សារជូនពរពីឯកឧត្តម ថាច់ សេដ្ឋា ប្រគេន និងជូន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ គ្រឹស្ដសករាជ២០១៦
A New Year Message from Hon. Thach Setha to the Venerable Buddhist Monks and Compatriots
Sat the 3rd Waxing Moon of Citta B.E.2559, April 9, A.D.2016 Year of the Goat
A 2560 New Year Message from Hon. Thach Setha, the President of the Khmer Kampuchea Krom Community (KKC) and former Senator.
Hon. Thach Setha expressing a profound appreciation to Your Venerables, You and our compatriots for all the supports.
Hon. Thach Setha would like to reiterate the importance of [our] historic Khmer Krom struggle for complete achievement of the restoration of human rights, religious rights and freedom for our Khmer Buddhist monks and people in Kampuchea Krom.
Khmer Krom opened a new chapter at the beginning of the new millennium by continuing our historic struggle with a legacy that left by our heroic Buddhist monks and heroes of the past.
With our strong determination, we have secured approximately 4,000 pages of priceless historical Khmer documents on the transfer of Kampuchea Krom territories by colonial France in Aix-En-Provence, France.
As long Khmer Buddhist monks and people have not fully achieved the restoration of our human and religious rights and freedom, a struggle continues.
Once again thank you for your supports.
KKC
រដ្ឋធម្មនុញ្ញព្រះរាជណាចក្រកម្ពុជាទី២ ព.ស.២៥៣៧ គ.ស.១៩៩៣
មានពីរភាសាខ្មែរ និងអង់គ្លេស Available in Khmer and English
Thu the 1st Waxing Moon of Citta B.E.2559, April 7, A.D.2016 Year of the Goat
សូមទាញយករដ្ឋធម្មនុញ្ញជាភាសាខ្មែរ Download the constitution in Khmer: Cambodia_Constituion_1993
សូមទាញយករដ្ឋធម្មនុញ្ញជាភាសាអង់គ្លេស Download the constitution in English: Cambodia_Constituion_1993EN
សេចក្តីប្រកាសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅអាស៊ាន ស្ដីពីការប្រព្រឹត្តិរបស់ភាគីនានានៅក្នុងសមុទ្រចិនខាងត្បូង ក្នុងគ.ស.២០០២
Thu the 1st Waxing Moon of Citta B.E.2559, April 7, A.D.2016 Year of the Goat
សូមទាញយកសេចក្តីប្រកាសជាភាសាអង់គ្លេស Download declaration in English: 2002 Declaration on the Conduct of Parties in the South China
សេចក្តីប្រកាសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅអាស៊ាន ស្ដីពីសមុទ្រចិនខាងត្បូង ក្នុងគ.ស.១៩៩២
Thu the 1st Waxing Moon of Citta B.E.2559, April 7, A.D.2016 Year of the Goat
សូមទាញយកសេចក្តីប្រកាសជាភាសាអង់គ្លេស Download declaration in English: 1992 ASEAN Declaration on the South China Sea
ធម្មនុញ្ញអង្គការសហប្រជាជាតិ Charter of the United Nations
មានពីរភាសាខ្មែរ និងអង់គ្លេស Available in Khmer and English
Tue the 14th Waning Moon of Phagguṇa B.E.2559, April 5, A.D.2016 Year of the Goat
ប្រភព បណ្ណាល័យច្បាប់ Courtesy Law Library
Preamble
WE THE PEOPLES OF THE UNITED NATIONS DETERMINED
to save succeeding generations from the scourge of war, which twice in our lifetime has brought untold sorrow to mankind, and to reaffirm faith in fundamental human rights, in the dignity and worth of the human person, in the equal rights of men and women and of nations large and small, and to establish conditions under which justice and respect for the obligations arising from treaties and other sources of international law can be maintained, and to promote social progress and better standards of life in larger freedom,
AND FOR THESE ENDS
to practice tolerance and live together in peace with one another as good neighbours, and to unite our strength to maintain international peace and security, and to ensure, by the acceptance of principles and the institution of methods, that armed force shall not be used, save in the common interest, and to employ international machinery for the promotion of the economic and social advancement of all peoples,
HAVE RESOLVED TO COMBINE OUR EFFORTS TO ACCOMPLISH THESE AIMS
Accordingly, our respective Governments, through representatives assembled in the city of San Francisco, who have exhibited their full powers found to be in good and due form, have agreed to the present Charter of the United Nations and do hereby establish an international organization to be known as the United Nations.
(more…)
Mon the 13th Waning Moon of Phagguṇa B.E.2559, April 4, A.D.2016 Year of the Goat
សេចក្ដីថ្លែងការណ៍រួម ស្ដីពី ការកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
សូមទាញយកសេចក្ដីថ្លែងការណ៍ជាភាសាខ្មែរ Download full statement in Khmer: era_statement_04042559
ជីវប្រវត្តិរាជធីតាកណ្ដាលកោះអន្លង់ស្នេហ៍ រស់ សិរីសុទ្ធា អធិរាជនីសំឡេងទិព្វ
Sat the 11th Waning Moon of Phagguṇa B.E.2559, April 2, A.D.2016 Year of the Goat
• ព័ត៌មានសំខាន់ៗ
ឈ្មោះពីកំណើត រស់ សុទ្ធា
ឈ្មោះហៅក្រៅ រៃ សិរី និង សិរីសួគ៌
ថ្ងៃខែឆ្នាំកំណើត ៦ វិច្ឆិកា គ.ស.១៩៤៦
ទីកន្លែងកំណើត ភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
កម្រិតវប្បធម៌ ឆ្នាំទីពីរនៅអនុវិទ្យាល័យនារី
នេតយ៉ង់ បាត់ដំបង
សញ្ជាតិ កម្ពុជា
មរណភាព ១៧ មេសា គ.ស.១៩៧៧ ជំនាន់
ប៉ុល ពត ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ
ប្រភេទតន្ត្រី ប្រជាប្រិយ និង មនោសញ្ចេតនា
វិជ្ជាជីវៈ អ្នកចម្រៀង អ្នកសរសេរបទចម្រៀង
ឆ្នាំប្រកបវិជ្ជាជីវៈ គ.ស.១៩៦៥ – ១៩៧៧
ដៃគូចម្រៀង ស៊ីន ស៊ីសាមុត
• ជីវប្រវត្តិ
ឈ្មោះដើមរបស់ រស់ សិរីសុទ្ធា គឺ
រស់ សុទ្ធា ឈ្មោះហៅ
ក្រៅ រៃ ។ ឈ្មោះ សិរី ទើបជាឈ្មោះកណ្តាល ថែមតាមក្រោយ ក្រោយពីឈប់រៀន ហើយទៅចាប់អាជីពជាអ្នកចម្រៀង។ ដូច្នេះប្រជាពលរដ្ឋខ្មែរជាទូទៅ ស្គាល់អ្នកស្រីថា រស់ សិរីសុទ្ធា ។ ប៉ុន្តែ ភាគច្រើន ច្រើនសរសេរច្រឡំ ទៅជា រស់ សេរីសុទ្ធា ទៅវិញ។
សូមអានប្រវត្តិខាងក្រោម ដើម្បីឱ្យដឹងថា ហេតុអ្វី តារាសំនៀងទិព្វយើង មានឈ្មោះថា រស់ សិរីសុទ្ធា ។
• ប្រវត្តិកុមារភាព
អ្នកស្រី រស់ សិរីសុទ្ធា ជាតារាចម្រៀងខ្មែរដ៏ល្បីល្បាញ ក្នុងកំឡុងទសវត្សឆ្នាំ ៦០ និង ៧០ និងជាដៃគូចម្រៀងជើងឯក យ៉ាងឆ្នើមបំផុតរបស់អធិរាជសំឡេងទិព្វ លោក ស៊ីន ស៊ីសាមុត។ កំពូលតារាចម្រៀងរូបនេះ មានកំណើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា គ.ស.១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវគ្គគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ កាលនៅកុមារភាព អ្នកស្រីបានចូលរៀននៅសាលាបឋមសិក្សា ទក្ខិណសាលា រួចបានប្រឡងជាប់ចូលរៀន នៅអនុវិទ្យាល័យនារី នេតយ៉ង់ នៅគ.ស.១៩៦២ ។
ឪពុករបស់អ្នកស្រីមាននាម រស់ ប៊ុន មានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយបានធ្វើមរណកាលទៅនៅគ.ស.១៩៩៥។ រីឯម្តាយរបស់អ្នកស្រីវិញ មាននាមថា ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកបានធ្វើមរណកាលទៅ នៅសម័យកុម្មុយនិស្ត ។
អ្នកស្រី សុទ្ធា ជាកូនទីបួន ក្នុងបណ្ដាបងប្អូន ទាំង៥នាក់ ។
បងស្រីទីមួយ ឈ្មោះ រស់ សាបឿន សព្វថ្ងៃរស់នៅបាត់ដំបង ក្នុងវ័យប្រហែល ៧០ឆ្នាំ ។
បងស្រីទី២មានឈ្មោះថា រស់ សាបឿត សព្វថ្ងៃរស់នៅបាត់ដំបងដែរ ក្នុងវ័យក្បែរ ៧០ឆ្នាំដែរ ។
បងប្រុសទីបីឈ្មោះ រស់ សុគុណ បានចែកស្ថានទៅ នៅសម័យកុម្មុយនិស្ត ។
ចំណែកប្អូនស្រីពៅមានឈ្មោះថា រស់ សោភ័ណ ក្រោយមកបានដូរទៅជា រស់ សេរីសោភ័ណ បន្ទាប់ពីបានចូលរួមជាតារាចម្រៀងនៅភ្នំពេញ ជំនាន់បន្ទាប់ពីអ្នកស្រី រស់ សិរីសុទ្ធា ។ អ្នកស្រី រស់ សេរីសោភ័ណ ជាអ្នកចម្រៀងប្រចាំកងពលតូចលេខ ១ នាសម័យសាធារណរដ្ឋកម្ពុជា និងជាអតីតភរិយាដើមរបស់លោក អ៊ុក ស៊ីណារ៉េត ដែលជាតន្រ្តីករដ៏ល្បីល្បាញមួយរូប នៅប្រទេសយើងដែរ ។
• កាលនៅក្នុងវ័យសិក្សា អ្នកស្រីមាននាមក្នុងសាលាជាផ្លូវការថា រស់ សុទ្ធា តែប៉ុណោ្ណះ ។ ប៉ុន្តែនៅក្នុងភូមិរស់នៅប្រចាំថ្ងៃ អ្នកជិតខាងទាំងឡាយចូលចិត្ត ហៅលេងក្រៅថា អារៃៗ ត្បិតអ្នកស្រីមានសំឡេងស្រួយ ហើយពិរោះ ដូចសត្វរៃកណ្តឹង ។ ការពិត ពេលអ្នកស្រីមានប្រសាសន៍សន្ទនាជាមួយអ្នកដទៃ គឺមានសំឡេងធម្មតា! មិនសូវជាឮប៉ុន្មានទេ ប៉ុន្តែនៅពេលអ្នកស្រី ហើបមាត់ច្រៀងម្តងៗវិញ បែរជាសំឡេងស្រួយ មុតចាក់ត្រចៀក ហើយជាសំឡេងខ្ពស់ កម្រមាននារីណាម្នាក់អាចច្រៀងដល់កម្រិតនោះណាស់ ហើយនៅអាចរក្សាសំឡេងស្រួយមុតបានដូចអ្នកស្រី សុទ្ធា ណាស់ដែរ ។
យុវតី រស់ សិរីសុទ្ធា
មានមាឌស្តើង ខ្ពស់ស្រឡះ សម្បុរខ្មៅស្រស់ ហើយមានទឹកមុខញញឹមជានិច្ច ថ្វីបើមានឱកាសខ្លះ នារីយើងមានអារម្មណ៍មិនល្អក៏ដោយ គឺនាងពូកែលាក់អារម្មណ៍ណាស់ មិនសូវឱ្យនរណាបានដឹងនូវអារម្មណ៍ពិតប្រាកដរបស់នាងឡើយ ។ ម្យ៉ាងទៀត មាណវីក៏មិនមែនជាមនុស្សតម្អូញ ឬ ប៉ិនរអ៊ូរទាំច្រើននោះដែរ តែជាមនុស្សមានសម្ដីជាក់លាក់ម៉ឺងម៉ាត់ ធើ្វការម៉ឺងម៉ាត់ ហើយឧស្សាហ៍បំពេញការងារ ដោយមិនបាច់ដាស់តឿនច្រើន។ នៅឯសាលារៀនវិញ សុទ្ធា ជាសិស្សឆ្លៀវឆ្លាតមួយរូប ហើយក៏ជាសិស្សនារី ដែលពូកែលេងកីឡាបំផុត ។ ថ្វីបើយុវតីបានចូលរៀននៅវិទ្យាល័យនេតយ៉ង់ ជំនាន់ក្រោយអ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស តែ យុវតី សុទ្ធា មានឈ្មោះបោះសំឡេងក្នុងវិទ្យាល័យយ៉ាងលឿនរហ័សជាងអ្នកទាំងពីរទៅទៀត។ នោះ ព្រោះដោយសារសំនៀងដ៏ពិរោះរបស់យុវតី និងដោយសារភាពរួសរាយ ជារបៀបអ្នកកីឡាយ៉ាងក្លាហាននោះឯង ។
កាល សុទ្ធា នៅតូចសេចក្តី
លោកគ្រូ រស់ ប៊ុន តែងនាំកូនហាត់លេងភ្លេងខ្មែរ និងហាត់ច្រៀងចម្រៀងភ្លេងការ ប៉ុន្តែមានតែកុមារី សុទ្ធា ទេ ដែលមានអំណោយទានជាងគេ ផែ្នកចម្រៀង ទើបលោកចេះតែយកដើរតាមជាមួយ នៅពេលលោកចេញទៅលេងភ្លេង តាមពិធីបុណ្យនានាខាងក្រៅ ។ ដោយការខ្វះខាតក្នុងគ្រួសារ កុមារី សុទ្ធា ត្រូវបង្ខំចិត្តជួយឪពុករកប្រាក់ផ្គត់ផ្គង់គ្រួសារ តាំងពីនៅកុមារភាពម៉្លេះ ។ ជាពិសេសបំផុតនោះ គឺលោកតា រស់ ប៊ុន មានភរិយាផ្សេងទៀត ហើយដែលមានកូនតូចៗជាច្រើន ដែលត្រូវទំនុកបម្រុងបន្ថែមផង។ ម៉្យាងទៀត ក្រុមគ្រួសាររបស់កុមារី សុទ្ធា មិនមាននរណាមានសមត្ថភាពខាងការសិក្សាដែរ មានតែកុមារីសុទ្ធា ទេ ដែលរៀនដុះដាលជាងគេ គឹរៀនពូកែដោយមិនបាច់បង្ខំ ជ្រោមជ្រែង ដាស់តឿនថែមពីក្រោយប៉ុន្មាន ។
• មូលហេតុដែលនាំក្លាយជាអ្នកចម្រៀង
តំណរក្រោយមក នៅគ.ស.១៩៦៣ នៅក្នុងវ័យជំទង់ ១៦ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់ពានមាស លេខមួយប្រចាំេខត្ត ក្នុងឱកាសពិធីប្រឡងចម្រៀង ពេលបុណ្យចូលឆ្នាំខ្មែរ ។ កាលនោះ អ្នកស្រីច្រៀងចម្រៀងបីបទ បទទីមួយជាបទចៀងប្រកួតប្រជែង មានចំណងជើងថា (ចិត្តម្តាយ) ជាបទដើមរបស់អ្នកស្រី (កែវ មន្ថា) និងបទទីពីរ ដែលជាបទច្រៀងជាកត្តិយសមានចំណងជើងថា (សំបុត្រក្រោមខ្នើយ) ជាបទដើមរបស់ អ្នកស្រី (ម៉ៅ សារ៉េត) និងចុងក្រោយ គឺបទទីបី ច្រៀងជាកត្តិយសមានចំណងជើងថា (ខ្ទមជរា) ជាបទដើមរបស់ អ្នកស្រី (ប៉ែន រ៉ន) ។
ក្នុងឱកាសនោះដែរ កូនប្រុសកម្លោះរបស់លោកឧកញ៉ា គេហបតី គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ដែលទើបនឹងវិលមកពីសិក្ នៅប្រទេសបារាំង បានមកចូលរួមទស្សនាពិធីប្រឡងនោះដែរ ។ កាលបើបានយល់សម្រស់ដ៏ស្រស់ស្អាត អមដោយទេពកោសល្យនឹងទឹកដមសំនៀងយ៉ាងពិរោះ កម្លោះយើងបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅ លើរូបកញ្ញា សុទ្ធា ។
មិនបានប៉ុន្មានអាទិត្យផង ក៏មានគេមកអញ្ជើញ កញ្ញា សុទ្ធា ឱ្យទៅច្រៀងកំដរ ក្នុងពិធីស្វាគមន៍កូនកម្លោះរបស់លោក គី ស៊ានហូ អាយុប្រមាណ ២៤ឆ្នាំ ដែលទើបបញ្ជប់ការសិក្សាផ្នែកវិស្វកម្ម មកពីប៉ារីស៍នោះ ។
គេក៏បានសន្យា ផ្តល់តម្លៃសេវាច្រៀងកំដរយ៉ាងខ្ពស់ល្មមគួរសម ជួនជាលោកតា រស់ ប៊ុន មិនហ៊ានប្រកែកថា មិនឱ្យនាងទៅច្រៀង ។ កាលនោះ គេមិនបានអញ្ជើញ លោកតា រស់ ប៊ុន ជាឪពុកទៅជាមួយទេ ត្បិតគេចង់បាន តែអ្នកចម្រៀងប៉ុណ្ណោះ។ គ្រានោះ លោកយាយ សា មៀន ជាម្ដាយបានប្រកែក មិនឱ្យកូនទៅទេ ត្បិតនៅក្មេងពេក មិនចង់ឱ្យចេញដើរហើរយប់ព្រលប់ តែលោកតា រស់ ប៊ុន មិនស្តាប់ឡើយ ។ ដោយសារលោកគិតថា កូនស្រីអាចរកបានប្រាក់កម្រៃខ្ពស់ផង ដោយសារចង់ឱ្យកូនស្រីល្បីឈ្មោះនៅក្នុងចំណោមសង្គមគេហបតីអភិជនផង និងដោយសារការគោរពចំពោះគ្រួសារ លោកឧកញ៉ា គេហបតី
គី ស៊ានហូ ដែលនៅភូមិស្រុកជិតគ្នានោះផង លោកតា រស់ ប៊ុន ក៏ដាច់ចិត្តបណ្តោយឱ្យបងប្រុសរបស់យុវនារី សុទ្ធា ឈ្មោះ
រស់ សុគុណ អាយុ ១៩ឆ្នាំ ជាអ្នកជូននាងទៅច្រៀងក្នុងពិធីនោះ ។ ចំណែកលោក រស់ ប៊ុន វិញក៏ត្រូវទៅលេងភ្លេងការឱ្យគេ នៅកន្លែងផ្សេងមួយទៀតក្នុងយប់នោះដែរ ។ លុះរំលងម៉ោង ១២អធ្រាត្រយុវជន សុគុណ បានត្រឡប់មកដល់ផ្ទះវិញតែម្នាក់ឯង ដោយជម្រាបឪពុកម្តាយថា សុទ្ធា ត្រូវគេឃាត់ទុកឱ្យនៅគេងទីនោះ ត្បិតយប់ជ្រៅពេកមិនចង់ឱ្យកូនស្រីជិះកង់ធ្វើដំណើរមកផ្ទះទាំងយប់ងងឹត ខ្លាចខ្វះសុវត្ថិភាព តែគេបានប្រគល់ប្រាក់កម្រៃតាមរយៈ សុគុណ ឱ្យយកមកជូនលោក រស់ ប៊ុន គ្រប់ចំនួនតាមសន្យាដែរ ។ នៅពេលនោះ លោកគ្រូ រស់ ប៊ុន និងភរិយាមានអារម្មណ៍មិនល្អទេ ហើយក៏ស្តីបន្ទោសកូនប្រុស ពេញមួយយប់មិនបានដេកពួនឡើយ ។
លុះព្រហាមស្រាងៗឡើង លោក រស់ ប៊ុន ឡើងជិះរ៉ឺម៉កទៅតាមរកកូនស្រីនៅគេហដ្ឋានលោក គី ស៊ានហូ ស្រាប់តែបានជួបនឹងកូនកំពុងដើរត្រឡប់មកផ្ទះវិញនៅមុខបន្ទាយជើងក្រហម ។ សុទ្ធា នាងស្ទុះទៅអោបឪពុកស្រែកទ្រហោរយំជម្រាបលោកថា កូនប្រុសលោក គី ស៊ានហូ បានប្រព្រឹត្តអនាចារ្យទាំងស្រវឹងស្រាមកលើរូបនាង ពេលភ្ញៀវចេញទៅផ្ទះអស់ ។ ពេលនោះ លោកតា រស់ ប៊ុន កើតក្តីក្រេវក្រោធខ្លាំងណាស់ក៏ទៅស្កាត់ជួបកម្លោះនោះនៅផ្ទះរបស់គេ ។ កាលបើបានស្តាប់ពាក្យរបស់លោកតា រស់ ប៊ុន ចប់ លោក គី ស៊ានហូ ជាឪពុកក៏ច្រឡោតខឹងសម្បារនឹងកូនប្រុសរហូតលើកដៃទះកំភ្លៀងកូនប្រុសយ៉ាធ្ងន់ដៃ ។ កម្លោះនោះបានអង្វរសូមឱ្យលោកឪពុកទាំងពីរសម្រួលនឹងគ្នាហើយគេក៏ស្មគ្រ័ចិត្តទទួលយកយុវនារី សុទ្ធា ជាគូគ្រងត្រឹមត្រូវពេញច្បាប់ ។ ប៉ុន្តែលោក គី ស៊ានហូ និងភរិយាមិនព្រម ត្បិតលោកបានចងពាក្យចងសំដីនឹងគ្រួសារឧកញ៉ាគេហបតីជាមិត្តមួយរូបថា នឹងភ្ជាប់សាច់ឈាមកូនកម្លោះរបស់លោក ជាមួយកូនស្រីរបស់គេ ។ ដូច្នេះលោកមិនអាចផ្លាស់ប្តូរគម្រោងការនោះ ឱ្យអាប់មុខអាប់យស ខូចសំដីរបស់លោកបានឡើយ ។ ម៉្យាងទៀតក្រុមគ្រួសាររបស់លោកតា រស់ ប៊ុន ជាវណ្ណៈក្រីក្របំមិនសក្តិសមនឹងឱ្យគ្រួសារ លោក គី ស៊ានហូ ទទួលភ្ជាប់សាច់ឈាមបានដែរ ។ ពេលនោះ លោក គី ស៊ានហូ និងភរិយា បានប្រគល់ប្រាក់សងជំងឺចិត្តមួយចំនួនទៅលោកតា រស់ ប៊ុន តែលោកតា រស់ ប៊ុន ប្រកែកមិនទទួលដោយតវ៉ាថា កូនប្រុសរបស់លោក គី ស៊ានហូ ត្រូវទទួលទោសផែ្នករដ្ឋប្បវេណី គឺរៀបការនឹង សុទ្ធា ជាគូ ប្រសិនបើមិនដូច្នោះទេ គេត្រូវទទួលទោសតាមច្បាប់តុលាការដោយសារទោសប្រព្រឹត្តបទអនាចារ្យលើនារីភេទ ។
ថ្វីបើត្រូវលោកតា រស់ ប៊ុន គម្រាមយ៉ាងនោះក៏ដោយក៏លោក គី ស៊ានហូ នៅមិនព្រមដដែល ដែលជាហេតុធ្វើឱ្យលោកតា រស់ ប៊ុន កាន់តែខឹងច្រឡោតឡើងរហូតលក់ដីស្រែ ដីចម្ការ និងកេរ្ដ៍មរតកទាំងឡាយរបស់ក្រុមគ្រួសារយកប្រាក់ទៅរត់ការប្តឹងផ្តល់ ដើម្បីដាក់ទោសកូនប្រុសរបស់លោក គី ស៊ានហូ ។ ចៃដន្យធនធានដ៏ទន់ទាបរបស់ក្រុមគ្រួសារលោកតា រស់ ប៊ុន មិនអាចទិញយកភាពយុត្តិធម៌ពីតុលាការជូនកូនស្រីកំសត់របស់គាត់បានឡើយ ។ ទីបំផុតលោកតា រស់ ប៊ុន ក៏ត្រូវចាញ់ក្តីជាមួយអ្នកមានទ្រព្យជាងខ្លួនដដែល ។
បន្ទាប់ពីនោះមកលោកតា រស់ ប៊ុន ក៏មានជម្លោះនិងភរិយាដោយសារការបាត់បង់ដីស្រែ ដីចម្ការអស់ដើមទុននឹងចិញ្ចឹមជីវិត
តទៅទៀត ។ លោកតាក៏ចុះចោលក្រុមគ្រួសារទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ដំបង រួចក៏លែងត្រឡប់មកផ្គត់ផ្គង់គ្រួសារដូចមុនៗទៀតដែរ ។ ដោយហេតុជម្លោះក្នុងគ្រួសារផង និងដោយអាមាស់នឹងរឿងរ៉ាវអប្រិយទាំងឡាយនោះផង យុវតី សុទ្ធា ក៏សម្រេចចិត្តឈប់រៀនពីអនុវិទ្យាល័យ ត្បិតមិនអាចប្រឈមមុខនឹងការសម្លឹងសម្លក់របស់សង្គមមិត្តភក្ដ័បាន ។
សុទ្ធា ក៏ប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួចក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះ ខាតនៅក្នុងគ្រួសារចាប់តាំងពីថ្ងៃ ដែលឪពុកនាងចុះចេញពីផ្ទះទៅ ។
(លោកសាស្រា្តចារ្យ ប៊ុន ថង) បាននាំយកយុវតី សុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី (លំហែយោធា) ជាវង់ភ្លេងប្រគំប្រចាំរង្គសាល (ស្ទឹងខៀវ) ក្រុងបាត់ដំបង ដើម្បីជួយឱ្យនាងបានទទួលមុខរបរ ដែលមានប្រាក់ចំណូលទៀងទាត់ ។ នៅពេលនោះ លោកគ្រូ ប៊ុន ថង បានប្រតិស្ឋនាមថ្មីឱ្យយុវតី សុទ្ធា ជាផ្លូវការក្នុងមុខរបរជំនាញជាអ្នកចម្រៀងអាជីពថា រស់ សិរីសុទ្ធា ក្នុងគោលបំណង ជូនប្រសិទ្ធិពរជ័យឱ្យយុវតីបានជួបតែសិរី
សួស្តីរហូតតទៅកុំឱ្យជួបរឿងរ៉ាវអប្រិយ ដូចកាលកន្លងទៅនោះតទៅទៀត ។
ប៉ុន្តែចំណរក្រោយៗមក យើងបែរជាឃើញ ឈ្មោះរបស់អ្នកស្រីត្រូវគេសរសេរកែទៅជា រស់ សេរីសុទ្ធា ទៅវិញ។ ចំណែក
រស់ សោភ័ណ ជាប្អូនស្រី ក៏មានរឿងរ៉ាវជីវិតកំសត់ណាស់ដែរ ទើបសម្រេចចិត្តទទួលយក ឈ្មោះកណ្តាលថា សិរី មកបន្ថែមពីលើឈ្មោះចាស់របស់ខ្លួនដែរ នៅពេលនាងចេញទៅប្រកបអាជីពជាអ្នកចម្រៀងតាមពីក្រោយបងស្រី សុទ្ធា នៅភ្នំពេញ ។
អាជីពជាអ្នចម្រៀងនៅភ្នំពេញ សុទ្ធា បានស្គាល់អ្នកចម្រៀងប្រចាំខេត្តបាត់ដំបងជាច្រើនរូបទៀតដូចជា លោក : អុឹម សុង សឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ ខេត្តបាត់ដំបង អ្នកស្រី ប៉ែន រ៉ន និងអ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ហើយក៏ជាអតីតសិស្សរបស់លោក អុឹម សុងសឺម ផងដែរ ដែលក្រោយមក លោកបានទៅចេញច្រៀង មានឈ្មោះបោះសំឡេងនៅរាជធានីភ្នំពេញ ។ ដោយសារទេព្យកោសល្យនិងនិស្ស័យសម្បទាល្អប្រសើរ អ្នកស្រី រស់ សុទ្ធា ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រៀមច្បង និងមិត្តរួមអាជីពទាំងអស់ ។
• ប្រវត្តិជាអ្នកចម្រៀងអាជីព
ពេលបានមកដល់ទីក្រុងភ្នំពេញដំបូង នៅចុងគ.ស.១៩៦៧ យុវតី សុទ្ធា បានចូលបម្រើការងារជាអ្នកចម្រៀង ជាមួយក្រុមតន្រ្តី (យោធាភិរម្យ) ។ ក្រសួងឃោសនាការ ហើយបានចេញសម្តែងជាសាធារណៈជាញឹកញាប់ជាដៃគូសំនៀងរបស់លោក អឹុម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិតយ៉ាងកក់ក្តៅដល់រូបនាង ហាក់បីដូចជា សាច់ញាតិមួយរូបរបស់លោកដូច្នោះ ។ កាលនោះ យុវតីបានជួលផ្ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រី ហួយ មាស ។ ពេលទៅធ្វើការ (ច្រៀង) យុវតី សុទ្ធា តែងតែជិះស៊ីក្លូជាប្រចាំ ពុំនោះសោតនាងតែងសណ្តោងតាមរថយន្តរបស់លោក អឹុម សុងសឺម ដែលទៅធ្វើការទីនោះដែរ ។ ក្រោយៗមកដោយទេពកោសល្យដ៏លេចធ្លោរបស់នាង យុវតី សុទ្ធា បានត្រូវគេជ្រើសរើសជាអ្នកចម្រៀងប្រចាំការនៅរង្គសាលមេគង្គ រង្គសាលបែលអ៊ែរ នៅពោធិចិនតុង ជាដើម ។ តាំងពីពេលនោះមក យុវតី សុទ្ធា ក៏ចាប់មានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានាជាច្រើនទៀត ដូចជាលោក តូច តេង លោក សុះ ម៉ាត់ លោក មាស ហុកសេង អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ មន្ថា អ្នកស្រី ឈួន ម៉ាល័យ ។ល។ នៅទីបំផុតយុវតីយើងក៏បានជួបនឹងអធិរាជសម្លេងទិព្វ ស៊ីន ស៊ីសាមុត ហើយជីវិតជាអ្នកចម្រៀងវិញ ក៏កាន់តែមានភាពលេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់រហ័ស ហួសការស្មាន តាំងពីពេលនោះមក។ រស់ សិរីសុទ្ធា ឬរស់ សេរីសុទ្ធា បានទទួលប្រជាប្រិយភាព និងការគាំទ្រពេញប្រទេស រួមទាំងមហាក្សត្រ នាម៉ឺនមុខមន្រ្តី និងប្រជាពលរដ្ឋខែ្មរទូទាំងប្រទេស ។ នៅគ.ស.១៩៦៩ អ្នកចម្រៀងវ័យក្មេងរបស់យើង បានទទួលគោរមងារពីព្រះមហាក្សត្រខ្មែរថា រាជនីសំនៀងមាស ប្រចាំកម្ពុជា ។ ដោយសារ ទឹកដមសំនៀង និងទេព្យកោសល្យដ៏ឆ្នើម យុវតី សុទ្ធា បានត្រូវលោក ស៊ីន ស៊ីសាមុត ណែនាំខ្លួន ឱ្យជួប នឹងលោក ពៅ ស៊ីផូ លោក វ៉ោយ ហូរ លោក ហាស់ សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្រី្តយ៉ាងចំណានៗ ដទៃទៀត ដូចជា លោក គង្គ ប៊ុនឈឿន លោក មែរ ប៊ុន លោក ហេង ហួរវេង លោក ម៉ា ឡៅពី លោក ស្វាយ សំអឿ លោក អ៊ុំ សុផានុរក្ស័ ហៅ (យ៉ែល) ដែលជាស្វាមីរបស់អ្នកស្រី ហួយ មាស ជាដើម ។
នៅក្នុងអំឡុងពេល ដែលយុវនារី សុទ្ធា ដ៏ស្រស់សោភាកំពុងមានឈ្មោះបោះសំឡេងល្បីល្បាញនោះ មានបុរសមួយរូប ជាម្ចាស់រង្គសាល ព្រះចន័្ទពេញវង់ និងជាកូនរបស់ថៅកែភាពយន្តមួយរូប បានតាមភ្ជាប់ចំណងមេត្រីភាពជាមួយរូបនាង ប៉ុន្តែបានត្រូវក្រុមគ្រួសាររបស់លោកតាមឆាឆៅជំទាស់ជាប់រហូត ថែមទាំងតាមគម្រាមកំហែងដល់សុវត្ថិភាពរបស់នាងទៀតផង ។ ដោយក្តីរំខានក្នុងចិត្តខ្លាំងពេក អ្នកស្រីក៏សម្រេចចិត្តរៀបការយ៉ាងទាន់ហន់នៅគ.ស.១៩៦៨ ជាមួយលោក សុះ ម៉ាត់ ដែលជាអ្នកចម្រៀងបុរស ដែលមានរូបសង្ហាសំបូរស្នេហ៍មួយរូបដែរ ហើយដែលកំពុងតាមជួយជ្រោមជ្រែងរូបនាងឱ្យក្លាយជាតារារះយ៉ាង ភ្លឺចិញ្ចាចនៅក្នុងផ្ទៃកម្ពុជា ។ កាលណោះ ក្រុមគ្រួសារសាច់ញាតិនៅបាត់ដំបង ទាំងម្តាយ និងបងប្អូន មិនសប្បាយចិត្តទេ ព្រោះលោក សុះ ម៉ាត់ ធ្លាប់មានភរិយាពីរនាក់រួចទៅហើយ ហើយក៏មិនមានចិត្តស្មោះត្រង់ចំពោះនារីណាម្នាក់ដែរ ។ ប៉ុន្តែក៏គ្មាននរណាអាចឃាត់នាងបានដែរ ព្រោះពួកគេម្នាក់ៗសុទ្ធតែជាប់ជំពាក់គុណបំណាច់ទំនុកបម្រុងរបស់ សុទ្ធា គ្រប់ៗគ្នា។ ម្លោះហើយ សុទ្ធា ក៏បានចេញមុខរៀបការជាមួយ លោក សុះ ម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើម ទាំងពីររូបរបស់លោក សុះ ម៉ាត់ ទៅចូលរួមពិធីមង្គលការនោះផង។ ប៉ុនែ្តចំណងជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ មិនមានអាយុច្រើនខែទេ ព្រោះលោក សុះ ម៉ាត់ មានចរិតប្រចណ្ឌ័ច្រើន ហើយបានធ្លាប់ទាត់ធាក់វាយដំអ្នកស្រី សុទ្ធា យ៉ាងទារុណ។ មានកាលមួយនោះ ក្រោយពីរៀបការហីយបាន ៥ឬ៦ខែ លោក សុះ ម៉ាត់ បានស្ទុះឡើងទៅទះតប់វាយធ្វើបាបភរិយាយ៉ាងដំណំនៅលើវេទិកាចម្រៀងក្នុងចំណោមភ្ញៀវកំពុងជប់លៀងអ៊ូអរ ដោយសារក្តីប្រចណ្ឌ័ចំពោះភ្ញៀវ ដែលនិយាយលលេង ទៅអ្នកស្រី ពេលសម្តែងនៅលើឆាក ។ ដោយមូលហេតុនៃការវាយដំនោះ អ្នកស្រី សុទ្ធា បានបាត់បង់ទារកក្នុងផ្ទៃមួយរូប អាយុ ៥ខែ គឺក្មេងស្លាប់ទាំងមិនទាន់បានឃើញពន្លឺព្រះអាទិត្យ ។
រីឯអ្នកស្រីវិញ ក៏ត្រូវរងរបួសផ្លូវកាយ ដែលត្រូវការការព្យាបាលយ៉ាងយូរទំរាំនឹងជាសះស្បើយមកវិញ។ ដោយឃើញប្អូនស្រី រងរបួសធ្ងន់ពេក អ្នកសី្រ រស់ សាបឿន ជាបងស្រីបានជំរុញឱ្យអ្នកស្រី សុទ្ធា ដាក់ពាក្យប្តឹងលែងលះ តែត្រូវលោក សុះ ម៉ាត់ តាមគម្រាមកំហែងរកសម្លាប់អស់មួយពូជ ។ ពេលនោះ អ្នកស្រី រស់ សាបឿន កើតមានចិត្តភិតភ័យចំពោះសុវត្តិភាពរបស់អ្នកស្រី សុទ្ធា ក៏នាំប្អូនត្រឡប់ទៅរស់នៅឯបាត់ដំបងវិញ។ ដំណឹងនេះបានល្បីទៅដល់លោក ស៊ីន ស៊ីសាមុត រហូតធ្វើឱ្យលោកចេញមុខធ្វើអន្តរាគមន៍ ដោយធ្វើដំណើរទៅតាមរកអ្នកស្រី សុទ្ធា ដល់លំនៅឯបាត់ដំបង ។ លោកបានអញ្ជើញអ្នកស្រី សុទ្ធា ឱ្យវិលត្រឡប់ទៅច្រៀងជាមួយលោកវិញ ដោយធានាសុវត្ថិភាព ១០០ភាគរយ ដល់អ្នកស្រី ។
លុះត្រឡប់ទៅដល់ភ្នំពេញវិញ អ្នកស្រីក៏បានប្តូរទៅរស់នៅម្តុំវត្តនាគវ័ន ដើម្បីចៀសមិនឱ្យជួបមុខ លោក សុះ ម៉ាត់ ទៅទៀត ហើយក៏បន្តទេពកោសល្យជារាជនីសំនៀងទិព្វប្រចាំកម្ពុជាជាមួយលោក ស៊ីន ស៊ីសាមុត និងក្រុមតន្រ្តី ដែលលោក ស៊ីន ស៊ីសាមុត បានណែនាំតែប៉ុណ្ណោះ ។ ចាប់តាំងពីពេលនោះមក អ្នកស្រីក៏បានរស់នៅរកស៊ី ដោយសុខសប្បាយ ហើយចម្រុងចម្រើនរហូតរៀងបន្តមក ។
ជាងមួយឆ្នាំក្រោយមកទៀត នៅចុងគ.ស.១៩៦៩ អ្នកស្រី សុទ្ធា បានជួបនឹងកម្លោះមួយរួប ឈ្មោះ ហ៊ុយ ស៊ីផាន់ ជាកូនប្រុសរបស់ថៅកែ វណ្ណចន្ទ័ ម្ចាស់ផលិតកម្មថាសចម្រៀងដ៏ល្បីល្បាញជំនាន់នោះ រួចហើយក៏ភ្ជាប់ទំនាក់ទំនងដ៏ល្អនោះ រហូតដល់បានកូនប្រុសមួយ ។ អ្នកទាំងពីររស់នៅសុខសាន្ត មានសុភមង្គលពេញលក្ខណៈ មិនមានការរកាំរកូសអ្វីបន្តិចឡើយ។ រីឯ មុខរបររកស៊ីខាងផលិតបទចម្រៀងវិញ ក៏កាន់តែរីកចម្រើនឡើងជាលំដាប់។
រវាងគ.ស.១៩៧០ អ្នកស្រី សុទ្ធា បានជាប់កំណេណ្ឌ ជាសមាជិកកងទ័ពឆត្រ័យោង បម្រើរដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ថែមទាំងជានារីខ្មែរ តែមួយរូបគត់ ដែលហ៊ានលោតឆត្រ័យោងពីលើអាកាសក្នុងប្រវត្តិសាស្រ្តកម្ពុជា។ ពេលនោះ កត្តិសព្ទ័របស់អ្នកស្រីក៏កាន់តែមានប្រជាប្រិយភាពរីកសុះសាយថែមទៀតតាមរយៈការផ្សាយតាមសារព័ត៌មាន តាមវិទ្យុ និងតាមទូរទស្សន៍ អំពីសកម្មភាពលោតឆត្រ័យោងរបស់អ្នកស្រី ។ ឯរូបសោភ័ណរបស់អ្នកស្រី និងសំនៀងរបស់អ្នកស្រី ក៏កាន់តែក្លាយជាទីចាប់ចិត្ត ចាប់អារម្មណ៍នៃមនុស្សផងទាំងពួង រួមទាំងលោកឧត្តមសេនីយ ស្រីយ៉ា ដែលជាមេបញ្ជាការកងទ័ពឆត្រ័យោង មានទីតាំងនៅជិតរាជ្យបណ្ឌិតសភា និងមហាវិទ្យាល័យមនុស្សសាស្រ្ត នោះទៀតផង ។
នៅថ្ងៃមួយ ក្នុងគ.ស.១៩៧១ មានក្រុមទាហានមួយហ្វូង បើកឡានហ្ស៊ីបចូលមកអញ្ជើញអ្នកស្រីចេញពីផ្ទះ នាំខ្លួនអ្នកស្រី ទាំងកណ្តាលយប់ទៅជួបលោកឧត្តមសេនីយ ស្រីយ៉ា ហើយបានត្រូវឃាត់ខ្លួនទុកនៅទីនោះ មិនឱ្យត្រឡប់ទៅផ្ទះវិញឡើយ ។ ពេលនោះ បងប្រុសរបស់អ្នកស្រី ឈ្មោះ រស់ សុគុណ បានចេញមុខជំនួសលោក ហ៊ុយ ស៊ីផាន់ សូមធានាយកខ្លួនរបស់អ្នកស្រី សុទ្ធា ត្រឡប់មកផ្ទះវិញ តែក៏ត្រូវលោក ស្រីយ៉ា គម្រាមកំហែងចង់យាយីជីវិតរបស់លោក ហ៊ុយ ស៊ីផាន់ ទៀតផង ។ ដោយការភិតភ័យខ្លាំងពេក លោក ហ៊ុយ ស៊ីផាន់ បាននាំកូនប្រុស គេចខ្លួនទៅរស់នៅប្រទេសបារាំង រហូតមកដល់សព្វថ្ងៃនេះ ។
កាលនោះ ភរិយាដើមរបស់លោក ស្រីយ៉ា មានរោគស្រ្តី មិនអាចមានបុត្របាន ទើបលោក ស្រីយ៉ា បានប្រើអំណាចបង្ខំ ចាប់យកអ្នកស្រី សុទ្ធា ទៅធ្វើជាភរិយាចុងតែម្តងទៅ ។ ពេលដែលបានមករស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រី សុទ្ធា បានសុំយកបងប្រុស រស់ សុគុណ និងប្អូនស្រីពៅ រស់ សោភ័ណ ទៅរស់នៅជាមួយ ហើយក៏ជួយបណ្តុះបណ្តាលបងប្អូន ឱ្យមានអាជីពនឹងគេ។ នៅពេលនោះ រស់ សោភ័ណ ក៏បានចាប់អាជីពជាអ្នកចម្រៀង ដោយប្រតិស្ឋនាមថ្មីថា រស់ សិរីសោភណ័ ក្រោយមកក៏បានជួបនឹងលោក អ៊ុក ស៊ីណារ៉េត ដែលជាអ្នកតូរ្យតន្រ្តីមួយរូបនៅភ្នំពេញ ហើយក៏បានរៀបការជាប្តីប្រពន្ធនឹងគ្នាទៅ ។
នៅអំឡុង ៤ឆ្នាំ ដែលអ្នកស្រី សុទ្ធា រស់នៅជាមួយលោក ស្រីយ៉ា អ្នកស្រីមានបុត្របួនរូប ។ មានពេលខ្លះ អ្នកស្រី សុទ្ធា ត្រូវជិះយន្តហោះចេញក្រៅប្រទេសជាមួយលោក ស៊ីន ស៊ីសាមុត អ្នកស្រី ប៉ែន រ៉ន អ្នកស្រី ហួយ មាស លោក វ៉ោយ ហូរ លោក ហាស់ សាឡន ជាដើម ដើម្បីទៅថតចម្រៀងកាសែត ដូចជានៅប្រទេស សិង្ហបុរី ឬទីក្រុងហុងកុង ជាដើម ។ ប៉ុន្តែ អ្នកស្រីមិនសូវបានទទួលការអនុញ្ញាត្តិពីលោក ស្រីយ៉ា ជាស្វាមី ដើម្បីចេញបង្ហាញថ្វីដៃតាមវិទ្យុជាតិ ទូរទស្សន៍ជាតិ ឬតាមពិធីជប់លៀង ពិសេសនានាយ៉ាងសេរី ដូចមុនឡើយ ។ នៅចុងគ.ស.១៩៧៤ រដ្ឋាភិបាលបានប្រកាសបិទចរាចរក្រុងភ្នំពេញ នៅពេលយប់ ដោយមូលហេតុសង្រ្គាមដុនដាបរវាងកងទ័ពសាធារណរដ្ឋខ្មែរ និងកងទ័ពកុម្មុយនិស្ដ។ ពេលនោះ អ្នកស្រី សុទ្ធា បានសុំលោក ស្រីយ៉ា នាំកូនៗទៅនៅបាត់ដំបងមួយរយៈ ដើម្បីរក្សាសុវត្ថិភាពផង ។ ណាមួយនៅទីនោះ រង្គសាលក៏នៅមានបើកនៅពេលយប់នៅឡើយ ដូច្នេះអ្នកស្រី អាចនៅចេញច្រៀង បម្រើទេពកោសល្យរបស់ខ្លួនជាជាងរស់នៅជាបក្សីក្នុងទ្រុងមាសឯភ្នំពេញផង ។ ម្យ៉ាងទៀត នៅពេលនោះ អ្នកស្រីបានចូលសម្តែងជាតួឯករងនៅក្នុងខ្សែភាពយន្តខ្មែរមួយ រឿង ((ពេលដែលត្រូវយំ)) ហើយត្រូវចេញមកបង្ហាញខ្លួននៅលើវេទិកាចំពោះមុខទស្សនិកជនទាំងឡាយ មុននឹងពេលភាពយន្តចាប់បញ្ចាំងជាលើកដំបូងនៅក្រុងបាត់ដំបង ។ កាលនោះ លោក ស្រីយ៉ា មានការទើសទាល់ក្នុងចិត្តណាស់ ប៉ុន្តែដោយចង់រក្សាសុវត្ថិភាពឱ្យកូនៗ លោកក៏បណ្តោយឱ្យអ្នកស្រីនាំកូនទៅ ។ មិនបានប៉ុន្មានអាទិត្យផង លោកក៏បានបញ្ជា ឱ្យគេនាំខ្លួនអ្នកស្រី សុទ្ធា និងកូនៗត្រឡប់មកភ្នំពេញវិញ ។
• ប្រវត្តិនៅជំនាន់កុម្មុយនិស្ដខ្មែរក្រហម គ.ស.១៩៧៥
ថ្ងៃ១៧ មេសា គ.ស.១៩៧៥១៩៧៥ លោក ស្រីយ៉ា ជាស្វាមីក៏បាត់ខ្លួនទៅ នៅពេលប្រតិបត្តិការលើសមរភូមិ។ ចំណែកអ្នកស្រី សុទ្ធា និងកូនទាំងបួន បងប្រុស រស់ សុគុណ ព្រមទាំងភរិយា និងបុត្រម្នាក់ អ្នកស្រី រស់ សិរីសោភ័ណ និងស្វាមី ព្រមទាំងបុត្រមួយរួប រួមទាំងបុត្រពីរនាក់ទៀត របស់អ្នកស្រី រស់ សាបឿត ជាបង ដែលស្នាក់នៅជាមួយ រួមទាំងអស់ ១៤នាក់ បានត្រូវអង្គការខ្មែរបដិវត្តន៍ជម្លៀសចេញតាមផ្លូវជាតិលេខ ៤ សំដៅទៅកំពង់ស្ពឺ ។ ដោយមូលហេតុដាច់ស្បៀង ថ្នាំសង្កូវ និងការលំបាកនានា កូនទាំងបួនរូបរបស់អ្នកស្រីសុទ្ធា បានស្លាប់ម្តងមួយៗ ជាបន្តបន្ទាប់អស់ទៅ នៅសល់តែអ្នកស្រីសុទ្ធា ម្នាក់ឯង ។ ក្រោយមកទៀត អង្គការក៏ចាប់បំបែកញែកសាច់ញាតិរបស់អ្នកស្រី ចេញឆ្ងាយពីគ្នាអស់រលីង នៅសល់តែប្អូនស្រី រស់ សោភ័ណ តែម្នាក់ ដែលអង្គការចាប់បញ្ជូនឱ្យទៅនៅភូមិត្រពាំងផ្លុង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយអ្នកស្រីសុទ្ធា ។
តាមសំដីអ្នកស្រី ទីវ ហេង ដែលជាសាក្សីម្នាក់ ធ្លាប់រស់នៅជាមួយអ្នកស្រី សុទ្ធា សម័យកុម្មុយនិស្ដខ្មែរក្រហម បានមានប្រសាសន៍តាមបទសម្ភាសន៍ជាមួយទស្សនាវដ្តីឥន្រ្ទទេវីថា អ្នកស្រី សុទ្ ធាបានលាក់ខ្លួនរស់នៅយ៉ាងសាមញ្ញ ធ្វើការវេទនា ដូចគេដូចឯង មិនមានយោធាខ្មែរក្រហមណា អាចចាប់ភ្លឹកបានទេ ថា អ្នកស្រីជាអតីតតារាដ៏ឆើតនៃកម្ពុជា ។ ប៉ុន្តែ អ្វីដែលមិនអាចលាក់បាន គឺនិស្ស័យរបស់អ្នកស្រីខាងផ្នែកចម្រៀងនោះតែម្តង ។
នៅក្នុងសម័យនោះ អ្នកស្រីចូលចិត្ត ច្រៀងលេងកំដរញាតិនៅពេលសម្រាកពីការងារមួយភ្លែតៗ ដើម្បីរំដោះអារម្មណ៍ទុក្ខសោករបស់អ្នកស្រីពីក្នុងបេះដូងផង ដើម្បីចែកញាតិស្តាប់លេងឱ្យស្បើយការនឿយហត់ផង ។ ចៃដន្យ អ្នកស្រីមិនហ៊ានច្រៀងបទសម័យពីមុនៗតាមអត្ថន័យចាស់ទាំងស្រុងទេ ច្រើនតែឆ្នៃកែប្រែពាក្យពេចន៍ ដើម្បីតម្រូវទៅតាមទិសដៅរបស់អង្គការបដិវត្តន៍ ។ ប្រសិនបើមិនដូច្នោះទេ អ្នកស្រីនឹងជាប់ទោស ត្រូវអង្គការកម្ទេចជីវិតចោល ។ ក្រោយមក ពេលដែលដឹងថា អ្នកស្រីចេះច្រៀងពិរោះ ក្រុមយោធាអង្គការក៏ចាត់តាំងឱ្យអ្នកស្រីច្រៀងចម្រៀងអង្គការបដិវត្តន៍ ដើម្បីបម្រើ និងលើកតម្កើងប្រយោជន៍ជូនអង្គការតែម្យ៉ាងប៉ុណ្ណោះ ។ ម៉្លោះហើយ អ្នកស្រីត្រូវមានការប្រុងប្រយត័្នជានិច្ចក្នុងការប្រើពាក្យពេចន៍ ជាទំនុកច្រៀង ។ អ្នកស្រីតែងតែកាន់សៀវភៅតូចមួយដាក់តាមខ្លួនសម្រាប់កត់ត្រាទុកនូវបទចម្រៀង ដែលអង្គការតម្រូវមកឱ្យច្រៀង។
នៅគ.ស.១៩៧៧ វេលាចូលឆ្នាំខ្មែរ អ្នកស្រីសុទ្ធា បានត្រូវអង្គការបដិវត្តន៍ចាប់បង្ខំឱ្យរៀបការជាមួយយោធាមួយរូប ដែលពិការដៃម្ខាង មានឈ្មោះថា សមមិត្ត ត្រោក ជាកងកម្មាភិបាលជាន់ខ្ពស់មួយរូបរបស់អង្គការ ។ ប៉ុន្តែជីវិតអាពាហ៍ពិពាហ៍ថ្មីនេះ មិនបាននាំសុភមង្គលល្អប្រសើរអ្វីដល់អ្នកស្រី សុទ្ធា ទេ ។ ផ្ទុយទៅវិញ អ្នកស្រីត្រូវរស់រងទុក្ខជាប្រចាំ ត្បិតបុរសនោះកើតក្តីប្រច័ណ្ឌចំពោះអ្នកស្រីនៅគ្រប់វេលាទាំងអស់ ដែលអ្នកស្រីទទួលការសរសើររាក់ទាក់ពីញាតិផង ពេលអ្នកស្រីឡើងចេញច្រៀងនៅក្នុងអង្គប្រជុំរបស់អង្គការ ឬនៅទីណា ដែលអង្គការចាត់តាំងឱ្យទៅបំពេញកិច្ច ។ ដោយការប្រច័ណ្ឌហួងហែង ខ្លាំងហួសប្រមាណ សមមិត្ត ត្រោក តែងប្រើហឹង្សាវាយដំអ្នកស្រីជានិច្ច។ ចំណែកអ្នកស្រីវិញ មិនអាចតបត ឬរត់គេចបានឡើយ ដោយខ្លាចបារមីរបស់អង្គការកុម្មុយនិស្ដខ្មែរក្រហម ហើយជីវិតអាពាហ៍ពិពាហ៍នោះ មិនមានអាយុច្រើនខែដែរ ។ ដោយជម្លោះក្ឌុងក្ឌាំងញឹកញាប់ពេក អង្គការខាងលើបានហៅអ្នកស្រីទៅកសាងអប់រំដោយរំលឹកឱ្យអ្នកស្រីគោរពស្វាមី មិនឱ្យឆ្លើយតបត មានមាត់ក មានហឹង្សាជាមួយលោកយោធាកម្មាភិបាលនោះតទៅទៀត ។ ប៉ុន្តែ អ្នកស្រីតាំងចិត្តអត់ធ្មត់មិនបាន ត្បិតត្រូវស្វាមីវាយដំជេរប្រទេចច្រើនហួសប្រមាណ ក៏តបតដោយសំដីខ្លះៗត្រឡប់ទៅវិញ ដែលជាហេតុបណ្តាលឱ្យ អង្គការលើចាប់ដាក់ទោស បញ្ជូនខ្លួនឱ្យទៅធ្វើការនៅភូមិមួយផ្សេងទៀត នៅរវាងពាក់កណ្តាលគ.ស.១៩៧៧ ។ ចាប់តាំងពីថ្ងៃនោះមក គ្មាននរណាម្នាក់បានដឹងដំណឹងពីអ្នកស្រីទៀតឡើយ ។
កាលនៅសម័យនោះ ពេលមានអ្នកស្រុកណាម្នាក់ ត្រូវអង្គការចាត់តាំងឱ្យទៅកាប់ព្រៃ ឬទៅបម្រើអង្គការនៅតំបន់ថ្មីនោះមានន័យថា អ្នកស្រុករូបនោះ ជាជនដែលត្រូវអង្គការសម្លេះជីវិតចោល ដោយគ្មានត្រាប្រណីឡើយ ។ រីឯសាច់ញាតិវិញ ក៏មិនដែលបានដឹងថា អ្នកស្រុករូបនោះ ត្រូវអង្គការប្រហារជីវិតចោលនៅឯណាដែរ។
សាច់ញាតិរបស់អ្នកស្រី សុទ្ធា ដែលនៅសេសសល់ មានលោកយាយ រស់ សាបឿត លោកយាយ រស់ សាបឿន និងកូនចៅ នៅភូមិដំណាក់ហ្លួង ឃុំទួលតាឯក ទីក្រុងបាត់ដំបង ហើយនិងអតីតស្វាមីរបស់អ្នកស្រី ឈ្មោះលោក ហ៊ុយ ស៊ីផាន់ និងកូនប្រុសមួយរូប ដែលសព្វថ្ងៃមានវ័យប្រហែលជិត៤០ឆ្នាំហើយ រស់នៅឯប្រទេសបារំាង ។
• បទចម្រៀងទោលរបស់ រស់ សិរីសុទ្ធា
@ ក
• កេងកងអភ័ព្វ
• ក្រោមមេឃវេរា
• កុំហៅឈ្មោះអូន
• កន្សែងក្រហម
• កុំព្រួយពីស្នេហ៍
• កម្លោះកូនប្រាំ
• ក្មេងល្អ
• កន្លង់ក្នុងសួន
• កត្តឹកដល់ហើយ
• កុំជឿចិត្តប្រុស
• កុំនឹកអូនអី
• កន្លង់មាស
• ក្អែកហើរកាត់ស្ទឹង
• ក្រមុំភ័យអរ
• កុំថើបអូនអី
@ ខ
• ខ្ញុំអៀនណាស់
• ខឹងនឹងបងហើយ
• ខ្នោយប៉ាក់
@ គ
• គេងទៅគេងទៅ
• គេចសន្យា
• គ្រាន់តែឃើញបងភ្លាម
• គន់មើលទៅមេឃ
• គ្រាន់តែឃើញប្រុសស្នេហ៍
• គួរអាណិតដែរ
• គូព្រេងអ្នកណា?
@ ឃ
• ឃើញស្នេហ៍ខ្ញុំទេ
@ច
• ចាស់ជូរអែម
• ចិត្តដែលស្រលាញ់
• ចិត្តឥតមេត្តា
• ចុតហ្មាយមច្ចុរាជ
• ចោលសាច់ស្រវាឆ្អឹង
• ចំលើយព្រហ្មណី
• ចំរៀងព្រហ្មលិខិត
• ចំរៀងលាគ្នា
• ចំរៀងស្នេហ៍ខ្ញុំ
• ចំរៀងស្នេហា
• ចំរៀងយុវវ័យ
• ចំរៀងសួគ៌ា
• ចំរៀងស្នេហ៍យើង
• ចំរៀងអវសាន
• ចាំថ្ងៃវិលវិញ
• ចាំដប់ខែទៀត
• ចាំនៅតែចាំ
• ចាំយប់ជួបគ្នា
• ចាំលុះសូន្យ
• ចង់ទៅរកអ្នកម្តាយ
• ច្បារមនរឿងខ្ញុំ
• ចង់អោយបងនៅជិត
• ចូលឆ្នាំថ្មី
• ចាំស្នេហា
• ច័ន្ទរះផ្លាស់វេន
• ចិត្តស្នេហ៍តែបង
• ចំពោះស្រីណា
• ចង់តែហែកខាំ
• ចង់រាំជាមួយបង
• ចាំថ្ងៃវិលវិញ
• ចាំលុះអវសាន
@ ឆ
• ឆ្នាំងចាស់បាយឆ្ងាញ់
• ឆ្នាំថ្មីមកដល់ហើយ
• ឆ្នាំអូន១៥
• ឆ្នាំអូន១៦
@ ជ
• ជីវិតអនាថា
• ជំនោរប៉ៃលិន
• ជ្រោះអូរយ៉ាដា
• ជួបគ្នាក្រោមដួងច័ន្ទ
• ជ្រោះស្នេហ៍កម្ម
@ ឈ
• ឈប់ស្រឡាញ់មិនបាន
• ឈប់ស្រឡាញ់អូនទៅ
• ឈូករ័ត្នស្នេហា
@ ដ
• ដងស្ទឹងស្នេហា
• ដួងចិត្តអូនព្រួយ
@ ត
• តាជូជក់
• តាមតែវាសនា
• តូចចិត្តព្រោះស្នេហ៍
• តើបងចាំអូនទេ
• ត្រពាំងសាបកុលាបរោយ
• ត្រពាំងពាយ
@ ថ
• ថ្ងៃត្រង់ក្រលួច
• ថ្ងៃនេះខ្ញុំញ៉ាំស្រា
• ថ្ងៃលិចអូនស្រណោះ
• ថ្ងៃណាបងវិលវិញ
• ថ្ងៃថ្មីទុក្ខថ្មី
• ថ្ងៃ៥មិនា
• ថ្ងៃអស់សង្ឃឹម
• ថ្ងៃព្រាត់យប់ជួប
@ ទ
• ទឹកភ្នែកដានី
• ទឹកភ្នែកសួររកស្នេហ៍
• ទឹកហូរទៅ
• ទំនួញនារីកំព្រា
• ទ្រូងខ្លោចផ្សា
• ទឹកភ្នែកកង្រី
• ទឹកភ្នែកនាងពស់ជម្ពូរដ្ឋ
@ ន
• នរកលោកីយ៍
• នារីខូចចិត្ត
• នឹកណាស់
• នាងចាំអ្នកណា?
• នរណាប្រហារបង?
• នឹកឃើញយប់ម្សិលមិញ
@ ប
• បើចិត្តមិនស្ម័គ្រ
• បងឃ្លាតឆ្ងាយទៅ
• បងធ្វើអោយអូនយំ
• បងនៅទីណា
• បងបានសន្យា
• បងស្រឡាញ់អូនប៉ុនណា
• បណ្តាំទៅសំឡូត
• បណ្តាំស្នេហ៍
• បណ្តាំស្រីក្បត់
• បណ្តាំស្ទឹងខៀវ
• បានបងជាគូ
• បុប្ផាអាកាសចរណ៍
• បុប្ផាបាក់ព្រា
• បើខ្ញុំមានភ័ព្វវាសនា
• បំភ្លេចមិនបាន
• បំភ្លេចអូនទៅ
• ប្រវត្តិស្នេហ៍កម្ម
• ប្រាប់ខ្ញុំមក
• ប្រុសដែលក្បត់ចិត្ត
• ប្រុសនេះមុខក្រាស់
• ប្រុសបណ្តូលចិត្ត
• ប្រច័ណ្ឌ
• ប្រុសអីនេះ
• បើផ្កាយនៅតែរះ
• បែកក្អមអូនហើយ
• ប្តីប្រមឹក
• ប្រុសចិត្តក្បថ
@ ផ
• ផាមួងកទា
• ផ្ការីកលើមេឃ
• ផ្កាអរគីដេ
• ផ្នូរសមុទ្រ
• ផ្នូរមួយពីរនាក់
• ផាត់ជាយ
@ ព
• ពេលមេឃស្រទំ
• ព្រលឹងនាងព្រាយកន្ទោងខៀវ
• ព្រាត់ស្វាមី
• ព្រោះរឿងអ្វី
• ពេញចិត្តតែបងមួយ
• ព្រេងនិស្ស័យស្នេហ៍
• ពេញក្រមុំពេលណា
• ព្រាត់ស្នេហ៍នៅពេជ្រចិន្តា
• ព្រួញស្នេហ៍
@ ភ
• ភពខ្មៅងងឹត
• ភ័យ!ភ័យ!
• ភ្លឺឡើងបាត់ស្នេហ៍
• ភរ!ភរ!ភរ!
• ភ័យ!ភ័យ!ភ័យ!
@ ម
• មិនគួរស្រឡាញ់បង
• មើលឫកប្ដីខ្ញុំ
• ម្ចាស់ស្នេហ៍អូន
• ម្តេចក៏ដើរតាមខ្ញុំ
• មិនទំនេរ
• ម្តាយក្មេកមកលេង
• មិនអាចភ្លេចបាន
• មិនដឹងពេលណា
• មើលកុំអោយខុស
• មានតែបងម្នាក់
• មិនដឹងជាបងឬខ្ញុំ
• មកពីចាស់ទុំ
• ម្តេចគេងបែរខ្នង
• មើលព្រៃព្រឹក្សា
• មក! រាំជាមួយខ្ញុំ!
• មេឃមីរត្រជាក់
@ យ
• យំសំរាប់ថ្ងៃនេះ
• យុវជនសម័យ
• យប់មិញបងនៅក្បែរ
@ រ
• រលកធំធេង
• រាត្រីងងឹត
• រាត្រីបាត់ស្នេហ៍
• រាំឆាៗៗ
• រាំទៅមិត្ត
• រដូវផ្ការីក
• រាំពេលរាត្រី
• រែងអាល័យ
• រឿងយើងដូចគ្នា
• រលឹមទឹកដក់
• រស់តាមវាសនា
@ ល
• លាហើយកម្មស្នេហ៍លោកីយ៍
• លឺគេថាបងមក
• លួចស្នេហ៍ដួងច័ន្ទ
• លែងខ្ញុំទៅ
• លាប្រុសចិត្តព្រាន
• លួចស្រឡាញ់
@ វ
• វាចាបុរស
@ ស
• ស្តាយវ័យកុមារ
• សត្វរៃពេលល្ងាច
• សល់តែទឹកភ្នែក
• សល់អនុស្សាវរីយ៍
• សម្លេងខ្លែងស្រាក
• សុរិយាផ្សងស្នេហ៍
• សែនក្ដៅក្នុងចិត្ត
• សំនៀងបុប្ផាព្រៃភ្នំ
• សុំរស់ក្បែរបង
• សុបងអាណិត
• សុបិនឃើញបង
• ស្គាល់គេពីកាលណា
• ស្គាល់រសស្នេហ៍
• ស្តាយភាពក្រមុំ
• ស្ទឹងខៀវ
• ស្ពានស្នេហា
• ស្រឡាញ់អូនទៅ
• ស្រមោលស្នេហ៍ខ្ញុំ
• ស្រឡាញ់តែបងមួយ
• ស្រា១កែវ
• ស្រឡាញ់
• សែនស្រណោះ
• ស្នេហាមិនស្មោះ
• ស្ទឹងស្នេហា
• សម្លេងទ្រខ្មែរ
• សម្លេងហ្គីតា
• ស្រឡាញ់ពេញប្រាណ
• សូមអង្វរ
• សុបិន្តចង្រៃ
@ ហ
• ហ៊ានស្លាប់ព្រោះបង
@ អ
• អកភ្នំ
• អត់បាយអោយស្លាប់
• អនិច្ចាក្មេងកំព្រា
• អស់សង្ឃឹម
• អាល័យបងជានិច្ច
• អាសូរកេសរមាលា
• អូនចង់រាំលេងនិងបង
• អូនចាំបងជានិច្ច
• អូនច្រៀងបំពេរ
• អូនមិនក្បត់បងទេ
• អូនឆ្អែតចិត្តណាស់
• អូននៅតែរង់ចាំ
• អូនសុំរស់ក្បែរទ្រូងបង
• អូនសូមផ្ញើស្នេហ៍
• អូនសូមស្មាលា
• អូនសុំអង្វរ
• អូនស្ម័គ្របងស្មោះ
• អូនស្រឡាញ់បងណាស់
• អោយខ្ញុំយំទៅ
• អ្នកកាត់សក់ដៃឯក
• អប្រិយតែរូប
• អស់ផ្លូវហើយ
• អស្ចារ្យលោកប្តី
• អូនសូមផ្ញើឆ្អឹង
• អ្នកម្តាយ
• អូរជ្រៅរណ្តៅស្នេហ៍
• អណ្តូងកម្ម
• អូនឈឺចិត្តណាស់
• អ្នកណាព្រួយជាងអ្នកណា?
• អ្នកបានដឹងទេ?……។ល។
បទចម្រៀងឆ្លងឆ្លើយជាមួយលោក ស៊ីន ស៊ីសាមុត
1 កំណាព្យស្នេហ៍
2 កម្មស្នេហ៍ស្រីអាំ
3 កុំដាច់មេត្តា
4 ស្នេហ៍ឥតន័យ
5 ចិត្តឥតល្អៀង
6 ចង់បានផ្កាអ្វី
7 ចោរលួចចិត្ត
8 ច័ន្ទចាកមេឃ
9 ច្រូតស្រូវ
10 ឋានះផ្សេងចិត្តផ្សេង
11 តូចចិត្តណាស់ ស្តាប់
12 តូចអើយតូចស្រី
13 ថ្មគោលស្រមោលស្នេហ៍
14 ជើងភ្នំសំពៅ
15 ទាវអើយស្រីទាវ
16 ទូកបងអ៊ុំស្កាត់
17 ទេសភាពព្រលឹម
18 បោះឈូង
19 ភូមិរាអភ័ព្វ
20 ម៉ាពីណោក
21 ម្លប់ស្នេហ៍ដើមស្រឡៅ
22 មួយកំភ្លៀងអនុស្សាវរីយ៍
23 យប់យន់ទន់ត្រជាក់
24 យើងកុំភ្លេចគ្នា
25 រាំ ឆា! ឆា! ឆា!
26 រាំកិតជិតកាយ
27 លាហើយស៊ូមាត្រា
28 ចាំជាប់ដុកទ័រ
29 ស្នេហាពិនវង្ស
30 ស្រណោះអូរជ្រៅ
31 ស្រីតូចច្រឡឹង
32 ស្រីណាហ៊ានវាយ
33 អនុភាពនៃពុកមាត់
34 ឯណាព្រហ្មចារីយ៍
35 ឧត្តមភរិយាទាហាន
36 ម្តេចហ៊ានសួរខ្ញុំ…….……ជាច្រើនទៀត
• សូមផ្ដល់ជាមតិស្ថាបនាដោយគោរពរាប់អាន
• អត្ថបទដោយ ឈឿង ឆៃយ៉ា
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។