khmerkromngo.org
Brief biography of Nou Hach - Khmer Krom Community
ប្រវត្តិ​ជីវិត​អ្នកនិពន្ធ នូ ហាច ម្ចាស់​ប្រលោមលោក​រឿង «​ផ្កា​ស្រពោន​» ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ព.ស.២៥៥៩ គ.ស.២០១៦ Mon the 1st Waxing Moon of Māgha B.E.2559, February 8, A.D.2016 Year of the Goat លោក​នូ ហាច កើត​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​១៩១៦ នៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្ត បាត់ដំបង ។ ឪពុក​នាម​ឃួ​ន នៅ និង​ម្តាយ​នាម​ឱរ មួ​ច ពួក​គាត់​ជា​កសិករ ។ លោក​នូ ហាច ជា​កូនច្បង និង​មាន ប្អូន​ៗ​ច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ប្អូនស្រី​៣​នាក់ ។ អ្នក​ស្រាវជ្រាវ​និង​ចងក្រង​ឯកសារ​លើក​ឡើង​ឱ្យ​ដឹង​ថា កាលពី​កុមារភាព​លោក​នូ ហាច សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​កំពង់ព្រះ ដែល​មាន​គ្រូ​ជា​ព្រះសង្ឃ ។ នៅ​សាលា​នេះ​ហើយ ដែល​លោក​ចេះ​អាន​សាស្ត្រា​ស្លឹករឹត​យ៉ាង​ស្ទាត់ជំនាញ ។ …