ដោយ ប្រាជ្ញ ចេវ RFA 2015-10-23
នៅថ្ងៃទី២៣ ខែតុលា ដែលជាខួបលើកទី២៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងថា កិច្ចព្រមព្រៀងនេះគឺជាថ្នាំខ្លាំងដែលបានធ្វើឲ្យប្រទេសវៀតណាម ខ្ជាក់កម្ពុជា ចេញពីការគ្រប់គ្រងរបស់ខ្លួន។ យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្រានចោលការលើកឡើងនេះ ហើយថា កងទ័ពវៀតណាម បានដកចេញពីប្រទេសកម្ពុជា ជាផ្លូវការតាំងពីឆ្នាំ១៩៨៩ ម្ល៉េះ។
វត្តមានកងទ័ពវៀតណាម នៅកម្ពុជា កាលពីអតីតកាលនៅតែជារឿងខ្វែងគំនិតគ្នារបស់អ្នកនយោបាយខ្មែរ។
ថ្លែងពីខេត្តកំពង់ស្ពឺ ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ប្រដូចប្រទេសកម្ពុជា ថាមុនឆ្នាំ១៩៩១ រួមរឹតដោយជំងឺកាចសាហាវ។ លោកលើកឡើងថា ប្រទេសកម្ពុជា នៅពេលនោះពោរពេញដោយវត្តមានកងទ័ពរបស់វៀតណាម។ លោក គង់ គាំ ហៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាជាថ្លើមថ្លៃរបស់វៀតណាម និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុវត្តមិនបានពេញលេញនៅកម្ពុជា បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីតំណែងកាលពីឆ្នាំ១៩៩៧៖ «»។
លោក គង់ គាំ និយាយបែបនេះក្នុងពិធីរំឭកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២៤ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា។ (more…)
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។