• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

អនុប្រធាន​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ជំរុញ​តុលាការ​ចាត់​ការ​បណ្ដឹង​សុំ​រំលាយ​បក្ស

Posted on: October 18, 2015 9:39 am
ពី​ឆ្វេង៖ អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហារី សំអាត ប្រធាន​គណបក្ស លោក ម៉ម សូណង់ដូ និង​អនុ​ប្រធាន​គណបក្ស លោក ហ៊ាង ឫទ្ធី ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​ធ្វើ​សមាជ​បក្ស​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin

ពី​ឆ្វេង៖ អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហារី សំអាត ប្រធាន​គណបក្ស លោក ម៉ម សូណង់ដូ និង​អនុ​ប្រធាន​គណបក្ស លោក ហ៊ាង ឫទ្ធី ផ្ដល់​បទសម្ភាសន៍​ក្នុង​ពេល​ធ្វើ​សមាជ​បក្ស​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៥។ RFA/Uon Chhin

 

ដោយ ខែ សុណង RFA 2015-10-18

អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជំរុញ​ឲ្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​ការ​លើ​សំណុំ​រឿង​ប្ដឹង​សុំ​រំលាយ​គណបក្ស​នេះ ដែល​ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ។

អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ តុលា ថា លោក ម៉ម សូណង់ដូ គឺ​ជា​អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដែល​តែង​តែ​ប្រើ​អំណាច​ផ្ដាច់​ការ និង​ចាយ​វាយ​ថវិកា​បក្ស​គ្មាន​តម្លាភាព។ លោក​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ តុលា លោក​នឹង​ជួប​ផ្ទាល់​ជាមួយ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ៖ «ថ្ងៃ​ស្អែក​ទៅ​ជួប​ប្រធាន​តុលាការ ដើម្បី​សួរ​ពី​ដំណើរ​ការ​ហ្នឹង​ថា ថ្ងៃ​ណា​គេ​នឹង​ចាត់​ការ​បណ្ដឹង​ហ្នឹង។ យើង​មិន​ចង់​ឲ្យ លោក ម៉ម សូណង់ដូ អ្នក​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដើរ​ភូតភរ​កុហក​បោកប្រាស់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ស្រុក​ក្រៅ​ស្រុក យក​ថវិកា​មក​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង មិន​មែន​ដើម្បី​ជាតិ​ពិត​ប្រាកដ»។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ រង​ការ​ចោទ​ពី​អនុ​ប្រធាន និង​អគ្គលេខាធិការ​គណបក្ស ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ប្រើ​អំណាច​ផ្ដាច់​ការ។ អនុ​ប្រធាន​បក្ស ប្ដឹង​សុំ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​ដែល​ដឹក​នាំ​ដោយ លោក ម៉ម សូណង់ដូ នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ម សូណង់ដូ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ តុលា។ ប៉ុន្តែ​កន្លង​មក លោក ម៉ម សូណង់ដូ ធ្លាប់​បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​ថ្លែង​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​ប្ដឹងផ្ដល់​នេះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ហ៊ាង ឫទ្ធី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​មួយ​ចំនួន​ទៀត បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ឲ្យ​រំលាយ ឬ​បិទ​គណបក្ស​ចោល។

គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ធ្វើ​សមាជ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន និង​អនុ​ប្រធាន​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ដែល​ពេល​នោះ អង្គ​សមាជ​បាន​បោះ​ឆ្នោត​លើក​ដៃ​គាំទ្រ លោក ម៉ម សូណង់ដូ ធ្វើ​ជា​ប្រធាន និង​ជ្រើស​រើស លោក​បណ្ឌិត ហ៊ាង ឫទ្ធី និង​លោក ហារី សំអាត ជា​អណិកជន​ខ្មែរ​មក​ពី​សហរដ្ឋ​អាមេរិក ធ្វើ​ជា​អនុប្រធាន​គណបក្ស៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×