• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links
Header Image

កិច្ច​ប្រជុំ​​ពីរ​​ថ្ងៃ​​នៃ​​គណៈ​កម្មការ​​ចម្រុះ​​កម្ពុជា​​វៀត​ណាម​​លើក​ទី​១៤​​បើក​​ធ្វើ​​នៅ​​ល្ងាច​​ថ្ងៃ​​អាទិត្យ​

Posted on: October 18, 2015 10:40 am
លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង©​ សហការី

លោកឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង©​ សហការី

 

ដោយ ឯម មាឃ18/10/201518/10/2015rfi

គណៈកម្មការចម្រុះ​កម្ពុជា​វៀតណាម​លើក​ទី១៤ បើក​ការ​ប្រជុំ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់នៅ​ថ្ងៃចន្ទ។ រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បាន​ចាក​ចេញ​ពីកម្ពុជា តាំង​ពី​រសៀលម្សិលមិញ ដោយ​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ក្រុម ទៅ​ចូល​រួម​កិច្ច​ប្រជុំ ដែល​ចៀស​មិន​ផុត​ពី​ការ​លើកនិយាយ​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​ឡើយ។

ការ​ប្រជុំ​របស់​គណៈកម្មការចម្រុះ​កម្ពុជា​វៀតណាម លើក​ទី១៤ ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា បើក​ធ្វើ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី១៨ ខែ​តុលា ឆ្នាំ២០១៥ នៅ​ទី​ក្រុង​ហូជីមិញ។

តាំង​ពី​រសៀល​ថ្ងៃ​សៅរ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិ​ការអន្តរជាតិ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម ដើម្បី​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ។ ក្នុងចំណោម​របៀវារៈ​ជាច្រើន បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផងដែរ ខណៈ​ដែល​ការ​បោះ​បង្គោល​ព្រំដែន​ខណ្ឌ​ចែក​ប្រទេស​ទាំងពីរ​នៅ​មិន​ទាន់​បាន​បញ្ចប់។ ចាប់តាំងពី​ឆ្នាំ២០១៣​មក ភាគី​វៀតណាម​បាន​ព្យាយាម​ធ្វើផ្លូវ ជីកស្រះទឹក និង​សង់ប៉ុស្តិ៍យាម តាមបណ្ដោយ​ព្រំដែន​ដែល​មិនទាន់​បាន​កំណត់​ច្បាស់​លាស់​នៅឡើយ រហូត​ធ្វើ​ឱ្យ​ក្រសួងការបរទេស​កម្ពុជា​បញ្ចេញ​កំណត់​ទូត​តវ៉ា​ទៅ​ភាគី​វៀតណាម​ជា​បន្ត​បន្ទាប់​ជាង​១០​ដង។

អ្នកនាំពាក្យ​ឱ្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា នៅ​រសៀល​ថ្ងៃ​អាទិត្យ បាន​បញ្ជាក់​បន្ថែម​ថា ការ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី១៤​នេះ​នឹង​ផ្តោត​លើ«បញ្ហា​ទាំង​អស់​ក្នុងទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​វៀតណាម»។ លោក ជុំ សុន្ទរី បានឱ្យដឹងថា លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីកម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ក៏​ស្ថិត​ក្នុង​ចំណោម​សមាជិក​គណៈ​ប្រតិភូដែរ។

លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ផាម ប៊ិញ មិញ (Pham Binh Minh) ដែល​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នឹង​ចុះហត្ថលេខា​រួមគ្នា​លើ​កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​គណៈកម្មការចម្រុះ​កម្ពុជា​វៀតណាម​លើកទី១៤ ដែល​នឹង​បិទ​បញ្ចប់​នៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០១៥៕

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សកម្មភាពសហគមន៍ខ្មែរក្រោម KKC activities

សូមគាំទ្រឧបត្ថម្ភ សហគមន៍ខ្មែរក្រោម Support KKC

សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។





វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

វប្បធម៌ខ្មែរកម្ពុជាក្រោម Khmer Krom Culture

Khmer Patriotic Songs

Khmer Patriotic Songs

ចម្រៀងស្នេហាជាតិខ្មែរកម្ពុជាក្រេាម ផ្សាយដោយសហគមន៍ខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក Kampuchea Krom Patriotic Songs: Released 2548/2004

We’re On Facebook

Facebook Pagelike Widget

Sign in

Login to this site requires ssl communication.
Click here to reload the page over ssl.

  • Lost your password?

  • Back to login
Loading

You must be logged in to post a comment.

Loading Comments...
Comment
    ×