ទិវាកាន់ទុក្ខជាតិខ្មែរ គម្រប់ខួប ៦៧ឆ្នាំ ថ្ងៃអាណានិគមបារាំងកាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យយួន និងពិធីបុណ្យរាប់បាត្រព្រះសង្ឃចំនួន ១.៩៤៩អង្គ ថ្ងៃទី០៤ មិថុនា ព.ស.២៤៩៣ គ.ស.១៩៤៩ ដល់ ថ្ងៃទី០៤ មិថុនា ព.ស.២៥៦០ គ.ស.២០១៦
The 67th Annual Kampuchea Krom Loss Commemoration and the Offering Ceremony to 1,949 Buddhist Monks, where colonial France ceded the Khmer Kampuchea Krom territories to Vietnam
June 4, B.E.2493 A.D.1949 to June 4, B.E.2560 A.D.2016
Thu 1st Waxing Moon of Phussa B.E.2560, December 29, A.D.2016 Year of the Monkey
ខ្មែរក្រោមចង់ឃើញកម្ពុជាក្រោមទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងសាសនាកម្ពុជា-វៀតណាម
Thu 8th Waning Moon of Māgasira B.E.2560, December 22, A.D.2016 Year of the Monkey
ដោយ យាង សុជាមេត្តា RFA 2016-12-22
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយប្រទេសវៀតណាម ឲ្យបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។ ក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ធ្នូ កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយគណៈកម្មាធិការជនជាតិនៃប្រទេសវៀតណាម។
ការបង្កើតឡើងវិញនូវពុទ្ធសាសនបណ្ឌិត្យរងនៅដែនដីកម្ពុជាក្រោម ការផ្តល់អាហារូបករណ៍ឲ្យព្រះសង្ឃខ្មែរក្រោមអាចមកបន្តការសិក្សានៅកម្ពុជា និងការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ អាចបញ្ជូនគម្ពីរក្បួនខ្នាតទៅតម្កល់ទុកនៅតាមទីអារាមនានានៅដែនដីកម្ពុជាក្រោម ដោយគ្មានការរារាំងពីអាជ្ញាធរវៀតណាម សុទ្ធសឹងតែជាអ្វីដែលខ្មែរក្រោមចង់ឃើញចេញពីការអនុវត្តនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយវៀតណាម ដែលត្រូវបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ថ្លែងថា កាលពីមុនឆ្នាំ១៩៧៥ ពោលគឺមុនពេលពួកកុម្មុយនីស្តវៀតណាម គ្រប់គ្រងដែនដីកម្ពុជាក្រោម ពុទ្ធសាសនាខ្មែរនៅកម្ពុជាក្រោម គឺនៅឯករាជ្យដាច់ដោយឡែក មិនឋិតក្រោមការគ្រប់គ្រងរបស់សមាគមពុទ្ធសាសនាវៀតណាម ដែលមានការជ្រោមជ្រែងពីរដ្ឋអំណាចវៀតណាម ឡើយ។ (more…)
ការភ្ជាប់ទឹកដីកម្ពុជាក្រោម (កូសាំងស៊ីន) ទៅក្នុងប្រទេសវៀតណាមគ.ស.១៩៤៩
Annexation of Kampuchea Krom (French Cochin China) to Vietnam in A.D.1949
Fri the 10th Waxing Moon of Māgasira B.E.2560, December 9, A.D.2016 Year of the Monkey
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តលើកឡើង អំពីដំណើរការរំសាយអាណានិគមនៅឥណ្ឌូចិន ដោយផ្តោតជាពិសេសទៅលើបញ្ហាកូសាំងស៊ីន (ឬកម្ពុជាក្រោម)។
សហភាពឥណ្ឌូចិន ដែលស្ថិតក្រោមអាណានិគមបារាំង តាំងពីសតវត្សរ៍ទី១៩ ត្រូវបែងចែកជា ៥រដ្ឋផ្សេងគ្នា គឺ កម្ពុជា ឡាវ តុងកឹង (វៀតណាមខាងជើង) អាណ្ណាម (វៀតណាមកណ្តាល) និងកូសាំងស៊ីន (កម្ពុជាក្រោម) ដែលស្ថិតនៅប៉ែកខាងត្បូងវៀតណាមបច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និងអាណ្ណាម ថ្វីដ្បិតតែត្រូវស្ថិតក្រោមអំណាចអាណានិគមបារាំង ក៏ប៉ុន្តែ នៅមានទម្រង់ជាប្រទេស និងមានអំណាចនយោបាយដាច់ពីបារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីនត្រូវបានបារាំងកាត់យកមកធ្វើជាអាណាខេត្តរបស់ខ្លួនទាំងស្រុង ដោយមានលក្ខន្តិកៈជាដែនដីបារាំងនៅនាយសមុទ្រ (Territoire d’Outre-mer)។
គជប ស្នើឲ្យផ្តល់យោបល់រឿងបោះឆ្នោត
សារព័ត៌មានភ្នំពេញប៉ុស្តិ៍, ឡាយ សាមាន
Mon the 6th Waxing Moon of Māgasira B.E.2560, December 5, A.D.2016 Year of the Monkey
ភ្នំពេញៈ ក្រោយបិទបញ្ចប់បញ្ជីឈ្មោះអ្នកបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានស្នើទៅក្រុមអង្គការសង្គមក្រៅរដ្ឋាភិបាល គណបក្សនយោបាយ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធជួយផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធ្វើឱ្យបទបញ្ជាមានលក្ខណៈប្រសើរ និងអាចទទួលយកបានពីគ្រប់ភាគីខណៈ គជប នឹងបិទផ្សាយឈ្មោះអ្នកបោះឆ្នោតនៅខែមករា ឆ្នាំ២០១៧។
សេចក្តីប្រកាសព័ត៌មានរបស់ គជប ចុះថ្ងៃទី ៣ ខែធ្នូបានឱ្យដឹងថាខ្លួនបានបញ្ជូនលិខិតស្នើសុំទៅភាគីពាក់ព័ន្ធពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបទបញ្ជា និងនីវិធីសម្រាប់បោះឆ្នោត ឃុំ សង្កាត់ សម្រាប់អាណត្តិទី ៤ ឆ្នាំ ២០១៧ ដែលមាន ១៥ ជំពូក។ (more…)
សូមអរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជននូវវិភាគទានទាំងនេះ។