ពិធីបុណ្យឈាបនកិច្ចអ្នកស្រី គិម សឿ ជន្មាយុ ៧៨ឆ្នាំ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែតុលា គ្រិស្ដសករាជ ២០២៥ នៅរដ្ឋ វ៉ស្ស៊ីងថិន
Funeral Service of the late Mrs. Xua Kim to be held in Washington State on Saturday the 12th Waxing Moon of Assayuja, Buddhist Era 2569 equivalent to October 4, A.D.2025 Year of the Snake
នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែសីហា គ្រិស្ដសករាជ ២០២៥ ក្នុងឱកាសអបអរសាទរសប្តាហ៍ស្ថានទូតនៅក្រុងព្រះសីហនុ ភារធារី Bridgette Walker បានចូលរួមជាមួយអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញដាក់តាំងបង្ហាញស្លាករំលឹកខួប ៧៥ឆ្នាំនៃការភ្ជាប់ការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ សហរដ្ឋអាមេរិកមានមោទកភាព (អានថា មោទៈកៈភាប) (ខុសអក្ខរាវិរុទ្ធ មោទនភាព) ដែលបានគាំទ្រការសាងសង់ផ្លូវជាតិលេខ៤ ដែលពីមុនគេស្គាល់ថា ជាផ្លូវហាយវ៉េមិត្តភាពខ្មែរ-អាមេរិកក្នុងទសវត្សរ៍ ១៩៥០ និងការកែលម្អក្នុងទសវត្សរ៍១៩៩០។ ផ្លូវដ៏សំខាន់នេះបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដោយតភ្ជាប់កំពង់ទឹកស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ។
U.S. Embassy Phnom Penh, Cambodia
On August 28, Buddhist Era 2569 A.D.2025, in celebration of Embassy Week Sihanoukville, Charge d’Affaires Bridgette Walker joined Preah Sihanouk Governor Mang Sineth to unveil a plaque on National Road 4, commemorating 75 years of U.S.-Cambodia diplomatic relations. The United States is proud to have supported the construction of National Road 4—formerly known as the Khmer-American Friendship Highway—in the 1950s and with upgrades in the 1990s. This critical route continues to play a key role in Cambodia’s economy, linking Sihanoukville Autonomous Port to the capital, Phnom Penh.
The Mekong River is a 4,350 km (2,702.965 miles) waterway that starts in the Tibetan Plateau and winds through six countries—China (Tibet/Yunnan), Myanmar, Laos, Thailand, Cambodia, and Vietnam—before emptying into the South China Sea.
Along the way, it changes names, from Lancang in China to simply “Mekong” downstream, and shifts character from wild mountain rapids to a vast, fertile delta that feeds millions.
Dose of Disbelief Page
ផែនទីអន្ដរជាតិពង្រីក (ផែនទីឧបសម្ព័ន្ធ១) សាលក្រមឡាអេ ថ្ងៃទី១៥ ខែមិថុនា ពុទ្ធសករាជ ២៥០៦ គ្រិស្ដសករាជ ១៩៦២
Map of Preah Vihear Conflict
1:50,000 Enlargement of Map Annex I of ICJ-The International Court of Justice at The Hage) June 15, Buddhis Era 2506 A.D.1962
ប្រភព៖ ឧកញ៉ា សឹង ចាតវិជ្ជា Soeng Chatvichea
ខ្ញុំសូមលើកយករឿងរ៉ាវមកសង្ខេបឱ្យបងប្អូនយល់ខ្លះថាហេតុអ្វីសៀម (ថៃ) នៅតែឈ្លានពានយើង។ ខ្ញុំនឹងលើកយករឿងត្រឹម ២០០ឆ្នាំមុនមកនិយាយហើយលើកនេះបើដោះបានគឺចប់រាប់រយឆ្នាំ៖
១. គ្រិស្ដសករាជ ១៧៩៥ សៀមបានឈ្លានពានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារបានសម្រេចយកទៅកាន់កាប់
២. កំឡុងគ្រិស្ដសករាជ ១៨០០+ កម្ពុជាត្រូវបានបន្តហែកស៊ីដោយពុះជាពីរ យួន-សៀម ព្យាយាមហែកយើងម្ខាងទន្លេមេគង្គម្នាក់ដោយផ្តាច់មិនឱ្យយើងមានប្រទេសតែម្តង!
៣. ១៨៦៣-១៩៥៣ បារាំងដាក់អាណានិគម ទើបកម្ពុជាអាចរក្សាមុខមាត់លើផែនទីបាន
៤. ១៩០៤-១៩០៧ បារាំងបានទាមទារយកខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ពីសៀមមកវិញ ហើយពេលនោះចាប់ផ្តើមគូសផែនទីផ្លូវការ (ចំណុចនេះគឺជាចំណុចដែលសៀមខឹងសម្បើមណាស់ ប្រេះដើមទ្រូង)
៥. ១៩៤០-៤១ ជប៉ុនមានប្រៀបក្នុងសង្គ្រាមលោកលើកទី២ ពេលនោះសៀមបានអែបអបជប៉ុនហើយក៏ចូលឈ្លានពាន គ្រប់គ្រងយកខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារតែម្តង
៦. ១៩៤៥ ជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងទាមទារខេត្តទាំងអស់ពីសៀមយកមកវិញ (ជប៉ុនចាញ់សង្គ្រាម)
៧. ១៩៤៨ សៀមដឹងថាវាយបារាំងមិនឈ្នះក៏ជ្រៀតជ្រែកតាមរយៈនយោបាយដោយគាំទ្រចលនាខ្មែរឥស្សរៈបណ្តេញបារាំងចេញពីប្រទេសកម្ពុជា
៨. ៩ វិច្ឆិកា ១៩៥៣ សម្តេច នរោត្ដម សីហនុ បានទាមទារឯករាជ្យពីបារាំងបានសម្រេច
៩. សៀមឃើញបារាំងទៅបាត់ក៏ឈ្លានពានទ្រង់ទ្រាយធំក្នុងគ្រិស្ដសករាជ ១៩៥៤ រហូតបានកាន់កាប់ប្រាសាទព្រះវិហារបណ្តោះអាសន្ន (វាធ្វើដូចវារាយលួសឥឡូវដែរ)
១០. ៦ តុលា ១៩៥៩ កម្ពុជាបានប្តឹងទៅតុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ទាមទារយកប្រាសាទព្រះវិហារមកវិញ តែសៀមអត់ចូលទេ ដូចនេះតុលាការមិនអាចកាត់ក្តីបានឡើយ (ដូចស្ថានភាពបច្ចុប្បន្នដែរ)
១១. ០១ មិថុនា ១៩៦២ តុលាការយុត្ដិធម៌អន្ដរជាតិ បានសម្រេចបើកសាវនាការដោយសារតែមានការប៉ះទង្គិចគ្នាខ្លាំងមិនចេះចប់
១២. ១៥ មិថុនា ១៩៦២ កម្ពុជាឈ្នះក្តី ទទួលបានប្រាសាទព្រះវិហារមកវិញ សៀមត្រូវដកទ័ពចេញពីប្រាសាទ តំបន់ជុំវិញ ហើយសៀមត្រូវប្រគល់វត្ថុបុរាណមកវិញ (ជារឿងដ៏សោកស្តាយពេលនោះយើងពុំបានបោះបង្គោល ឬធ្វើរបង)
១៣. 07 កក្កដា ២០០៨ ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកបានមួយសប្តាហ៍ សៀមចូលវាយយកតែម្តងព្រោះវាខឹងណាស់ ហើយការវាយនោះក៏ជាលេសពួកទាហានធ្វើរដ្ឋប្រហារដែរ
១៤. សង្គ្រាមបន្ត៣ ឆ្នាំរហូត ១១ វិច្ឆិកា ២០១៣ ICJ បានប្រកាសសាលដីកាម្តងទៀតដោយឱ្យសៀមអនុវត្តដូចនៅគ្រិស្ដសរាជ ១៩៦២ ដែរ។ ក្រោយមកយើងក៏ទទួលបានប្រាសាទមកវិញដដែល។
១៥. ២៨ ឧសភា ២០២៥ ទាហានសៀមបានចូលទៅឈ្លានពានកម្ពុជាម្តងទៀតដោយបានបាញ់ប្រហារទាហានកម្ពុជាម្នាក់ស្លាប់ ហើយបញ្ហាក៏បន្តរហូតផ្ទុះអាវុធទ្រង់ទ្រាយធំថ្ងៃទី២៤ កក្កដា ២០២៥
– ហេតុអ្វីសមានសង្គ្រាម? ដោយសារតំបន់ ៤.៦គីឡូម៉ែត្រក្រឡាក្បែរប្រាសាទលាតសន្ធឹងពីមុំបី ទៅប្រសាទតាមាន់ តាក្របី ពុំទាន់បានកាត់ក្តី និងមានការឯកភាពដូចនេះសៀមប្រើលេសនេះដើម្បីឈ្លានពាន។
ហេតុផលទី២គឺនយោបាយនៅទីក្រុងបាងកកប្រទាញប្រទង់ដណ្តើមអំណាចគ្នា ដូចតែពីមុននោះឯង គឺពួកគេយកកម្ពុជាធ្វើជាសមរភូមិដណ្តើមអំណាច (ពេលបានអំណាចលើយោធាទាំងស្រុងហើយ វានឹងស្ងាត់មួយរយៈ។ ស្តេចនិងទាហានសៀមតែងតែប្រើទម្លាប់បែបនេះ ពីព្រោះឈរឈ្មោះបោះឆ្នោតពុំដែលឈ្នះគេឡើយ)
– ដំណោះស្រាយ៖ ត្រូវគោរពច្បាប់អន្តរជាតិ បន្ទាប់មកមានការបោះបង្គោលព្រំដែន ធ្វើផ្លូវ ឬធ្វើរបង នោះតំបន់នេះពុំមានបញ្ហាទៀតឡើយ ពេលនេះសៀមមិនគោរពច្បាប់អន្តរជាតិឡើយ
– ដំណោះស្រាយធំមួយទៀតគឺកម្ពុជាយើងត្រូវតែក្លាយជាប្រទេសខ្លាំងជាងនេះទាំងសេដ្ឋកិច្ច និងយោធា ហើយត្រូវរួបរួមសាមគ្គីជារៀងរហូត ទើបយើងមិនបែកបាក់ ទើបយើងមិនត្រូវគេយកមកធ្វើជាចំណាប់ខ្មាំងនយោបាយ ឬហែកចែកគ្នាទៀត។ គ្មាននរណាជួយយើងបានទេ យើងខ្លាំងទើបគេព្រមចាប់ដៃជួយ ដូចប្រទេសសិង្ហបុរី ដែរ។
«អរគុណស្មារតីរួបរួមមួយនេះ យើងសង្ឃឹមថាវាមានជារៀងរហូត ហើយបញ្ហាគ្រប់យ៉ាងត្រូវបានដោះស្រាយដោយរលូន៕
បទ:ខ្មែរកុំស្អប់ខ្មែរ
Song: Khmer don’t hate Khmer
សូមទស្សនា ឬស្ដាប់៖
Watch or Listen: https://www.facebook.com/share/v/16LrxoMgv3/
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។