ឪពុក។ ក៏ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត បាន​ឆ្លើយ​តប​ថា ប្រជាពលរដ្ឋ​ជា​អ្នក​កំណត់ និង​ជ្រើសរើស​អ្នកដឹកនាំ​តាម​រយៈ​ការ​បោះឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ ៥​ឆ្នាំ​ម្ដង ដោយ​លោក​ថា កម្ពុជា​ជា​ប្រទេស​ប្រកាន់​នយោបាយ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ថ្លែង​ប្រាប់​ទូរទស្សន៍ អេ.ប៊ី.ស៊ី អូស្ត្រាលី ដដែល​នោះ លោក ហ៊ុន ម៉ាណែត អតីត​និស្សិត​ជាន់​ខ្ពស់​នៃ​សាលា​បណ្ឌិត​សភា​យោធា​សហរដ្ឋអាមេរិក (West Point Academy) បញ្ជាក់​ថា ឪពុក​របស់​លោក​មិន​ចង់​ឲ្យ​កូន​ចូល​ប្រឡូក និង​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​នយោបាយ​នោះ​ទេ។

ទាក់ទិន​នឹង​ករណី​នេះ លោក​បណ្ឌិត មាស នី មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មិន​ហ៊ាន​បង្ហាញ​ជា​សាធារណៈ​ពី​មហិច្ឆតា​ក្នុង​ការ​ឈោង​ចាប់​តំណែង​ឪពុក​របស់​លោក​នោះ​ទេ។ លោក មាស នី បន្ថែម​ថា ទោះបីជា​លោក ហ៊ុន សែន ក៏​មាន​ការ​ខ្លាចរអា​ក្នុង​ការ​ប្រកាស​ពី​ជួយ​ជ្រោមជ្រែង​កូន​ខ្លួន​ដើម្បី​ឡើង​ក្ដោបក្ដាប់​អំណាច​ដែរ៖ «»។

យ៉ាង​ណា​ក៏ដោយ កូនប្រុស​ពីរ​រូប​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ។ ជាក់ស្ដែង​លោក ហ៊ុន ម៉ាណែត កំពុង​មាន​តួនាទី​ជា​នាយ​រង​សេនាធិការ​ចម្រុះ​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក និង​ជា​មេបញ្ជាការ​នៃ​បញ្ជា​ការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម។ ចំណែក​ប្អូន​ប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ានី វិញ កំពុង​ចូលរួម​ធ្វើ​នយោបាយ​ដោយ​បច្ចុប្បន្ន​លោក ហ៊ុន ម៉ានី មាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ។

លោក​បណ្ឌិត មាស ម៉ានី ក៏​សង្កេត​ឃើញ​ថា អ្នក​ដឹកនាំ​វ័យ​ចំណាស់ៗ កំពុង​រៀបចំ​បង្កើត​នូវ “រដ្ឋាភិបាល​ក្លូន” ដោយ​ប្រគល់​តំណែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋាភិបាល​ឲ្យ​កូន​ចៅ​របស់​ខ្លួន​បណ្ឌិត​រូប​នេះ​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​ប្ដូរ​អ្នក​ដឹកនាំ​តំណែង​កំពូល​ក៏ដោយ ក៏​មិន​ទាន់​ឃើញ​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។ ទោះ​យ៉ាង​ណា លោក​សង្កេត​ឃើញ​ថា អ្នកដឹកនាំ​ជំនាន់​ក្រោយ​នេះ ព្យាយាម​ខំ​ធ្វើ​ខ្លួន​ឲ្យ​សាមញ្ញ ហើយ​ព្យាយាម​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន​នៅ​តាម​មូលដ្ឋាន។ (more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប​បើក​ទ្វារ​រយៈពេល​៧​ថ្ងៃ​ឲ្យ​ពលរដ្ឋ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ

Posted on: October 16, 2015 8:58 am
មន្ត្រី​សាលា​ខេត្ត​សៀមរាប អុជ​ទៀន ធូប គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហា​វីរ​ក្សត្រ ព្រះបាទ នរោត្ដម សីហនុ នៅ​ក្នុង​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hang Savyouth

មន្ត្រី​សាលា​ខេត្ត​សៀមរាប អុជ​ទៀន ធូប គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះ​មហា​វីរ​ក្សត្រ ព្រះបាទ នរោត្ដម សីហនុ នៅ​ក្នុង​ព្រះរាជ​ដំណាក់​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៥។ RFA/Hang Savyouth

 

ដោយ ហង្ស សាវយុត RFA 2015-10-15

មន្ត្រី​មើល​ថែ​ព្រះរាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប បើក​ចំហ​ទ្វារ​របង​ព្រះរាជ​ដំណាក់​រយៈពេល ៧​ថ្ងៃ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​តុលា ត​ទៅ ក្នុង​បំណង​ឲ្យ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប រួម​ទាំង​អ្នក​ទេសចរ​បរទេស​ផង អាច​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​ព្រះរាជ​ដំណាក់ ដើម្បី​អុជ​ទៀន ធូប គោរព​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ។

ការ​បើក​ចំហ​ទ្វារ​របង​ព្រះរាជ​ដំណាក់​ក្នុង​ខេត្ត​សៀមរាប ឲ្យ​មហាជន​អាច​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​គម្រប់​ខួប ៣​ឆ្នាំ បន្ទាប់​ពី​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គ​សោយ​ទិវង្គត​មក។

មន្ត្រី​រាជការ​មក​ពី​គ្រប់​មន្ទីរ និង​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ប៉ូលិស ប៉េអិម និង​ទាហាន​ប្រមាណ ៣០០​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ក្នុង​បរិវេណ​នៃ​ព្រះរាជ​ដំណាក់​នា​ខេត្ត​សៀមរាប ហើយ​អុជ​ទៀន ធូប ព្រម​ទាំង​ឈរ​ស្មិងស្មាធិ៍​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ ដើម្បី​រំឭក​ដល់​ការ​សោយ​ទិវង្គត​របស់​ព្រះអង្គ​គម្រប់​ខួប ៣​ឆ្នាំ។

ពិធី​បាន​ចាប់​ផ្ដើម​ឡើង​តាំង​តែ​ពី​ម៉ោង​ជាង ៧​កន្លះ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​តុលា ដោយ​មាន​ដាក់​កម្រង​ផ្កា​ជាច្រើន​ដើម្បី​បូជា ប៉ុន្តែ​មិន​មាន​សភាព​អធិកអធម​ដោយ​ចាក់​ឧបករណ៍​បំពង​សំឡេង​ឲ្យ​ឮ​ខ្លាំង ឬ​ក៏​ប្រគំ​បទ​ភ្លេង​អ្វី​ទេ។

អភិបាល​រង​ខេត្ត​សៀមរាប ក្នុង​ចំណោម​អ្នក​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ជាច្រើន​ទៀត គឺ​លោក គឹម ឆៃហៀង។ លោក​មាន​ប្រសាសន៍​ថា នៅ​ស្រប​ពេល​គ្នា​ដែល​មន្ត្រី​ជាង ៣០០​នាក់​កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ក្នុង​បរិវេណ​ព្រះរាជ​ដំណាក់​នេះ គឺ​នៅ​តាម​បណ្ដា​ក្រុង-ស្រុក​ទាំង​១២ របស់​ខេត្ត​សៀមរាប ក៏​កំពុង​នាំ​គ្នា​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ​ដូច​គ្នា​ដែរ។

លោក គឹម ឆៃហៀង មាន​ប្រសាសន៍​ទៀត​ថា អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ធ្លាប់​បាន​បំពេញ​ព្រះរាជ​បេសកកម្ម​យ៉ាង​ធំ​ធេង​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ដូចជា​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ឆ្នាំ​១៩៥៣ ការ​ទាមទារ​យក​ខេត្ត​ខ្មែរ​ចំនួន​៣ មាន​ខេត្ត​បាត់ដំបង សៀមរាប ​និង​ខេត្ត​កំពង់ធំ ពី​ប្រទេស​ថៃ មក​វិញ ព្រម​ទាំង​ការ​តតាំង​ក្ដី​នៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ នៅ​ឆ្នាំ​១៩៦២ ហើយ​ទាមទារ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ បាន​មក​វិញ​ទៀត​ផង។ (more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

អ្នក​នយោបាយ​លើក​ឡើង​ខុសៗ​គ្នា​ពី​ស្ថានការណ៍​នយោបាយ​ពេល​គ្មាន​ព្រះ​បរម​រតនកោដ្ឋ

Posted on: October 16, 2015 8:38 am
Sihanouk service

មន្ត្រី​រាជការ​គ្រប់​ស្ថាប័ន​ចូល​ដាក់​កម្រង​ផ្កា​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ នៅ​មុខ​ព្រះ​បរម​រូប ក្បែរ​វិមានឯករាជ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

Sihanouk service2

មន្ត្រី​​​​និង​បុគ្គលិក​ក្រោម​ឱវាត​នៃ​ក្រសួង​ផែនការ ​ចូល​ដាក់​កម្រង​ផ្កា​​​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​​ព្រះ​បរម​រតនកោដ្ឋ នរោត្តម សីហនុ នៅ​មុខ​ព្រះ​បរម​រូប ក្បែរ​វិមានឯករាជ្យ កាល​ពី​​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៥។ RFA/Brach Chev

 

ដោយ ប្រាជ្ញ ចេវ RFA 2015-10-16

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រយៈពេល ៣​ឆ្នាំ​ដែល​គ្មាន​សម្ដេច​ព្រះ នរោត្តម សីហនុ ស្ថានការណ៍​នយោបាយ​មាន​ស្ថានភាព​ល្អ​ធម្មតា។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា ស្ថានការណ៍​នយោបាយ​ម្ដង​តឹង​ម្ដង​ធូរ ម្ដង​ក្ដៅ​ម្ដង​ត្រជាក់ ព្រោះ​គ្មាន​អ្នក​សម្របសម្រួល ហើយ​ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បន្ត​កើត​មាន​ដដែល។

ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​បែប​នេះ​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គម្រប​ខួប ៣​ឆ្នាំ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា។ យ៉ាងណាមិញ ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំ​នេះ ហាក់​ស្ងប់ស្ងាត់​ជាង​រាល់ៗ​ឆ្នាំ ខណៈ​ដែល​ក្នុង​ព្រះរាជវាំង មាន​ធ្វើ​ពិធី​សាសនា និង​នៅ​មុខ​ព្រះ​បរម​រូប ក្បែរ​វិមាន​ឯករាជ្យ មាន​មន្ត្រី​គ្រប់​ស្ថាប័ន​ចូល​ដាក់​កម្រង​ផ្កា​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតនកោដ្ឋ ប៉ុន្តែ​នៅ​មុខ​ព្រះបរមរាជវាំង គ្មាន​ពិធី​រាប់បាត្រ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ដឹកនាំ​មន្ត្រី​ក្នុង​ក្រសួង​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រូប។ ស្ថិត​ក្នុង​សំលៀក​បំពាក់​សំពត់​ហូល​បត់ អាវ​ក​ត្រង់ នៅ​លើ​ស្មា​មាន​បំពាក់​ដោយ​ឋានន្តរសក្ដិ​ផ្កា​ភ្ញី​វល្លិ​ពណ៌​មាស អ្នកស្រី​និយាយ​ថា គំរូ​វីរភាព​របស់​សម្ដេច សីហនុ សំខាន់ៗ​ដូចជា ការ​ទាមទារ​ឯករាជ្យ ការ​រក្សា​សុខ​សន្តិភាព បង្រួប​បង្រួម​ប្រទេស នៅ​តែ​ស្ថិត​ក្នុង​ដួង​ចិត្ត​លោកស្រី។ ក្នុង​រយៈ​ពេល ៣​ឆ្នាំ​ដែល​គ្មាន​សម្ដេច សីហនុ អ្នកស្រី​លើក​ឡើង​ថា សុខ​សន្តិភាព​នៅ​តែ​មាន​ដដែល ហើយ​ការ​សាមគ្គីភាព​របស់​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​មាន​ដដែល៖ «គឺ​ថា សុខ​សន្តិភាព​នៅ​តែ​មាន​ក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​នេះ​ជា​ស្នាដៃ​ព្រះអង្គ (ព្រះ​បរម​រតនកោដ្ឋ) បាន​ធ្វើ​ទុក ហើយ​កូនចៅ ពោល​គឺ​រាជរដ្ឋាភិបាល​បាន​ថែរក្សា​នូវ​អ្វី​ដែល​ជា​ស្នាដៃ​ព្រះអង្គ​ទុក​មក​ដល់​ពេល​នេះ​ដដែល»។

​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ ចាប់​ផ្ដើម​នៅ​ម៉ោង ៧​ព្រឹក ថ្ងៃ​ទី​១៥ ខែ​តុលា ដោយ​ពុំ​មាន​ឃើញ​វត្តមាន​ប្រមុខ​ព្រឹទ្ធ​សភា រដ្ឋសភា មក​ដាក់​កម្រង​ផ្កា​នៅ​មុខ​ព្រះ​បរម​រូប​នោះ​ទេ។ ទោះ​យ៉ាង​ណា ក្នុង​ពេល​ដាក់​កម្រង​ផ្កា តាម​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ចំនួន ៤២​ស្ថាប័ន ក្រសួង​ខ្លះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី ប្រមុខ​ស្ថាប័ន ឬ​តំណាង​ក្រសួង​ស្ថាប័ន។

ចំណែក​តំណាង​រដ្ឋាភិបាល​មាន​វត្តមាន លោក ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​ទៅ​ដាក់​កម្រង​ផ្កា ខណៈ​លោក ហ៊ុន សែន កំពុង​បំពេញ​ភារកិច្ច​នៅ​ប្រទេស​ចិន។ តំណាង​ស្ថាប័ន​នីមួយៗ មាន​ប្រមុខ​ម្នាក់​ដើរ​មុខ​គេ និង​មន្ត្រី​ក្រោម​ឱវាទ​ប្រមាណ ២០​នាក់ ធ្វើ​ដំណើរ​តាម​ក្រោម​យឺតៗ យក​កម្រង​ផ្កា​ទៅ​ដាក់​ថ្វាយ​ព្រះ​បរម​រូប អម​ដោយ​សំឡេង​ត្រែ។
(more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

សម្ភាស​លោក សុន ឆ័យ ស្ដីពី​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា

Posted on: October 16, 2015 8:27 am
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​លោក ជុន ច័ន្ទបុត្រ នា​ការិយាល័យ​វិទ្យុ​អាស៊ីសេរី សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៥។ RFA

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ដល់​លោក ជុន ច័ន្ទបុត្រ នា​ការិយាល័យ​វិទ្យុ​អាស៊ីសេរី សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៥។ RFA

 

http://www.khmerkromngo.org/wp-content/uploads/2015/10/Son-Chhay.mp3

 

ដោយ ជុន ច័ន្ទបុត្រ RFA 2015-10-15

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ទៅ​ចូល​រួម​កិច្ច​ប្រជុំ​មួយ​ចំនួន​នៅ​ប្រទេស​ចិន ដែល​មាន​រយៈពេល ៧​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១១-​១៧ ខែ​តុលា ឆ្នាំ​២០១៥។

លោក ហ៊ុន សែន ថ្លែង​ក្នុង​អង្គ​សន្និសីទ​ពិសេស​នៃ​សន្និសីទ​អន្តរជាតិ​នៃ​បក្ស​នយោបាយ​ប្រចាំ​តំបន់​អាស៊ី នៅ​ទីក្រុង​ប៉េកាំង ដោយ​បង្ហាញ​ពី​ការ​គាំទ្រ​របស់​កម្ពុជា ចំពោះ​ការ​រៀប​ចំ​គម្រោង​វិថី​សូត្រ ដែល​រៀប​ចំ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន។ ស្រប​គ្នា​នេះ លោក ហ៊ុន សែន ក៏​ប្រកាស​តាម​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ចិន​នឹង​ផ្ដល់​ជំនួយ​ឥត​សំណង​ប្រមាណ ១​ពាន់​លាន​យ័ន (ជាង ១៥៧​លាន​ដុល្លារ) ដល់​កម្ពុជា។

ទាក់ទង​បញ្ហា​ខាង​លើ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​តុលា ស្ដីពី​ឥទ្ធិពល​របស់​ចិន មក​លើ​ប្រទេស​កម្ពុជា។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក សុន ឆ័យ៖

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

ក្រសួង​មហាផ្ទៃ​មាន​ផែនការ​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ចេញ​ក្រៅ​ភូមិ​គ្រឹះ

Posted on: October 16, 2015 8:15 am
ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៥ RFA/Morm Moniroth

ភូមិគ្រឹះ​ដែល​ជនភៀសខ្លួន ៤​នាក់​ស្នាក់​នៅ​បណ្ដោះអាសន្ន បន្ទាប់​ពី​រដ្ឋាភិបាល​អូស្ត្រាលី បញ្ជូន​ពី​កោះ​ណាវរូ ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ រូបថត​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៥ RFA/Morm Moniroth

 

ដោយ ប្រាជ្ញ ចេវ RFA 2015-10-16

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដាក់​សំណើ​ទៅ​ក្រសួង ដើម្បី​ស្នើ​ឲ្យ​ជនភៀសខ្លួន ៣​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​ភូមិគ្រឹះ​ជា​ជម្រក​បណ្ដោះអាសន្ន ចេញ​មក​ក្រៅ​ដើម្បី​ធ្វើ​សមាហរណកម្ម​នឹង​បរិយាកាស​ខាង​ក្រៅ​នៃ​សង្គម​កម្ពុជា។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បង្ហើប​ឲ្យ​ដឹង​ថា ជនភៀសខ្លួន​ទាំង​នោះ​នឹង​ត្រូវ​ទៅ​រស់​នៅ​ទី​ណា ឬ​ចាក​ចេញ​ពី​លំនៅឋាន​បណ្ដោះអាសន្ន​នោះ​នៅ​ពេល​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា នៅ​ពេល​នាយកដ្ឋាន​អន្តោប្រវេសន៍​ដាក់​លិខិត​សុំ​គោលការណ៍​ពី​ក្រសួង ដើម្បី​ឲ្យ​ជនភៀសខ្លួន​ចេញ​ពី​វិឡា​នោះ ក្រសួង​បាន​ណែនាំ​ឲ្យ​រៀបចំ​ផែនការ​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​បញ្ជូន​ចេញ​ពី​លំនៅឋាន​បណ្ដោះអាសន្ន។

លោក ខៀវ សុភ័គ មិន​ទាន់​ទទួល​ព័ត៌មាន​ជាក់លាក់​នៃ​ការ​ចាកចេញ​របស់​ជនភៀសខ្លួន​ទាំង​នោះ​នៅ​ឡើយ​ទេ៖ «នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ដាក់​សំណើ​ទៅ​ក្រសួង ដើម្បី​ត្រៀម​ធ្វើ​សមាហរណកម្ម ប៉ុន្តែ​តាម​ខ្ញុំ​ដឹង​មិន​ទាន់​មាន​គោលការណ៍​នៅ​ឡើយ​ទេ ហើយ​ពួកគេ​ត្រូវ​ទៅ​នៅ ធ្វើការ​នៅ​ណា​ក៏​ខ្ញុំ​មិនទាន់​ដឹង​ដែរ។ ជនភៀសខ្លួន គ្រាន់​តែ​មាន​សិទ្ធិ​ធ្វើ​ដំណើរ និង​បង្ហាញ​ឲ្យ​ដឹង​ថា គេ​ជា​ជនភៀសខ្លួន ប៉ុន្តែ​គ្មាន​សិទ្ធិ​បោះឆ្នោត​ទេ»។

​លោក ខៀវ សុភ័គ បញ្ជាក់​ថា នៅ​ពេល​ជនភៀសខ្លួន​ចេញ​មក​ក្រៅ ពួកគេ​នៅតែ​ជា​ជនភៀសខ្លួន​ដដែល ប៉ុន្តែ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ធ្វើ​ដំណើរ ប្រកប​រប​ចិញ្ចឹម​ជីវិត រក​ការងារ​ធ្វើ ប៉ុន្តែ​ជនភៀសខ្លួន​ទាំង​នោះ​គ្មាន​សិទ្ធិ​បោះឆ្នោត​នោះ​ទេ។ បច្ចុប្បន្ន ជនភៀសខ្លួន​ទាំង​បី​នាក់​កំពុង​រស់​នៅ​ក្នុង​ភូមិគ្រឹះ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

​កាល​ពី​ដើម​ខែ​មិថុនា រដ្ឋាភិបាល​កម្ពុជា យល់​ព្រម​ទទួល​ជនភៀសខ្លួន​ចំនួន ៤​នាក់ ពី​កោះ​ណាវរូ (Naurau)។ (more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

អភិបាល​ក្រុង​ព្រះសីហនុ​​ថ្មី​ព្រមាន​ចាត់​វិធានការ​លើ​អ្នក​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ

Posted on: October 16, 2015 8:12 am
មន្ត្រី​រាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ចុះ​សម្អាត​អនាម័យ​នៅ​តាម​ផ្លូវ​ឯករាជ្យ នៅ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៥។ RFA/Den Ayuthyea

មន្ត្រី​រាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ចុះ​សម្អាត​អនាម័យ​នៅ​តាម​ផ្លូវ​ឯករាជ្យ នៅ​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០១៥។ RFA/Den Ayuthyea

 

ដោយ ដែន អយុធ្យា RFA 2015-10-16

អភិបាល​ក្រុង​ព្រះសីហនុ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ទាំង​ឡាយ​ណា​ដែល​យក​ចិញ្ចើម​ផ្លូវ ឬ​ចំណី​ផ្លូវ​សាធារណៈ​យក​ទៅ​ដាក់​តាំង​លក់​សម្ភារៈ​ផ្សេងៗ បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​នាំ​ឲ្យ​បាត់បង់​​សោភណភាព​​ក្រុង​ទេសចរណ៍ និង​គ្មាន​ផ្លូវ​​​សម្រាប់​អ្នក​ដំណើរ​ថ្មើរ​ជើង។ មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​អបអរ​សាទរ​ចំពោះ​វិធានការ​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព និង​ឲ្យ​បាន​ស្មើ​ភាព​គ្នា។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ អាច​នឹង​រឹបអូស​យក​សម្ភារៈ ឬ​ចាប់​ផាក​ពិន័យ​ធ្ងន់ធ្ងរ​ចំពោះ​ពលរដ្ឋ​ដែល​ដាក់​តាំង​សម្ភារៈ​លក់ដូរ និង​ចត​យានយន្ត​គ្រប់​ប្រភេទ​នៅ​តាម​ចិញ្ចើម​ថ្នល់ ឬ​ចំណី​ផ្លូវ​សាធារណៈ​ចាប់​ពី​ពាក់​កណ្ដាល​ខែ​តុលា ឆ្នាំ​២០១៥ ត​ទៅ ប្រសិនបើ​ពួកគេ​មិន​បញ្ឈប់​សកម្មភាព​ទាំង​នោះ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ទេ។

អភិបាល​ក្រុង​ព្រះសីហនុ ថ្មី លោក អ៊ី សុខឡេង ថ្លែង​នៅ​ចំពោះ​មុខ​ប្រតិបត្តិករ​ទេសចរណ៍ និង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ​ថា ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​បាន​បញ្ចប់​នឹង​មាន​ការ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ ឲ្យ​មាន​របៀបរៀបរយ​ឡើង​វិញ។

លោក​ថា ការ​ចត​យានយន្ត និង​ការ​ដាក់​តាំង​សម្ភារៈ​លក់​ដូរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ដែល​នាំ​ឲ្យ​បាត់បង់​សោភណភាព​ក្រុង​ទេសចរណ៍ ឬ​គ្មាន​ផ្លូវ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ត្រូវ​តែ​លុប​បំបាត់​ឲ្យ​បាន៖ «ទាក់ទង​ចិញ្ចើម​ផ្លូវ ទ្រូង​ផ្លូវ ដែល​បងប្អូន​ត​សំយាប​ផ្ទះ​លយ​មក​លើ​ចិញ្ចើម​ផ្លូវ ឬ​សង់​សំណង់​ផ្សេងៗ​នៅ​លើ​ចិញ្ចើម​ផ្លូវ អាជ្ញាធរ​មិន​អនុញ្ញាត​ទៀត​ទេ ហើយ​នឹង​ចុះ​រុះរើ​ដើម្បី​រក្សា​របៀប​រៀប​រយ​ខេត្ត​ទេសចរណ៍​នេះ​ឲ្យ​មាន​សោភណភាព​ឡើង​វិញ។ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​រំលោភ​ដី​ចិញ្ចើម​ផ្លូវ​ទៀត​ទេ»។

​បន្ថែម​លើ​នេះ​រាល់​ការ​ចត​យានយន្ត​ដឹក​អ្នក​ដំណើរ​គ្រប់​ប្រភេទ ពិសេស​រថយន្ត​ដឹក​ទំនិញ​ធំៗ ក៏​ត្រូវ​កម្រិត​ក្នុង​ការ​បើកបរ​ចេញ ឬ​ចូល​ក្រុង ឲ្យ​មាន​របៀបរៀបរយ​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​ភាព​អនាធិបតេយ្យ​បំផុត។ លោក អ៊ី សុខឡេង មើល​ឃើញ​ថា រាល់​ថ្ងៃ​នេះ អ្នក​យក​ចិញ្ចើម​ផ្លូវ ឬ​ចំណី​ផ្លូវ​ថ្នល់​ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​កើត​មាន​អនាធិបតេយ្យ ដោយ​អ្នក​ទាំង​នោះ​មិន​បាន​ខ្វល់ខ្វាយ​ជួយ​ថែរក្សា​សោភណភាព​ក្រុង​នោះ​ទេ។ (more…)

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

← Older posts
Newer posts →

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×