khmerkromngo.org
Khmer Krom want to see Kampuchea Krom benefiting from the Cambodia-Vietnam religious treaty - Khmer Krom Community
ខ្មែរ​ក្រោម​ចង់​ឃើញ​កម្ពុជា​ក្រោម​ទទួល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សាសនា​កម្ពុជា-វៀតណាម Thu 8th Waning Moon of Māgasira B.E.2560, December 22, A.D.2016 Year of the Monkey ដោយ យាង សុជាមេត្តា RFA 2016-12-22 អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចង់​ឃើញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ធ្នូ កម្ពុជា-វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជនជាតិ​នៃ​ប្រទេស​វៀតណាម។ ការ​បង្កើត​ឡើង​វិញ​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង​នៅ​ដែនដី​កម្ពុជា​ក្រោម ការ​ផ្តល់​អាហារូបករណ៍​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា និង​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​បញ្ជូន​គម្ពីរ​ក្បួន​ខ្នាត​ទៅ​តម្កល់​ទុក​នៅ​តាម​ទី​អារាម​នានា​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​វៀតណាម សុទ្ធសឹងតែ​ជា​អ្វី​ដែល​ខ្មែរ​ក្រោម​ចង់​ឃើញ​ចេញ​ពី​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​វៀតណាម ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពេល​ថ្មីៗ​នេះ។ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា កាល​ពី​មុន​ឆ្នាំ​១៩៧៥ ពោល​គឺ​មុន​ពេល​ពួក​កុម្មុយនីស្ត​វៀតណាម គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម គឺ​នៅ​ឯករាជ្យ​ដាច់​ដោយឡែក …