• Home
  • Khmer Heroes
  • About
  • Media center
  • Activities
  • Map
  • Culture
  • Donations
  • Contact
  • News
  • Links

Oknha Son Kuy

Ven. Kim Toc Chon

Ven. Kim Sang

Dr. Son Ngoc Thanh

Samdech Son Sann

Elder Lam Soung

Dr. Son Ngoc Thanch

Posted on: October 18, 2015 3:52 pm

បណ្ឌិត សឺន ង៉ុក ថាញ់

ព.ស.២៤៥២ ដល់ ព.ស.២៥២១ ស្មើ គ.ស.១៩០៨ ដល់ គ.ស.១៩៧៧
B.E.2452 – 2521  A.D.1908 – 1977

Prime Minister of Cambodia, Human Rights and Democratic Activist, Underground dissident during colonial France colonized Cambodia and Kampuchea Krom.

VN persecuted in Kampuchea Krom.

Photo of Dr. Son Ngoc Thanh provided by Mr. Thach Sen. Possession of pictures such as heroes, heroic Buddhist monks or other important figures in Kampuchea Krom is a serious crime.

វីរបណ្ឌិត សឺន ង៉ុក ថាញ់ កើតនៅព.ស.២៤៥២ គ.ស.១៩០៨ និងស្លាប់ក្នុងព.ស.២៥២១ គ.ស.១៩៧៧ នៅក្នុងគុកជីវ៉ា Chí Hòa របស់បក្សកុម្មុយនិស្តយួន។ លោកធ្លាប់ធ្វើជាអតីតនាយករដ្ឋមន្រី្តខ្មែរ រយៈពេលខ្លី ក្នុងព.ស.២៤៨៩ គ.ស.១៩៤៥ សម័យអាណានិគមបារាំង និងព.ស.២៥១៦ គ.ស.១៩៧២ ក្នុងសម័យសាធារណរដ្ឋខ្មែរ ហើយក៏ជាអតីតប្រមុខចលនាខ្មែរសេរី និងកងកម្លាំងពិសេសខ្មែរ និងជាអ្នកបានបង្កើតសារព័ត៌មានជាភាសាខ្មែរមុនដំបូងនៅកម្ពុជាឈ្មោះ «នគរវត្ត» នាព.ស.២៤៨០ គ.ស.១៩៣៦។

លោក សឺន ង៉ុក ថាញ់ ជាវីរជនខ្មែរកម្ពុជាក្រោមមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃជួយជាតិជាច្រើនរឿង សឹងតែគ្មានវីរជនខ្មែរមួយរូបណា ដែលអាចធ្វើបានដូចជាលោកឡើយ ហើយត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់រូបកាលពីជំនាន់ នោះទទួលស្គាល់លោកថា ជាវីរបុរសខ្មែរ។ លោកជាមនុស្សដែលមានគំនិតគិតវែងឆ្ងាយ ចូលចិត្តការសិក្សា ការរៀបចំផែនការមានភាពច្បាស់លាស់ និងទទួលបានការគោរពពីប្រជាពលរដ្ឋខ្មែរខ្លាំងណាស់នៅក្នុងជំនាន់នោះ។

ប្រវត្តិរូប វីរបណ្ឌិត សឺន ង៉ុកថាញ់ កើតនៅថ្ងៃចន្ទ ១៤កើត ខែមិគសិរ ឆ្នាំរកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ គ.ស.១៩០៨ នៅក្នុងភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ។ ឪពុករបស់លោកឈ្មោះ សឺន ណែវ ជាអភិបាលខេត្តព្រះត្រពាំង ម្តាយឈ្មោះ ថាច់ ធី តុប និងមានបងប្អូនប្រុសស្រីចំនួន ៧នាក់ និង ៣នាក់ទៀតជាកូនខាងម្តាយដើម។ ភរិយាឈ្មោះ ឡឹម ធី អ៊ុក (ជាកូនស្រីទី១០) ឪពុកភរិយា ឈ្មោះ ឡឹម ទន់ ជាមហាសេដ្ឋី និងម្តាយភរិយាឈ្មោះ ត្រឹង ធី ស៊ុក។ លោក សឺន ង៉ុក ថាញ់ មានកូនប្រុសស្រីចំនួន ៤នាក់ លោកបានស្លាប់នៅថ្ងៃទី០៨ ខែកក្កដា ព.ស.២៥២១ គ.ស.១៩៧៧ នៅវេលាម៉ោង ១១ និង ៤០ នាទី ក្នុងជន្មាយុ ៦៩ឆ្នាំ នៅក្នុងគុកជីវ៉ារបស់បក្សកុម្មុយនិស្តយួន។ KKC

Share this:

  • Facebook
  • Twitter
  • More
  • Pinterest
  • Tumblr
  • LinkedIn
  • Pocket
  • Reddit
  • Print

Related

You must be logged in to post a comment.

Loading Comments...
Comment
    ×