khmerkromngo.org
អ្នករាយការណ៍ អ.ស.ប. រិះគន់កម្ពុជាថា បានរំលោភលើសិទ្ធិមនុស្ស - Khmer Krom Community
Government taken to task at UN meet Thu 8th Waxing Moon of Assayuja B.E.2561, September 28, A.D.2017 Year of the Rooster ភ្នំពេញ​ ប៉ុស្តិ៍ ភ្នំពេញៈ កាលពី​ម្សិលមិញ​អ្នក​រាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ក​ឲ្យ​មាន​មន្ទិល​សង្ស័យ ថា​តើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ដែរ​ឬ​យ៉ាង​ណា​? ក្នុង​អំឡុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី ៣៦ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​លោកស្រី Rhona Smith បាន​ថ្លែង​ថា​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​ប្រឈម​នឹង​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​។ លោកស្រី​មាន​ប្រសាសន៍​ថា​៖ «​ការ​រឹតបន្តឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​ធ្វើ​ឱ្យ​ខូច​ដល់​ស្ថាប័ន​ប្រជាធិបតេយ្យ​បាន​ឈាន​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោយ​ឆ្នាំ​ ១៩៩៣​។ ប្រទេស​នេះ​ហាក់​ដូចជា​កំពុង​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្លា​ឆ្ពោះ​ទៅ​រក​ភាព​អន្តរាយ​មួយ​»​។ លោកស្រី​បាន​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម សុខា គឺ​ខុស​ច្បាប់​ដោយសារ​តែ​អភ័យ​ឯក​សិទ្ធិ​សភា​របស់​គាត់ ហើយ​លោកស្រី​បញ្ជាក់​ថា​ការ​ចោទប្រកាន់​ពី​បទល្មើស​ជាក់ស្តែង​គឺ​មិន​មាន​ភ័ស្តុតាង ខណៈ​ដែល​ការ​ចោទប្រកាន់​នោះ​គឺ​ផ្អែក​លើ​សុន្ទរកថា​របស់​លោក​ដែល​បាន​កត់ត្រា​កាលពី​ឆ្នាំ​ ២០១៣​។ លោកស្រី Smith ក៏​បាន​កត់សម្គាល់​ថា​នេះ​គឺជា​លើក​ទី​បួន​ហើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដែល​យុទ្ធសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ចាប់​ខ្លួន​តំណាងរាស្ត្រ​។ លោកស្រី Smith ថ្លែង​ថា​ …