• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

សហរដ្ឋ​អាមេរិក​សម្តែង​ក្តីបារម្ភ​ចំពោះ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

Posted on: August 25, 2017 7:41 pm

វគ្គបណ្តុះ​បណ្តាល​របស់​អង្គការ NDI ជាមួយ​តំណាង​គណបក្ស​នានា​កាល​ពី​ខែ​មីនា។

Fri 4th Waxing Moon of Poṭṭhapāda B.E.2561, August 25, A.D.2017 Year of the Rooster

ក្រសួង​ការបរទេស​អាមេរិក​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​បរិយាកាស​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ចំពោះ​ការ​បំពាន​ច្បាប់​អង្គការ​ក្រៅ​​រដ្ឋាភិបាល ខណៈ​អង្គការ​នេះ​បាន​ថ្លែង​ថា​ខ្លួន​មាន​ «​ការ​ភ្ញាក់ផ្អើល និង​ក្រៀមក្រំ​» ​ដោយសារ​សេចក្តី​សម្រេច​របស់​ក្រសួង​ការបរទេស​បិទ​ប្រតិបត្តិការ​របស់​អង្គការ​។

ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​កំណត់​ឲ្យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បិទ​ការិយាល័យ​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា និង​ទុក​ពេល​ឲ្យ​បុគ្គលិក​បរទេស​របស់​ខ្លួន​រយៈពេល​ ៧ ​ថ្ងៃ​ដើម្បី​ចាកចេញ​ពី​ប្រទេស​នេះ ចំពោះ​ការ​មិន​ចុះ​បញ្ជី​នៅ​ក្រសួង និង​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ក្រសួង​ថា​ជា​ការ​បំពាន​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី Heather Nauert ដោយ​សំដៅ​ទៅ​ការ​បោះឆ្នោត​ឃុំ សង្កាត់​ដែល​ទើប​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​ថា​៖ «​ក្នុង​រយៈពេល​កាល​ពីរ​សប្តាហ៍​មុន​ទោះ​យ៉ាង​ណា​ក្តី សមិទ្ធផល​ត្រូវ​បាន​ធ្វើឲ្យ​លែង​មាន​លក្ខណៈ​សំខាន់​ដោយ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដែល​កំពុង​មាន​បញ្ហា​ដែល​រារាំង​មិន​ឲ្យ​មាន​សេរីភាព​សារព័ត៌មាន និង​សមត្ថភាព​ប្រតិបត្តិការ​របស់​សង្គម​ស៊ីវិល​»​។

អត្ថាធិប្បាយ​របស់​លោកស្រី Nauert បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ប្រើ​ពាក្យ​ធ្ងន់ៗ​ដោយ​ស្ថានទូត​អាមេរិក​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​ដោយ​ចោទសួរ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ប្រជាធិបតេយ្យ និង​ផ្ទុយ​ទៅ​វិញ​បាន​ចោទប្រកាន់​ក្រសួង​ការបរទេស​ថា បំពាន​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ការ​មិន​ឆ្លើយតប​ទាន់​ពេលវេលា​ទៅ​នឹង​សំណើសុំ​ចុះ​បញ្ជី​របស់​ NDI​។

ប្រតិកម្ម​របស់​ស្ថានទូត​អាមេរិក​បាន​ធ្វើឲ្យ​សម្ព័ន្ធ​ដើម្បី​សន្តិភាព និង​បណ្តាញ​យុវជន​ដែល​ជា​ក្រុម​គាំទ្រ​រដ្ឋាភិបាល​បាន​គំរាម​ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​អាមេរិក ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​មិន​ទាន់​ឃើញ​មាន​សកម្មភាព​អ្វី​នៅ​ឡើយ​ទេ​។ ក្រុម​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក ប៉ានខែម ប៊ុនថាន ដែល​កាលពី​ឆ្នាំ​ ២០១៥ ​បាន​ដឹកនាំ​ក្រុម​មនុស្ស​ជាច្រើន​រួម​ទាំង​សមាជិក​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ទៅ​លើ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ ២ ​រូប​នៅ​ខាង​ក្រៅ​រដ្ឋសភា​។

លោកស្រី Nauert បន្ត​ថា​រដ្ឋមន្ត្រី​ការបរទេស Rex Tilllerson បាន​និយាយ​ជាមួយ​ «​សមភាគី​» ​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ពីរ​បី​សប្តាហ៍​មុន ហើយ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​លោក William Heidt បាន​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិន​ផ្តល់​សេចក្តី​លម្អិត​អំពី​កិច្ច​ជំនួប​នេះ​ទេ​។ «​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ NDI កាសែត​ឌឹ ខេមបូឌា ដេលី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដទៃ​ទៀត និង​អង្គការ​សង្គម​ស៊ីវិល​បន្ត​សកម្មភាព​សំខាន់​របស់​ខ្លួន​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សេរី និង​ទូលំទូលាយ​»​។

ចំពោះ​ប្រធាន NDI Kenneth Wollack បាន​ថ្លែង​ថា NDI ធ្វើ​ការងារ​តែ​ដើម្បី​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស និង​មិនមែន​ដើម្បី​លទ្ធផល​នយោបាយ​អ្វី​នោះ​ទេ​។

Wollack បាន​អះអាង​ជាថ្មី​ថា NDI បាន​ធ្វើការ​ជាមួយ​គណបក្ស​នយោបាយ​នានា​នៅ​ក្នុង​វិស័យ​នយោបាយ និង ដូច​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក ហើយ​បន្ថែម​ថា​ក្រសួង​ការបរទេស​ខ្លួនឯង​បំពាន​មាត្រា​ ១៤ ​នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ទុក​ពេល​ឲ្យ​ក្រសួង​រយៈពេល ៤៥ ថ្ងៃ​ក្នុង​ការ​ឆ្លើយតប​នឹង​សំណើ​សុំ​ចុះ​បញ្ជី​។

សេចក្តី​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​បាន​ធ្វើឲ្យ​មាន​ការ​ឆ្លើយតប​ពី​លោក ហ៊ុយ វណ្ណៈ មន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​។ លិខិត​ចំហ​ពី​លោក ហ៊ុយ វណ្ណៈ ទៅ​ឯកអគ្គរដ្ឋទូត Heidt បាន​ឲ្យ​ដឹង​ថា​៖ «​យើង​សូម​ផ្ញើ​សារ​ច្បាស់​មួយ​ម្តង​ទៀត​ទៅ​ស្ថានទូត​អាមេរិក​ថា​យើង​ការពារ​អធិបតេយ្យភាព​ជាតិ​របស់​យើង​»៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×