• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី​១៩-២២​តុលា

Posted on: October 18, 2015 9:36 am
King Sihamoni

ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​អន្តេវាសិកដ្ឋាន និង​បន្ទះ​អគារ​ពន្លឺ​ព្រះអាទិត្យ ក្នុង​មណ្ឌល​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ RFA/Morm Moniroth

 

ដោយ យាង សុជាមេត្តា RFA 2015-10-18

ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​តុលា។

សម្ដេច​ព្រះ​នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​នៅ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ ចុះ​ថ្ងៃ​ទី​១៨ ខែ​តុលា ថា ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​សម្រាក​ព្រះ​កាយ​នៅ​ទីក្រុង​វ៉េ (Hue) និង​ទីក្រុង​ដាឡាត (Dalat) ប្រទេស​វៀតណាម ទៅ​តាម​សំណើ​សូម​យាង​របស់​រដ្ឋាភិបាល​វៀតណាម។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ព្រះអង្គ ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ នឹង​ទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី។

ព្រះរាជ​បំពេញ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ ទៅ​កាន់​ប្រទេស​វៀតណាម គឺ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×