• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

រដ្ឋាភិបាល​គ្រោង​សង់​ស្ពាន​២​ទៀត​ឆ្លង​កាត់​ទន្លេ​មេគង្គ​ទៅ​អរិយក្សត្រ​និង​ស្វាយជ្រំ

Posted on: October 22, 2015 11:27 am
ព្រះសង្ឃ​និង​ពលរដ្ឋ​រង់ចាំ​សាឡាង​នៅ​កំពង់ដ​អរិយក្សត្រ ក្នុង​ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​៦ មីនា ឆ្នាំ​២០១៤ Photo: RFA

ព្រះសង្ឃ​និង​ពលរដ្ឋ​រង់ចាំ​សាឡាង​នៅ​កំពង់ដ​អរិយក្សត្រ ក្នុង​ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​៦ មីនា ឆ្នាំ​២០១៤ Photo: RFA

ដោយ អ៊ុង សេរីវុទ្ធ RFA 2015-10-22

រដ្ឋាភិបាល​មាន​គម្រោង​សង់​ស្ពាន​ពីរ​ទៀត ដែល​ឆ្លង​កាត់​ទន្លេ​មេគង្គ ទៅ​កាន់​អរិយក្សត្រ និង​ស្វាយជ្រំ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង ជា​សាធារណៈ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ជ្រោយចង្វារ​ទី​២ នៅ​ថ្ងៃ​ទី​២២ តុលា។

ប៉ុន្តែ​លោក ហ៊ុន សែន បញ្ជាក់​ថា គម្រោង​ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ចិននេះ ស្ថិត​នៅ​ក្នុង​ការ​សិក្សា​នៅ​ឡើយ ហើយ​ក៏​ជា​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​សម្រាប់​ទៅ​ថ្ងៃ​មុខ​ផង​ដែរ៖ «ដើម្បី​ការ​អភិវឌ្ឍ​បាន ការ​តភ្ជាប់​សំខាន់​ណាស់ ហើយ​នៅ​ក្នុង​ការ​តភ្ជាប់​នេះ គឺ​អ្នក​ដែល​មាន​លទ្ធភាព​ជួយ​យើង​បាន គឺ​មិត្ត​ចិន​នេះ​ឯង អ៊ីចឹង​ទេ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​របស់​ចិន​នេះ ដែល​បាន​សាងសង់​ស្ពាន​ជ្រោយ​ចង្វារ​នេះ កំពុង​សិក្សា​បន្ត ទៅ​លើ​គម្រោង​ស្ពាន​ទាំង​ពីរ​នេះ»។

ទីតាំង​ដែល​ស្ថិត​នៅ​ក្នុង​ការ​សិក្សា គម្រោង​សង់​ស្ពាន​ទាំង​ទី២​នេះ ទី​១​ស្ថិត​នៅ​ចំណុច​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឆ្លងកាត់​ទន្លេ​មេគង្គលើ ទៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល និង​ទីតាំង​១​ទៀត ស្ថិត​នៅ​ចំណុច​ភូមិ​ក្ដី​តាកុយ សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ ឆ្លង​កាត់​ទន្លេ​មេគង្គក្រោម ទៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×