• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

រដ្ឋសភា​ ​អះអាង​ថា​ ​ពុំ​មាន​នីតិវិធី​ជួបពិភាក្សា​រវាង​រដ្ឋសភា​ ​និង​បក្ស​នយោបាយ​ដែល​គ្មាន​អាសនៈ​ក្នុង​សភា​ឡើយ​

Posted on: October 11, 2022 7:35 pm

ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា គ.ស.២០២២
Wednesday 2nd Waning Moon of Assayuja B.E.2566 equivalent to October 12, A.D.2022 Year of the Tiger
Khmer Timesរដ្ឋសភា​ជាតិ​ ​បាន​បដិសេធ​សំណើ​សុំ​ជួប​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងបួន​សាជាថ្មី​ ​និង​ជា​លើក​ទីពីរ​ ​ដោយ​អះអាង​ថា​ ​ពុំ​មានច្បាប់​ ​និង​នីតិវិធី​នៃ​ការ​ជួបពិភាក្សា​រវាង​រដ្ឋសភា​ ​និង​គណបក្ស​នយោបាយ​ ​ដែល​គ្មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះ​ទេ​។​

ការ​បដិសេធ​សំណើ​សុំ​ជួប​រ​រវាង​រដ្ឋសភា​ ​ជាមួយនឹង​គណបក្ស​ភ្លើង​ទៀន​ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​និង​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ​ធ្វើឡើង​បន្ទាប់ពី​បក្ស​នយោបាយ​ទាំងបួន​ ​បាន​ដាក់​សំណើ​សុំ​ជួប​ប្រធានរដ្ឋសភា​ ​ជា​លើក​ទី​ពី​​​រ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​ដើម្បី​បង្ហាញ​អំពី​សំណើ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត​ ​និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃចន្ទ​ ​រដ្ឋសភា​ ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​​ជម្រាប​ដល់​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងបួន​ ​ដូច្នេះ​ថា​ ​រដ្ឋសភា​ ​បាន​ទទួល​លិខិត​របស់​បក្ស​នយោបាយ​ទាំងបួន​រួចរាល់​ហើយ​ស្ដីពី​ ​សំណើ​សុំ​ជួប​ប្រធានរដ្ឋសភា​ ​ដើម្បី​បង្ហាញ​អំពី​សំណើ​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត​ ​និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា​។​

​លិខិត​ដដែល​បន្ថែម​ថា​៖​ ​«​អនុលោម​បទ​ប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ​ ​និង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ ​គឺ​ពុំ​មាន​ចែង​អំពី​បែបបទ​ ​និង​នីតិវិធី​នៃ​ការ​ជួបពិភាក្សា​រវាង​រដ្ឋសភា​ ​និង​គណបក្ស​នយោបាយ​ ​ដែល​ពុំ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​នោះ​ទេ​»​។​

​លិខិត​បញ្ជាក់​ថា​ ​រដ្ឋសភា​ ​គឺ​មាន​គណកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង​ ​អង្កេត​ ​និង​ទំនាក់ទំនង​រដ្ឋសភា​ ​ព្រឹទ្ធសភា​ ​ហៅ​កាត់​ថា​ ​គណកម្មការ​ទី​១​ ​ដែល​ជា​សេនាធិការ​របស់​រដ្ឋសភា​ ​សម្រាប់​ទទួល​ពាក្យបណ្ដឹង​ ​ញត្តិ​ ​ឬ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ទូទៅ​ ​អ្នកតំណាង​ក្រុម​អង្គការ​ ​និង​សហគមន៍​ ​ដើម្បី​ដាក់​ទៅ​គណ​កម្មាធិការ​អ​ចិន្ត្រៃយ៍​រដ្ឋសភា​ ​ពិនិត្យ​ ​និង​សម្រេច​ ​ឬ​បញ្ចូន​ទៅ​ក្រសួង​ ​ស្ថាប័ន​ ​ដែល​មានសមត្ថកិច្ច​ពិនិត្យ​ដោះស្រាយ​។​

​អគ្គលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ ​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​បាន​និយាយ​ថា​៖​ ​«​រដ្ឋសភា​ ​គឺ​មាន​តំណាងដោយ​តំណាងរាស្ត្រ​១​២​៥​រូប​ ​បើ​ពិភាក្សា​ជាមួយ​រដ្ឋសភា​ ​តើ​ពិភាក្សា​ជាមួយ​នរណា​? ​បើ​មាន​ប្រធាន​តែម្នាក់​ ​ព្រោះ​រដ្ឋសភា​ ​នៅ​ពេល​និយាយ​អ្វីមួយ​ ​នឹង​ក្លាយ​ជា​ច្បាប់​ហើយ​ ​ដូច្នេះ​ ​មិន​ដឹង​ថា​ពិភាក្សា​រឿង​ស្អី​? ​និយាយ​ស្អី​? ​ហើយ​បានការ​អ្វី​នោះ​ទេ​»​?

​ជុំវិញ​បញ្ហា​នេះ​ ​សហ​ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ​លោក​ ​អ៊ូ​ ​ច​័ន្ទ​រ​័ត្ន ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា៖«​ ​យើង​ប្រហែល​គ្មាន​លទ្ធភាព​អ្វី​និយាយ​ជាមួយ​រដ្ឋសភា​ព​បន្ត​ទៀត​ទេ​ ​ព្រោះ​សភា​បាន​បដិសេធ​ពីរដង​រួចមក​ហើយ​ ​ដូច្នេះ​ ​ការ​កែប្រែ​ច្បាប់​ពាក់ព័ន្ធ​មួយ​ចំនួន​ហាក់​ពុំអាច​ទៅរួច​ទេ​។​ ​លោក​បន្ថែម​ថា​ ​ការ​ឆ្លើយតប​របស់​សភា​ ​ហាក់​មិន​ចង់​ទទួលខុសត្រូវ​ ​ព្រោះ​យើង​ចង់​ឱ្យ​មានការ​កែប្រែ​ច្បាប់​ដែល​ខ្វះខាត​មួយ​ចំនួន​»។​

លោក​បន្ត​ថា​ ​រដ្ឋសភា​ ​គ្រាន់តែ​ឆ្លើយ​ថា​មាន​គណកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង​ ​ឬ​គណកម្មការ​ទី​១​ ​តែ​មិនបាន​ណែនាំ​ថា​ គួ​រដាក់​បណ្ដឹង​ទៅ​គណ​កម្មាធិការ​នេះ​ទេ​ ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​អ្នក​ចូល​ប្រកួត​តាមរយៈ​ការបោះឆ្នោត​ ​តែ​មិនមែន​ជា​ប្រជាពលរដ្ឋ​នោះ​ទេ​ ​ដូច្នេះ​ ​បានជា​យើង​ចង់​ជជែក​ជាមួយ​សភា​ ​ដើម្បី​កែ​ទម្រង់​ការបោះឆ្នោត​មួយ​ចំនួន​។​

​លោក​ ​ច​័ន្ទ​រ​័ត្ន ​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​មើលមិនឃើញ​នីតិវិធី​ ​ឬ​រដ្ឋធម្មនុញ្ញ​ណាមួយ​ដែល​បញ្ជាក់​ថា​ ​មិន​ឱ្យ​រដ្ឋសភា​ ​ជួប​ជជែក​ជាមួយ​បក្ស​នយោបាយ​ដែល​គ្មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នោះ​ទេ​ ​ព្រោះ​ច្បាប់​មិនបាន​ចែង​ចំណុច​នេះ​ឡើយ​ ​ហើយ​បើ​ច្បាប់​មិនបាន​ចែង​ ​គឺ​គ្មានអ្វី​ខុស​នោះ​ទេ​»​។​ ​លោក​បន្ថែម​ថា​៖​ ​«​បើ​ច្បាប់​មិនបាន​ចែង​ ​មិនបាន​ហាមឃាត់​ ​គឺ​គ្មានអ្វី​ខុស​ឡើយ​ ​តែ​បើ​ច្បាប់​បាន​ចែង​ថា​ ​រដ្ឋសភា​ ​មិន​អាច​ជួប​ជជែក​ជាមួយ​បក្ស​នយោបាយ​ដែល​គ្មាន​អាសនៈ​ ​ទើប​យើង​មិន​អាច​ជួប​បាន​ ​ប៉ុន្តែ​គ្មាន​បាន​ចែង​ទេ​»​។​

​លោក​និយាយ​ថា​ ​រដ្ឋសភា​ ​បាន​បដិសេធ​ចំនួន​ពីរ​លើក​ហើយ​ ​ការ​បដិសេធ​លើក​នេះ​ ​គឺជា​រឿង​ខកចិត្ត​មួយ​ ​ដូច្នេះ​ ​រដ្ឋសភា​ ​គួរ​គិត​ឡើងវិញ​ ​ហើយ​អនុញ្ញាត​ឱ្យ​យើង​ជួប​ជជែក​ ​ដើម្បី​លើក​ពី​កង្វល់​រឿង​បោះឆ្នោត​ ​សម្រាប់​ជា​ធាតុ​រួម​ ​ដើម្បី​ជំរុញ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​។​

​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​កម្ពុជា​ ​ហៅ​កាត់​ (N​I​C​F​E​C) ​លោក​ ​សំ​ ​គន្ធា​មី​ ​ថ្លែងថា​ ​បក្ស​នយោបាយ​ស្នើសុំ​ជួប​សភា​ ​គឺ​គ្មានអ្វី​ខុស​ទាល់​នោះ​ឡើយ​ ​ព្រោះ​ជួប​និយាយ​ពី​ទុក្ខ​កង្វល់​ ​ឬ​លើកឡើង​ចំណុច​ខ្វះខាត​ ​ដែល​បក្ស​នយោបាយ​បាន​ជួប ប្រទះ​កាលពី​កន្លង​ ​ដើម្បី​ប្រាប់​សភា​ឱ្យ​បាន​ដឹង​ ​និង​ចូលរួម​កែ​លម្អ​ឱ្យ​ប្រសើរ​បន្ថែម​ទៀត​។​

​លោក​ថា​ ​ជួប​គ្រាន់តែ​លើក​សំណើ​ ​ឬ​ទុក្ខ​កង្វល់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នីតិវិធី​របស់​សភា​មិន​ជួប​បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ ​គឺ​មិន​ដឹង​ខុស​អ្វី​នោះ​ទេ​ ​ព្រោះ​គ្មានអ្វី​ចែង​មិន​ឱ្យ​សភា​ជួប​ជាមួយ​គណបក្ស​នយោបាយ​ឡើយ​។​ ​លោក​ ​គន្ធា​មី​ ​បន្ថែម​ថា​៖​ ​«​សភា​ ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ​បើ​គ្រាន់តែ​ជួប​ជាមួយ​បក្ស​នយោបាយ​ ​គឺ​ខុស​នីតិវិធី​ ​ដូចជា​មិន​ធ្ងន់ធ្ងរ​អី​ទេ​ ​ដូច្នេះ​ ​សភា​ ​គួរតែ​ជួប​បក្ស​នយោបាយ​ទាំងនោះ​ ​ដើម្បី​បាន​ដឹង​ពី​ការ​លើកឡើង​របស់​គណបក្ស​ទាំងនោះ​»​៕​​

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×