khmerkromngo.org
មន្ត្រី​​អតីត​​បក្ស​ប្រឆាំង​​បង្កើត​“​ចលនា​​សង្គ្រោះ​​ជាតិ​”​តែ​​អ្នក​នាំពា​ក្យ​​បក្ស​​កាន់​អំណាច​​ហៅ​ថា​​ជា​​ទង្វើ​​ក្រៅ​ច្បាប់​ - Khmer Krom Community
Sam Rainsy on Cambodia National Rescue Movement Sat the 13th Waning Moon of Phussa B.E.2561, January 14, A.D.2018 Year of the Rooster RFI Objectives of the Cambodia National Rescue Movement (CNRM) on next page មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​មួយចំនួន បានប្រកាស​បង្កើត“ចលនា​សង្គ្រោះ​ជាតិ”នៅក្រៅ​ប្រទេស ដើម្បី​ធ្វើ​សកម្មភាព​ទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី១២ មករា ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ។ ចលនា​ថ្មី​នេះ ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​កាន់អំណាច ចាត់ទុកថា ជា​អង្គការ​ចាត់តាំង​ឧទ្ទាម​និយម​ក្រៅច្បាប់។ “ចលនា​សង្គ្រោះ​ជាតិ” នេះ ត្រូវបាន​ប្រកាស​បង្កើត​ឡើង​ដោយ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន៩រូប រួមមាន​លោក​សម រង្ស៊ី លោកស្រី​ជូ​ឡុង សូ​មូរ៉ា …