• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

Cambodian Religious Ministry banned the Khmer Kampuchea Krom Community from marching to Wat Pak Nam to hold Kathin in Koh Thom district

Posted on: November 3, 2015 10:07 pm

ក្រសួង​​ធម្មការហាម​​សហគមន៍​​ខ្មែរ​​ក្រោម​មិន​ឲ្យ​​ហែកឋិន​​ទៅ​វត្ត​​ប៉ាក់ណាម​នៅ​ស្រុក​​កោះធំ​
Tue the 7th Waning Moon of Assayuja B.E.2559, November 3, A.D.2015 Year of the Goat
Courtesy Vayo

​ក្រសួង​ធម្មការនិង​សាសនាបាន​ហាមឃាត់ មិន​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ ហែ​កឋិន​ចូលក្នុង​វត្ត​ប៉ាក់ណាម ដែល​ស្ថិតនៅ​ភូមិ​ប៉ាក់ណាម ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកាឆ្នាំ​២០១៥​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក
ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។​

KKC and KYAD ngen samros​លោក​បាន​បន្តថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​មាន​ខាង​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ចុះ​ទៅ​ប្រាប់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ប៉ាក់ណាម និង​ប្រជាពលរដ្ឋ​ថា កឋិន​មិនអាច​ហែ​ចូលក្នុង​វត្ត​ប៉ាក់ណាម​បានទេ ព្រោះ​មិន​មាន​ព្រះសង្ឃ គង់នៅ​ក្នុង​វត្ត​។ គេ​បាន​ជម្លៀស​ព្រះសង្ឃ​ចេញពី​វត្ត​អស់​ដោយ​មូលហេតុ​វិហារ​ចាស់ និង​បញ្ហា​មួយចំនួន​ទៀត​ដែល​លោក​មិន​យល់​។​

លោក​ថាច់ សេដ្ឋា​ក៏​បង្ហាញ​នូវ​ការសោកស្តាយ​ដោយសារ​វា​ជា​ប្រពៃណី​វប្បធម៌ ជា​ពិសេស​ជា​បុណ្យ​ខាង​សាសនា តែ​ត្រូវគេ​បំពាន​ទៅ​លើ​សេរីភាព​ជំនឿ ហើយ​ម្យ៉ាងទៀត​វត្ត​ប៉ាក់ណាម នេះ​ជា​វត្ត​នៅ​ព្រំដែន ដែល​យើង​គួរ​ណាស់​ជម្រុញ​លើកទឹកចិត្ត​ឲ្យ​សាងសង់​វត្ត និង​មាន​ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ឲ្យបាន​ច្រើន​។

អ្នកនាំពាក្យ​ប្រសួង​ធម្ម​ការ និង​សាសនា​សូម​មិន​ធ្វើ​ការបកស្រាយ​ទាក់ទង​នឹង​បញ្ហា​នេះ៕

ប្រភពព័ត៌មាន វិទ្យុវាយោ ដោយ៖ គីម ចាន់ចាវ ថ្ងៃទី០៤ វិច្ឆិកា​ ព.ស.២៥៥៩ គ.ស.២០១៥

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×