• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

ក្រសួងយុត្តិធម៌ផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែរ ដើម្បីប្ដឹងជំទាស់យួនក្នុងសំណុំជួញដូរគ្រឿងញៀន

Posted on: August 2, 2020 9:07 am

ក្រសួងយុត្តិធម៌ផ្ដល់ជំនួយផ្នែកច្បាប់ដល់ស្ត្រីខ្មែរ ដើម្បីប្ដឹងជំទាស់យួនក្នុងសំណុំជួញដូរគ្រឿងញៀន
Cambodia’s Ministry of Justice provided legal assistance to Khmer woman to file complaint against Vietnam in drug trafficking case
ថ្ងៃអាទិត្យ ១៤កើត ថ្ងៃកោរ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែសីហា គ.ស.២០២០
Sunday the 14th Waxing Moon of Sāvaṇa B.E.2564 equivalent to August 2, A.D.2020 Year of the Rat
វិទ្យុបារាំងអន្ដរជាតិ RFI Khmer

អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ក្រសួង​យុតិ្តធម៌​បាន​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ខ្មែរ​រួច​ហើយ ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​យួន ដែលកាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លងដែន។ ជាមួយ​គ្នា​នេះ មន្ត្រី​អង្គការសង្គម​ក្រៅរដ្ឋាភិបាល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​យន្តការនៃ​កិច្ច​ព្រមព្រៀង​ផ្ទេរ​ទណ្ឌិត​ដើម្បី​នាំ​ស្ត្រី​រូប​នោះ​មកអនុវត្ត​ទោស​នៅ​កម្ពុជា។

លោក ជិន ម៉ាលីន អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវតុលាការយួន​កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់ត្រឹម​នេះ​នៅ​ឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះ​ក្ដី​នៅ​ថ្នាក់​ឧទ្ធរណ៍បន្ត​ទៀត។ ដំណាក់​កាលឧទ្ធរណ៍ គឺ​មាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​កម្ពុជា ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការថ្នាក់​ដំបូង​របស់​យួន ដែល​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន។

ប្រសិនបើ​តាម​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មួយ​ផ្នែក​នៃ​សំណុំ​រឿង​ស្ត្រី​ខ្មែរ​នេះ អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់​ដែលមាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម ​គឺ​កិច្ច​ព្រមព្រៀង​ធ្វើ​បត្យា​ប័ន និង​ផ្ទេរ​ទណ្ឌិត។ ចំពោះ​ការ​ធ្វើ​បត្យាប័ន​នេះ​សំដៅ​ដល់​ការ​ប្រព្រឹត្ដិបទល្មើស​នៅ​កម្ពុជា​ហើយ​រត់​ទៅ​វៀតណាមនោះ​ កម្ពុជា​នឹង​ស្នើ​សុំ​យកមក​ផ្ដន្ទាទោស និង​ដំណើរ​ការ​ក្ដី​នៅ​កម្ពុជា។ ចំណែក​ការ​ផ្ទេរ​ទណ្ឌិត​វិញ សំដៅ​ដល់​ការ​ប្រព្រឹត្ដិបទល្មើសនៅ​វៀតណាម ហើយ​ទទួល​បាន​ការ​កាត់​ទោស​រួចរាល់ កម្ពុជា​អាច​ស្នើ​សុំ​ផ្ទេរ​ទណ្ឌិត មក​អនុវត្ត​ទោសនៅ​កម្ពុជា។ ដូច្នេះ​សំណុំ​រឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​យួន កាត់​ទោស​ប្រហារ​ជីវិត​លើ​រូប​នាង​ពីបទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន អាច​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត។

ជាមួយ​គ្នា​នេះ​លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​មើល​ឃើញ​ថានៅ​ក្នុង​សំណុំ​រឿង​ស្រ្តី​ខ្មែរ ដែល​វៀតណាម​កាត់​ទោស​ប្រហារ​ជីវិត ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះរដ្ឋាភិបាល​គួរ​ប្រើ​យន្តការ​ផ្ទេរ​អ្នក​ទោស ដូច​ដែល​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​កន្លង​មក​ជាមួយ​ប្រទេស​ដទៃ។ បន្ថែម​លើ​នេះ លោក ករុណា លើក​ជា​យោបល់​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់យន្ត​ការ​កាទូត​អន្តរាគមន៍​ស្នើ​សុំ​ស្ត្រី​ខ្មែរ​មក​អនុវត្ត​ទោស​នៅ​កម្ពុជា។

សូមជម្រាបជូនថា តុលាការ​ប្រជាជន​នៃ​ខេត្ត​រោងដំរី (យួនប្ដូរជា តៃ​និញ) របស់​វៀតណាម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា បានកាត់​ទោស​ប្រហារ​ជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ពី​បទ​ជួញ​ដូរ​គ្រឿងញៀន​ឆ្លងដែន បន្ទាប់ពី​នាង​លួច​នាំ​ចូល​ថ្នាំ​ញៀនប្រភេទ​មេតំហ្វេ​តាមីន ចំនួន​ប្រាំ​កញ្ចប់ ដែល​មាន​ទម្ងន់ប្រមាណ​ជិត​ ៥​គីឡូ​ក្រាម​ចូល​វៀតណាម កាលពីខែធ្នូ ព.ស.២៥៦៣ គ.ស.២០១៩ កន្លងទៅ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌​មាន​យួន​VNA។ តាម​ច្បាប់របស់​វៀតណាម ជនណា​ដែល​រក​ឃើញ​ថា មាន​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីន កូកា​អ៊ីន​លើស​ពី ៦០០ក្រាម ឬ​ក៏​មេតំហ្វីតាមីន​ចំនួន ២.៥ គីឡូក្រាម នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ប្រហារ​ជីវិត។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ជានិច្ច​ជាកាល​គេ​ក៏​ឃើញ​មាន​ជនជាតិ​យួន នាំ​ចូល​គ្រឿង​ញៀន​ចូល​មកកម្ពុជា​ដែរ។ ជាក់ស្ដែងថ្មីៗនេះបុរស​ជនជាតិ​យួនម្នាក់​បាន​ជួញដូរ​នូវ​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​រាវ​ជាង ​៣១​គីឡូក្រាម និង​ត្រូវ​សមត្ថកិច្ច​មន្ទី​រប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី​១៨ ខែមិថុនា​ ព.ស.២៥៦៤ គ.ស.២០២០ ​ដើម្បី​ចាត់ការ​តាមច្បាប់​៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×