• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)៖ រដ្ឋាភិបាលកម្ពុជាពង្រីកការបង្ក្រាបលើការរិះគន់

Posted on: August 25, 2017 7:36 pm

Fri 4th Waxing Moon of Poṭṭhapāda B.E.2561, August 25, A.D.2017 Year of the Rooster
RFI
នៅ​ថ្ងៃទី​២៥ ខែ​សីហា​នេះ អង្គការ​អន្តរ​ជាតិ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ឬ Human Rights Watch បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​សកម្មភាព​បំភិត​បំភ័យ​ និង​ការ​ប្រើ​ច្បាប់​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​ដូច​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​អង្គការ NDI របស់​សហរដ្ឋ​អាមេរិក និង​បិទ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក​ជាង​១០​។

យោង​តាម​អត្ថបទ​ចុះ​ផ្សាយ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី២៥ ខែ​សីហា ​ អង្គការ Human Rights Watch បាន​សរសេរ​ថា​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយ​រដ្ឋ​មន្ត្រី​ហ៊ុន សែន កំពុង​ពង្រីក​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​កាត់បន្ថយ ឬ​បំបិទ​សំឡេង​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ហ្វីល រ៉ូបឺត​សាន់ (Phil Robertson) នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា “ការ​បិទ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​ក្រុម​ផ្សព្វ​ផ្សាយ​ពី​ប្រជាធិបតេយ្យ បាន​បង្ហាញ​ថា​លោក​ហ៊ុន សែន​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង ទប់​ស្កាត់​ការ​រិះគន់​លើ​ការ​ដឹក​នាំ​របស់​លោក​។

នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​ជំនួស​ត្រូវ​កត់​សម្គាល់​ចំពោះ​លោក​ហ៊ុន សែន​ ប្រសិន​បើ​គាត់​មិន​ផ្លាស់​ប្តូរ ឬ​បញ្ឈប់​សកម្មភាព​នេះ​ទេ នោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ទេ​។

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​លោក John McCain ​កាល​ពី​ថ្ងៃទី២៤ ខែសីហា បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​បិទ​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ NDI ដោយ​រដ្ឋាភិបាល​កម្ពុជា ហើយ​លោក​បាន​ហៅ​សកម្មភាព​ចុងក្រោយ​នេះ​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​មិន​មាន​ភាព​ក្លាហាន​ក្នុង​ការ​បើកទូលាយ​ក្នុង​សង្គម​ និងការ​បញ្ចេញមតិ។
ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស ​Human Rights Watch លោក​ផៃ ស៊ីផាន​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រិះគន់​រដ្ឋាភិបាល ហើយ​ចំពោះ​អ្នក​បំប្លែង​ការ​រិះគន់​ទៅ​ជា​ការ​ប្រមាថ ការ​ញុះញង់ អ្នក​ទាំង​នោះ​ត្រូវ​តែ​ទទួល​ទោស​ទៅ​តាម​ច្បាប់​។ លោក​បន្ថែម​ថា​រដ្ឋាភិបាល​គ្មាន​ផែន​ការ​បិទ​កាសែត បិទ​វិទ្យុ ឬ​បិទ​អង្គការ​ណា​មួយ​នោះ​ទេ​ ប៉ុន្តែ​អ្នក​ទាំង​នោះ​ប្រព្រឹត្តិ​ខុស​ច្បាប់​។

សូម​បញ្ជាក់​ថា​កាល​ពី​ថ្ងៃទី​២៣ ខែ​សីហា រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ ហៅ​កាត់​ថា NDI និង​បណ្ដេញ​បុគ្គលិក​របស់​វិទ្យាស្ថាន​នេះ​ចេញ​ពី​កម្ពុជា​ក្នុង​រយៈ​ពេល​៧ថ្ងៃ​។ ការ​បញ្ឈប់​សកម្មភាព​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ចោទ NDI ថា​បាន​រៀប​ចំយុទ្ធ​សាស្ត្រ​ជួយ​គណបក្ស​ប្រឆាំង ដើម្បី​ផ្ដួល​រំលំ​គណបក្សកាន់​អំណាច​។

ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នោះ ស្ថានីយវិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ដែល​ភាគ​ច្រើន​ផ្សាយ​បន្ត​ពី​វិទ្យុ​អន្តរជាតិ​ក្រោម​ជំនួយ​រដ្ឋាភិល​បាល​អាមេរិក​ក៏​ត្រូវ​បាន​ផ្អាក​ការ​ផ្សាយ ក្រោម​ហេតុផល​មិន​គោរព​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រសួង​ព័ត៌មាន​។ ចំណែក​កាសែត The Cambodia Daily ដែល​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៣​មក ក៏​ប្រឈម​មុខ​នឹងការ​បិទ​ទ្វារ​ដែរ ប្រសិន​បើ​កាសែត​ជា​ភាសា​អង់​គ្លេស​មួយ​នេះ​ មិន​បាន​បង់​ពន្ធ​ប្រមាណ​៦.៣​លាន​ដុល្លារ​អាមេរិក ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×